Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេញចិត្តដែលស៊ុយអ៊ែត ជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឱ្យកម្ពុជា-ស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត

ដោយ Pothe Thun
19/12/2019
នៅក្នុង ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេញចិត្តដែលស៊ុយអ៊ែត ជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឱ្យកម្ពុជា-ស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងគំាទ្រ ចំពោះលទ្ធផលជាផ្លែផ្កាដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជា និងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេស ស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា (SIDA) បានចូលរួមជួយអភិវឌ្ឍវិស័យសហគ្រាសខ្នាតតូច និងមធ្យម(SME) ដល់កម្ពុជា ។

ក្នុងជំនួបនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ ឯកឧត្តម ប៊ីចូន ហេកម៉ាគ សម្តេចសង្ឃឹមថា ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើរដ្ឋាភិបាលស៊ុយអ៊ែត បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅស៊ុយអ៊ែត។

សម្តេច បានគូសបញ្ជាក់ថា កម្ពុជាត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើងរបស់ សម្តេចប្រធានរដ្ឋសភានិងបានគូសបញ្ជាក់ពីជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជា មានដូចជាខាងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ វិស័យកសិកម្មជាដើម។ ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។

ប្រទេសស៊ុយអ៊ែត សន្យាបន្តគំាទ្រដល់កម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានមានប្រសាសន៍ថាកម្ពុជានិងស៊ុយអ៊ែតជាដៃក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីរីករាយនិងស្វាគមន៍ ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម ប៊ីចូន ហេកម៉ាគ។ រដ្ឋសភាកម្ពុជាគាំទ្រ និងសន្យាធ្វើកិច្ចសហការឱ្យបានពេញលេញ ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ទទួលបានជោគជ័យ៕

Tags: សម្តេចអគ្គមហាពញាចក្រី ហេង សំរិនអគ្គរាជទូតប្រទេសស៊ុយអែត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥

នៅសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចអង្គុយពីលើច្បាប់បានទេ, នេះជាសម្តីលោក ចូ បៃដិន ផ្ញើជូនលោក ដូណាល់ ត្រាំ

នៅសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចអង្គុយពីលើច្បាប់បានទេ, នេះជាសម្តីលោក ចូ បៃដិន ផ្ញើជូនលោក ដូណាល់ ត្រាំ

ប្រធានាធិបតីជាតំណែងដ៏ពិសិដ្ឋ,តើសមទេដែលខ្ញុំត្រូវគេចោទប្រកាន់ដោយគ្រាន់តែរឿងនិយាយទូរស័ព្ទ?

ប្រធានាធិបតីជាតំណែងដ៏ពិសិដ្ឋ,តើសមទេដែលខ្ញុំត្រូវគេចោទប្រកាន់ដោយគ្រាន់តែរឿងនិយាយទូរស័ព្ទ?

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.