Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី បង្ហាញថា អំពើហិង្សា​គ្រប់​ទម្រង់ ជា​ក្តីកង្វល់​និង​ជា​បញ្ហា​រួម ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ទប់ស្កាត់​និង​កាត់បន្ថយ​

ដោយ Pothe Thun
18/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា អំពើហិង្សា​គ្រប់​ទម្រង់ និង​អំពើ​ហិង្សា​ទាក់ទង​ទៅនឹង​យេនឌ័រ គឺ​ជា​កង្វល់ និង​ជា​បញ្ហា​រួម​ដែល​ទាមទារ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​សមាសភាព ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ ព្រោះ​អំពើ​ហិង្សា​គ្រប់​ទម្រង់ បាន​នាំមក​នូវ​ផលប៉ះពាល់​ទាំង​ក្នុង​គ្រួសារ​និង​សង្គម ហើយ​វា​អាច​ធ្វើឱ្យ​បាត់បង់​ពេលវេលា កាត់បន្ថយ​ប្រាក់​ចំណូល និង​នាំមក​នូវ​អន្តរាយ​ដល់​សុខភាព​ក្នុង​សមាជិកគ្រួសារ បើទោះបីជា​បច្ចុប្បន្ននេះ ប្រទេសជាតិ​យើង​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក៏ដោយ ក៏​ប៉ុន្តែ​ស្ត្រី​និង​ក្មេង​ស្រី នៅតែ​ជា​ជន​ងាយ​រងគ្រោះ ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​នៅឡើយ ដូច​ជា​ការរំលោភ​បំពាន​ផ្លូវភេទ ការជួញដូរ​ផ្លូវភេទ ការ​បោក​បញ្ឆោត ការរើសអើង​ភាពក្រីក្រ និង​សុខភាព​ទន់ខ្សោយ​ជាដើម ដូច្នេះ ក្នុងនាម​ក្មួយៗ​ជា​អ្នក​បន្តវេន ត្រូវ​កសាង​ប្រទេសជាតិ​ឱ្យមាន​សុខសន្តិភាព និង​ការរីកចម្រើន តាមរយៈ​ការចូលរួម​កាត់បន្ថយ​នូវ​ការប្រព្រឹត្ត​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ ក៏ដូចជា​កាត់បន្ថយ​នូវ​រាល់​ទម្រង់​រើសអើង​ស្ត្រី​ក្នុង​គ្រួសារ និង សង្គមជាតិ​ទាំងមូល​។​

​លោកជំទាវ ម៉ាន ចិន្តា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុង​វេទិកា​នារី​រតនៈ ស្តី​ពី​យុវជន​រួម​គ្នា​កាត់បន្ថយ​អំពើហិង្សា ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការនារី សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ដោយ​មាន​សិស្ស​ចូលរួម​ពី​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង បច្ចេកទេស​ពួក ក្នុង​ស្រុក​ពួក ចំនួន​១៤០​នាក់ ក្នុង​បំណង​បញ្ជ្រាប​ការយល់ដឹង​អំពី​អំពើហិង្សា​គ្រប់​ទម្រង់ ដល់​ស្រទាប់​យុវជន ដើម្បី​ឱ្យ​ពួក​គាត់​យល់​ដឹង​រួម​គ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​។​

​លោកជំទាវ ម៉ាន ចិន្តា មានប្រសាសន៍​ទៀត​ថា ឆ្នាំ​២០១៩​នេះ ជា​ដំណាក់កាល​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ការលើកកម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ដោយ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ ស្តី​ពី​សមភាព​យេនឌ័រ​លើកដំបូង ការប៉ាន់ប្រមាណ​យេនឌ័រ​នៅ​កម្ពុជា​ឆ្នាំ​២០១៨ និង​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​លើ​ក​ទី​៣ (២០១៩-២០២៣) ដែល​ក្រសួង​កិច្ចការ​នារី​ជា​អ្នកដឹកនាំ រៀបចំ​ឯកសារ​គោលនយោបាយ​ទាំងបី​នេះ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​សង្គម​ស៊ីវិល​និង​ដៃគូរ​អភិវឌ្ឍ​នានា ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​ប្រធានបទ​ខាងលើ​សុំ​ឱ្យ​ក្មួយៗ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ត្រូវ​ប្រឹងប្រែង​យកចិត្តទុកដាក់​ស្តាប់ និង​កត់​ត្រាទុក ដើម្បី​ជា​សារ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្ត​ភក្ត្រ បងប្អូន​របស់​យើង​នៅក្នុង​សាលា ក៏ដូចជា​នៅ​តាម​គេហដ្ឋាន រួម​គ្នា​កាត់បន្ថយ និង​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​គ្រប់​ទម្រង់ ព្រោះ​ថា​អំពើហិង្សា​ក្នុង​គ្រួសារ និង​អំពើ​ហិង្សា​ទាក់ទង​ទៅនឹង​យេនឌ័រ និយាយ​ជា​រួម​គ្រប់​ទម្រង់​នៃ​អំពើហិង្សា សុទ្ឋតែ​ជា​បញ្ហា​និង​ក្តី​កង្វល់​របស់​យើងទាំងអស់គ្នា ដែល​ទាមទារ​រួម​គ្នា​ទប់ស្កាត់​និង​កាត់បន្ថយ ដូច្នេះ​តាមរយៈ​នៃ​វេទិកា​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្មួយៗ ហើយ​តាមរយៈ​សារ​អប់រំ ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​ឱ្យ​ក្មួយៗ យកទៅអនុវត្ត និង​ផ្សព្វផ្សាយ​បន្ត ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ​និង​យុវវ័យ​ល្អ ចេះ​ស្តាប់​ដំបូន្មាន​ឱ​ពុក​ម្តាយ​លោកគ្រូ​អ្នកគ្រូ​និង​ចាស់ព្រឹទ្ឋាចារ្យ ៕

​អត្ថបទ រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​កិច្ចការនារីខេត្តសៀមរាបអំពើហិង្សា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា នឹង​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទ ដើម្បី​ជួយ​សម្រួលការ​ទស្សនារ​បស់​ភ្ញៀវទេសចរ​

អាជ្ញាធរ​ជាតិ​អប្សរា នឹង​តម្លើង​ផ្ទាំង​ស្លាក​ឈ្មោះ និង​ព័ត៌មាន​ប្រាសាទ ដើម្បី​ជួយ​សម្រួលការ​ទស្សនារ​បស់​ភ្ញៀវទេសចរ​

កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

កិច្ច​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ជាមួយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​

ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

ល្ងាច​មិញ​នេះ​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​នគរបាល​គ្រឿងញៀន​ខេត្ត​សៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.