គ្រួសារក្រីក្រ១២គ្រួសារគ្មានដីកម្មសិទ្ធ ចាប់ឆ្នោតទទួលយកដី បរិច្ចាគដោយវត្តអារញ្ញសាគរក្រុងសៀមរាប
កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ គ្រួសារក្រីក្រ១២គ្រួសារ ដែលរស់នៅលើដីវត្តអារញ្ញសាគរតាំងពីឆ្នាំ១៩៧៩ និងពុំមានដីលំនៅដ្ឋានជាកម្មសិទ្ធ ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើការចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលជាការបរិច្ចាគ របស់ចៅអធិការ និងគណៈកម្មាការវត្តអារញ្ញសាគរ។ គួររំលឹកថា នៅឆ្នាំ២០០៦ ប្រជាពលរដ្ឋក្រីក្រទាំង១២គ្រួសារនេះ បានធ្វើកិច្ចសន្យាថា បើវត្តត្រូវការដីនៅថ្ងៃណា ពួកគាត់នឹងរុះរើចេញពីដីនេះដោយគ្មានលក្ខខណ្ឌ និងគ្មានការតវ៉ា ...