ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបង្ហាញថាពលរដ្ឋខ្មែរបានងាកមកគាំទ្រផលិតផលបន្លែផ្លែឈើរបស់សហគមន៍នៅមូលដ្ឋានជាបណ្តើរៗហើយ
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា លទ្ធផលនៃការជំរុញការអនុវត្តកម្មវិធីអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មបានធ្វើកន្លងមក នៅតាមបណ្តារាជធានី ខេត្តគោលដៅសំខាន់ៗ នោះ បានបង្ហាញនូវសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថា ចលនាមហាជនទូទៅ បានចាប់ផ្តើមងាកមកចូលរួមគាំទ្រ ទទួលស្គាល់ពីគុណភាពផលិតផល និងប្រើប្រាស់ទំនិញក្នុងស្រុក រួមទាំងផលិតផលបន្លែ ផ្លែឈើរបស់ សហគមន៍នៅមូលដ្ឋានជាបណ្តើរៗហើយ ជាពិសេសម្ចាស់សណ្ឋាគារ ...