Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ទិវាជនមានពិការភាពកម្ពុជាលើកទី២១និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
19/12/2019
នៅក្នុង ព័ត៌មានជាតិ
ទិវាជនមានពិការភាពកម្ពុជាលើកទី២១និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ក្នុងខេត្តសៀមរាប
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប មានរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៧ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងទាំងផ្នែកស្មារតី ផ្គត់ផ្គង់សម្ភារៈ ដល់ជនមានពិការភាពនៅកម្ពុជា និងបន្តសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធនានា ព្រមទាំងបណ្តាអង្គការក្នុង និងក្រៅរដ្ឋាភិបាល។

តាមសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ថ្ងៃទី០៣ ខែធ្នូ ត្រូវបានកំណត់យក ជាថ្ងៃទិវាជនមានពិការភាពអន្តរជាតិ ហើយឆ្នាំនេះគឺជាខួបលើកទី២១ នៃទិវាជនមានពិការកម្ពុជា ដែលស្របនឹងខួបលើកទី៣៧ នៃទិវាជនមានពិការអន្តរជាតិ ក្រោមប្រធានបទ”លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាពដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ។

ក្នុងរបាយការណ៍សង្ខេបរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ដីពីសកម្មភាពវិស័យពិការភាពនៅក្នុងខេត្តសៀមរាប បានបង្ហាញថា ខេត្តសៀមរាប មានជនមានពិការភាពសរុបចំនួន ៧,៤៧៩នាក់ ក្នុងនោះជនមានពិការភាព ដែលកំពុងបានទទួលរបបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា មានសរុបចំនួន ២,១៤១នាក់ ប្រពន្ធ ១,៧៩៩នាក់ កូន ១,៩៣៩នាក់ អ្នកបម្រើការងារ ១០១ នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងរបាយការណ៍ដដែល បានបង្ហាញថា ជនមានពិការភាព ទទួលបាន ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដោយឥតគិតថ្លៃ ក្នុងឆ្នាំ២០១៩ ទទួលបាន ការបំពាក់ជើងសិប្បនិម្មិតលើជង្គង់ ចំនួន ១៩គ្រឿង ការបំពាក់ជើងសិប្បនិម្មិតក្រោមជង្គង់ចំនួន ១០៣គ្រឿង ការបំពាក់ដៃសិប្បនិម្មិតចំនួន ០១ គ្រឿង ការបំពាក់រណបជើងចំនួន ៣៣ គ្រឿង ឈើជ្រែងឃ្លៀកចំនួន ៣៣ គ្រឿង រទេះរុញ ចំនួន ១៤ គ្រឿង ការជួសជុលជើងគ្រប់ប្រភេទ ចំនួន ១,០០៣ គ្រឿង ការជួសជុលរណបគ្រប់ ប្រភេទចំនួន ៤១គ្រឿង ការជួសជុលរទេះរុញគ្រប់ប្រភេទ ចំនួន ៤៥គ្រឿង អ្នកជំងឺព្យាបាលដោយចលនា ចំនួន ២៧២នាក់ និងចំនួន នៃព្យាបាលចំនួន ១,៨៥១ដង។ ដោយឡែក មន្ទីរបានទទួលប្រកាសទទួលស្គាល់ជនពិការ ដើម្បីទទួលបានរបបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ ស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប ចំនួន ៩១៧នាក់ ក្នុងនោះ កម្រិតធ្ងន់ទទួលបានរបប ២០,០០០រៀលក្នុង១ខែ រយៈ១២ខែក្នុង១ឆ្នាំ ចំនួន ៥៧៩នាក់, កម្រិតមធ្យមទទួលបានរបប ២០,០០០៛ ក្នុង១ខែ រយៈពេល៦ខែក្នុង១ឆ្នាំចំនួន ៣៣៨នាក់។ ក្រៅពីនោះ មន្ទីរបានប្រគល់ រទេះរុញចំនួន ២៥ គ្រឿង ជូន ជនមានពិការភាពក្នុងខេត្តសៀមរាប ដែលជាអំណោយរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាក្រថៃ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេស ច័ន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ក៏បានអានសារលិខិតទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០១៤-២០១៨ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនមានពិការភាព ទៅលើជីវភាព ការអប់រំ និងលើកកម្ពស់សិទ្ធសេរីភាពជាដើម ឲ្យមានភាពស្មើគ្នា ចៀសផុតពីការរើសអើង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយសុខសន្តិភាព និងរីកចម្រើនទៅមុខបន្ថែមទៀត។

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ជនពិការទិវាជនមានពិការភាពកម្ពុជាទិវាជនមានពិការភាពអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តសៀមរាប បង្ហាញថាម្ដាយដែលបានវាយកូនស្រីខ្លួនឯងនោះ មិនមែនដោយសារលេងបៀរចាញ់ ដូចការចុះផ្សាយតាមហ្វេសប៊ុកនោះទេ

សមត្ថកិច្ចខេត្តសៀមរាប បង្ហាញថាម្ដាយដែលបានវាយកូនស្រីខ្លួនឯងនោះ មិនមែនដោយសារលេងបៀរចាញ់ ដូចការចុះផ្សាយតាមហ្វេសប៊ុកនោះទេ

ស្លាប់ម្នាក់និងរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ដោយសាររងការវាយប្រហារ ដោយគ្រោះទឹកជំនន់

ស្លាប់ម្នាក់និងរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ដោយសាររងការវាយប្រហារ ដោយគ្រោះទឹកជំនន់

អាមេរិកព្រមានកូរ៉េខាងជើងចំពោះទណ្ឌកម្មបន្ថែមទៀត បើនៅបង្កហេតុ

អាមេរិកព្រមានកូរ៉េខាងជើងចំពោះទណ្ឌកម្មបន្ថែមទៀត បើនៅបង្កហេតុ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.