Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥

ដោយ Pothe Thun
19/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្កសៀមរាបអាណត្តិទី៣ គោលដៅទី៥ ត្រូវបានរៀបចំនៅក្នុងបរិវេណវត្តខ្នារធ្នង់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយនេះក៏ជាយន្តការមួយ ពង្រឹងនីតិរដ្ឋ អភិបាលកិច្ចល្អនៅមូលដ្ឋាន របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបស្តីទី លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងវត្តមាន ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកជីក្រែង និងស្រុកស្វាយលើ លោក លោកស្រីអភិបាល អភិបាលរងស្រុកជីក្រែង និងស្រុកស្វាយលើ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ៦៥៩នាក់ ស្រី ១៥៧នាក់ ក្នុងនោះស្រុកជីក្រែង ចំនួន ៣៨៤នាក់ ស្រី ១០៩នាក់ ស្រុកស្វាយលើ ចំនួន១៨៩នាក់ ស្រី ៣៦នាក់ , ក្រុមការងាររដ្ឋបាលខេត្ត និងវាគ្មិនតំណាងមន្ទីរ អង្គភាពជុំវិញខេត្តចំនួន ៦៥នាក់ ស្រី ៩នាក់ បានចូលរួម ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជារួម អង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់នាថ្ងៃនេះ ទទួលបាន និងលើកជាសំណួរសំណូមពរ អំពីទុក្ខកង្វល់របស់ពួកគាត់នៅតាមមូលដ្ឋាន ដោយបានផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (សុំសាងសង់សាលាឃុំ, ) បញ្ហាព្រៃឈើ (សុំឲ្យប្រជាការពារ និង ប្រជាពលរដ្ឋចូលរួមការពារព្រៃឈើ និង ការសុំភ្ជួរដីអាស្រ័យផលលើដីចំការ ) បញ្ហាបរិស្ថាន ការងារអប់រំ (សុំឲ្យមានការថែទាំសម្ភារៈកុំព្យូទ័រនៅតាមសាលានិងសាងសង់អគារសិក្សា ) បញ្ហាតម្លៃកសិផលរបស់កសិករ បញ្ហាធារាសាស្ត្រ (ជីកស្រះ .ទំនប់ ប្រព័ន្ធប្រឡាយ ) បញ្ហាអគ្គិសនី និង សុំឲ្យអាជ្ញាធរជាតិអប្សរារក្សាសាលាឃុំនៅកន្លែងដដែល ។

មានមតិបូកសរុបនិងបិទអង្គវេទិកានោះ ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការថ្លែងអំណរគុណ ពីការចូលរួមរបស់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល អាចនិយាយបានថា ជាកម្លាំងចលករជំរុញឲ្យមានការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាន់តែមានល្បឿនទៅមុខ ហើយនេះក៏ជាសកម្មភាព ធ្វើឲ្យថ្នាលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឫសជ្រៅនៅសហគមន៍មូលដ្ឋាន ។

អង្គវេទិកាអស់ រយៈពេលពេញមួយព្រឹកនេះ ជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យ ពិចារណា និង ធ្វើការឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន និង បញ្ហាប្រឈមក្នុងឆ្នាំ២០១៩ និង គម្រោងសកម្មភាពជាអាទិភាពសម្រាប់ឆ្នាំ២០២០របស់រដ្ឋបាលខេត្តសៀមរាប។ ក្នុងនោះឯកឧត្តមក៏បានជំរុញដល់មន្ទីរជំនាញ និង សមត្ថិកិច្ចពាក់ព័ន្ធ ចុះធ្វើការផ្សព្វផ្សាយពីច្បាប់ព្រៃឈើ និង ធ្វើការទប់ស្កាត់ បង្រ្កាបឲ្យខាងតែបាន ចំពោះការកាប់ទន្ទ្រានព្រៃឈើ ដែលធ្វើឲ្យប៉ះពាល់បរិស្ថានធនធានធម្មជាតិ និង បាត់បង់ជម្រកសត្វព្រៃ។

 

  

អត្ថបទ និង រូបភាព៖ សហការីមន្ទីរ និង ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្រុកជីក្រែង​ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចអង្គុយពីលើច្បាប់បានទេ, នេះជាសម្តីលោក ចូ បៃដិន ផ្ញើជូនលោក ដូណាល់ ត្រាំ

នៅសហរដ្ឋអាមេរិក គ្មាននរណាម្នាក់អាចអង្គុយពីលើច្បាប់បានទេ, នេះជាសម្តីលោក ចូ បៃដិន ផ្ញើជូនលោក ដូណាល់ ត្រាំ

ប្រធានាធិបតីជាតំណែងដ៏ពិសិដ្ឋ,តើសមទេដែលខ្ញុំត្រូវគេចោទប្រកាន់ដោយគ្រាន់តែរឿងនិយាយទូរស័ព្ទ?

ប្រធានាធិបតីជាតំណែងដ៏ពិសិដ្ឋ,តើសមទេដែលខ្ញុំត្រូវគេចោទប្រកាន់ដោយគ្រាន់តែរឿងនិយាយទូរស័ព្ទ?

ទិវាជនមានពិការភាពកម្ពុជាលើកទី២១និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ក្នុងខេត្តសៀមរាប

ទិវាជនមានពិការភាពកម្ពុជាលើកទី២១និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.