Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចខេត្តសៀមរាប បង្ហាញថាម្ដាយដែលបានវាយកូនស្រីខ្លួនឯងនោះ មិនមែនដោយសារលេងបៀរចាញ់ ដូចការចុះផ្សាយតាមហ្វេសប៊ុកនោះទេ

ដោយ Pothe Thun
19/12/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ចខេត្តសៀមរាប បង្ហាញថាម្ដាយដែលបានវាយកូនស្រីខ្លួនឯងនោះ មិនមែនដោយសារលេងបៀរចាញ់ ដូចការចុះផ្សាយតាមហ្វេសប៊ុកនោះទេ
195
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលបានសរសេរថា ម្ដាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេង ចាប់វាយកូនជាំពេញខ្លួនហើយ ហើយម្ដាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាលធ្វើឲ្យពក ក្មេងស្រីនេះទើបតែមានអាយុ៣ឆ្នាំ តែម្ដាយក្មេងស្រីតែងតែវាយធ្វើបាបក្មេងស្រីរូបនេះ នៅពេលដែលចាញ់បៀរម្ដងៗ រួចមក កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន បានចុះធ្វើការស្រាវជ្រាវរកអាសយដ្ឋានរបស់ស្ត្រីនោះចាប់ពីពេលរសៀលរហូតដល់ម៉ោងប្រមាណ១០និង៣០នាទីយប់ ទើបរកផ្ទះស្ត្រីនោះឃើញ គឺស្ថិតនៅក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ប៉ុន្តែម្ចាស់ផ្ទះមិនបាននៅឡើយ ហើយខណៈពេលដែលម្ចាស់ផ្ទះមិននៅ ស្របពេលដែលវេលាយប់ផងនោះ សមត្ថកិច្ចបានផ្ដាំផ្ញើដល់អ្នកជិតខាង នៅពេលឃើញម្ចាស់ផ្ទះ សូមប្រាប់គាត់ឲ្យចូលខ្លួនស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម នៅថ្ងៃទី១៩ ខែធ្នូ ជាកំណត់ ។

លោកស្រីឧត្ដមសេនីយ៍ត្រី ដួង ថាវរី មានប្រសាសន៍បន្ថែមថា លុះវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ព្រឹកមិញនេះ ស្ត្រីដែលជាប់សង្ស័យថាបានវាយកូនស្រីខ្លួនឯង បានចូលមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ដែលស្ត្រីនោះមានឈ្មោះ ម៉ី រ៉ាវី អាយុ១៩ឆ្នាំ មានមុខរបរស៊ីឈ្នួលលាងចាន ហើយគាត់បានបញ្ជាក់ថា រូបគាត់មិនបានលេងបៀរចាញ់ រួចវាយធ្វើបាបកូនរបស់គាត់ដូចអ្វីដែលគេបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ រីឯមូលហេតុដែលធ្វើឲ្យគាត់ជ្រុលដៃវាយកូនរបស់គាត់ដោយដង្គៀបចាប់ភ្លើងនោះ គឺដោយសារតែខឹងនឹងកូនរបស់គាត់ គឺកូនទី០២ ឈ្មោះ យឺម រក្សា ភេទស្រី អាយុ៤ឆ្នាំ បានចាក់អង្ករលេងធ្វើឲ្យទទឹក ហើយនៅចំពោះមុខសមត្ថកិច្ច អ្នកស្រី ម៉ី រ៉ាវី បានធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើកូនរបស់ខ្លួនទៀតផង ។

បើតាមការបំភ្លឺរបស់ឈ្មោះ ម៉ី រ៉ាវី បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣ រូមគាត់និងកូន២នាក់ បានដេកបំបៅកូននៅលើអង្រឹង ចំណែកកូនឈ្មោះ រក្សា ឲ្យគេងនៅក្រោមអង្រឹង ប្រហែលកន្លះម៉ោងក្រោយកូនដែលកំពុងបំបៅបានភ្ញាក់ ហើយគាត់ក៏ភ្ញាក់ដែរ ហើយបានរកកូនឈ្មោះ រក្សា ស្រាប់តែឃើញគេកំពុងលេងអង្ករជាមួយទឹក បណ្ដាលឲ្យអង្ករសើមអស់ ហើយគាត់គិតថាវាដួសលេងបន្តិច ប៉ុន្តែពេលបើកធុងអង្ករមើលដែលមានចំនួន៧គីឡូក្រាម ត្រូវសើមអស់ ឃើញទឹកពេញធុង បណ្ដាលឲ្យគាត់មានចិត្តខឹងខ្លាំងពេក បានទាញដង្កៀបចាប់ភ្លើងពីដៃកូនដែលកំពុងលេង យកមកវាយចំនួន៣ដង្កៀប ត្រូវជើងឆ្វេង ហើយដៃឆ្វេងចំនួន៣ដង្កៀប ធ្វើឲ្យកូនរើបំរាស់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អ្នកស្រី ម៉ី រ៉ាវី បានបញ្ជាក់ទៀតថា បន្ទាប់មកឈប់វាយ គាត់បានឲ្យកូនដេកលើអង្រឹងវិញ ហើយបានចេញមកអង្គុយលេងជាមួយអ្នកជិតខាង នៅខាងក្រៅផ្ទះ ក៏ត្រូវបានចាស់ទុំប្រដៅណែនាំ ដែលពេលនោះធ្វើឲ្យគាត់មានការស្ដាយក្រោយជាខ្លាំង បន្ទាប់មកដើរចូលទៅក្នុងផ្ទះវិញ ដើម្បីយកប្រេងកូឡាមកលាបលើស្នាមរបួស ពេលនោះទើបគាត់ដឹងថា មានស្នាមរបួសក្រោយខ្នងចំនួន២ដង្កៀបទៀត និងមានស្នាមជាំនៅលើក្ដោងច្រមុះ បន្ទាប់មកគាត់បានដាក់ដាំបាយដោយយកអង្ករដែលសើមមកចំអិន ដើម្បីយកមកស្អំលើរបួសស្នាម ។

សូមបញ្ជាក់ថា អ្នកស្រី ម៉ី រ៉ាវី មានកូនចំនួន០៣នាក់នៅក្នុងបន្ទុក គឺកូនទី០១ ឈ្មោះ យឺម រ៉ាយុ ភេទប្រុស អាយុ៥ឆ្នាំ មិនទាន់បានចូលរៀន , កូនទី០២ ឈ្មោះ យឺម រក្សា ភេទស្រី អាយុ៤ឆ្នាំ និង កូនទី០៣ ឈ្មោះ យឺម សារ៉ាក់ ភេទប្រុស អាយុ៨ខែ មានមុខរបរដើរស៊ីឈ្នួលលាងចាន ឬជួយលក់ដូរ ដើម្បីបានកម្រៃខ្លះមកចិញ្ចឹមខ្លួន និងក្រុមគ្រួសារ ចំណែកប្ដីឈ្មោះ យឺម យន អាយុ៤០ឆ្នាំ មានមុខរបរធ្វើសំណង់ ៕

 

អត្ថបទ ៖ លោក ហេង វន្នី
រូបថត ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ករណី​អំពើហិង្សា​ក្នងគ្រួសារម្ដាយវាយកូន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្លាប់ម្នាក់និងរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ដោយសាររងការវាយប្រហារ ដោយគ្រោះទឹកជំនន់

ស្លាប់ម្នាក់និងរាប់ពាន់នាក់ជម្លៀសខ្លួនចេញ ដោយសាររងការវាយប្រហារ ដោយគ្រោះទឹកជំនន់

អាមេរិកព្រមានកូរ៉េខាងជើងចំពោះទណ្ឌកម្មបន្ថែមទៀត បើនៅបង្កហេតុ

អាមេរិកព្រមានកូរ៉េខាងជើងចំពោះទណ្ឌកម្មបន្ថែមទៀត បើនៅបង្កហេតុ

នគរបាលខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ករណីលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់

នគរបាលខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ករណីលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.