ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី បង្ហាញថា អំពើហិង្សាគ្រប់ទម្រង់ ជាក្តីកង្វល់និងជាបញ្ហារួម ដែលទាមទារឲ្យយើងទាំងអស់គ្នាទប់ស្កាត់និងកាត់បន្ថយ
លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា អំពើហិង្សាគ្រប់ទម្រង់ និងអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ គឺជាកង្វល់ និងជាបញ្ហារួមដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាព ដើម្បីទប់ស្កាត់និងកាត់បន្ថយ ព្រោះអំពើហិង្សាគ្រប់ទម្រង់ បាននាំមកនូវផលប៉ះពាល់ទាំងក្នុងគ្រួសារនិងសង្គម ហើយវាអាចធ្វើឱ្យបាត់បង់ពេលវេលា កាត់បន្ថយប្រាក់ចំណូល និងនាំមកនូវអន្តរាយដល់សុខភាពក្នុងសមាជិកគ្រួសារ បើទោះបីជាបច្ចុប្បន្ននេះ ប្រទេសជាតិយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏ប៉ុន្តែស្ត្រីនិងក្មេងស្រី នៅតែជាជនងាយរងគ្រោះ ជួបប្រទះបញ្ហាប្រឈមមួយចំនួននៅឡើយ ...