Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារក្រីក្រ១២គ្រួសារគ្មានដីកម្មសិទ្ធ ចាប់ឆ្នោតទទួលយកដី បរិច្ចាគដោយវត្តអារញ្ញសាគរក្រុងសៀមរាប

ដោយ Pothe Thun
18/03/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារក្រីក្រ១២គ្រួសារគ្មានដីកម្មសិទ្ធ ចាប់ឆ្នោតទទួលយកដី បរិច្ចាគដោយវត្តអារញ្ញសាគរក្រុងសៀមរាប
472
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ គ្រួសារក្រីក្រ១២គ្រួសារ ដែលរស់នៅលើដីវត្តអារញ្ញសាគរតាំងពីឆ្នាំ១៩៧៩ និងពុំមានដីលំនៅដ្ឋានជាកម្មសិទ្ធ ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប បានធ្វើការចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលជាការបរិច្ចាគ របស់ចៅអធិការ និងគណៈកម្មាការវត្តអារញ្ញសាគរ។

គួររំលឹកថា នៅឆ្នាំ២០០៦ ប្រជាពលរដ្ឋក្រីក្រទាំង១២គ្រួសារនេះ បានធ្វើកិច្ចសន្យាថា បើវត្តត្រូវការដីនៅថ្ងៃណា ពួកគាត់នឹងរុះរើចេញពីដីនេះដោយគ្មានលក្ខខណ្ឌ និងគ្មានការតវ៉ា ហើយពួកគាត់បានផ្តិតមេដៃយល់ព្រមផងដែរ។ លុះដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ព្រះចៅអធិការវត្ត បានកោះហៅពលរដ្ឋទាំង១២គ្រួសារ ដែលមានការចូលរួមពីអាជ្ញាធរភូមិឃុំនិងសង្កាត់ ព្រមទាំង ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត សុំឲ្យពលរដ្ឋចាកចេញពីដីវត្ត។ តែដោយទឹកព្រះទ័យសណ្តោសប្រណី និងយល់ឃើញថា ពួកគាត់ពុំមានដីសង់លំនៅដ្ឋានស្នាក់អាស្រ័យ និងមានជីវភាពក្រីក្រ ទើបព្រះអង្គសម្រេចព្រះទ័យ យកដីដែលបានទិញនៅក្រោយវត្ត និងទិញបន្ថែមទៀត ដោយយកថវិកាទ្រទ្រង់វត្តមកបង់រំលោះ។

តំណាងប្រជាពលរដ្ឋទាំង១២គ្រួសារ បានសម្តែងក្តីត្រេកអរ និងបានថ្លែងអំណរព្រះគុណដល់ ព្រះគ្រូវិសារទោ ហ៊ាក់ គឹមហ៊ត់ ចៅអធិការ គណៈកម្មការវត្ត និងអាជ្ញាធរដែនដី នូវទឹកព្រះទ័យ និងទឹកចិត្តសប្បុរសធម៌ គិតគូរដល់ជនក្រីក្រខ្វះខាត ការបរិច្ចាគនេះ គឺជាកម្លាំងចិត្តមួយ សម្រាប់ពួកគាត់ខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឲ្យរួចផុតពីភាពក្រីក្រ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បង្ហាញថា អាជ្ញាធរសង្កាត់ បានចូលរួមសម្របសម្រួលដោះស្រាយដីលំនៅដ្ឋានជូនពួកគាត់ ដោយក្នុងមួយគ្រួសារ ទទួលបានដីលំនៅដ្ឋាន ទទឹងប្រវែង ៦ម៉ែត្រ និងបណ្តោយ ១៣ម៉ែត្រ និងបានកំណត់ផ្លូវរួមសម្រាប់ចេញចូល មានទទឹង៥ម៉ែត្រ ស្ថិតនៅខាងកើតវត្ត ក្នុងភូមិពោធិ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប។ ក្រោយការចាប់ឆ្នោតអាជ្ញាធរសង្កាត់ និងព្រះគ្រូចៅអធិការ បានកំណត់ឱ្យរុះរើលំនៅដ្ឋានពីទីតាំងចាស់ ចាប់ពីពេលនេះ យ៉ាងយូរត្រឹមខែធ្នូឆ្នាំ២០២០ ក្នុងករណីគ្រួសារ ដែលមានលទ្ឋភាព អាចមកសាងសង់លំនៅដ្ឋានមុនបានគ្រប់ពេលវេលា។

តាមការបញ្ជាក់ របស់លោកចៅសង្កាត់ ដីលំនៅដ្ឋានថ្មីនេះ តម្រូវឲ្យប្រជាពលរដ្ឋទាំង ១២គ្រួសារប្តូរសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅថ្មី ដោយសារទីតាំងថ្មីស្ថិតនៅក្នុងភូមិពោធិ ខុសពីទីតាំងរស់នៅចាស់ស្ថិតនៅភូមិអារញ្ញ។ មួយវិញទៀត ការបំបែកបណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនវត្ថុ លោកជា ចៅសង្កាត់ពុំមានសិទ្ឋិធ្វើជូនប្រជាពលរដ្ឋទាំង១២គ្រួសារនេះបានឡើយ តែក្នុងនាមអាជ្ញាធរមូលដ្ឋាន នឹងខិតខំជួយរៀបចំលិខិតស្នាម កាន់កាប់បណ្តោះអាសន្ន ដើម្បីអាច តប្រព័ន្ឋភ្លើង និងដើម្បីអាចស្នើសុំបណ្ណកម្មសិទ្ឋសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប្លង់រឹង តាមនីតិវិធីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

សូមជម្រាបថា វត្តអារញ្ញសាគរ គឺជាគោលដៅទេសចរណ៍វត្តគំរូ ក្នុងចំណោមវត្តទាំង៩ ក្នុងក្រុងសៀមរាប។ បន្ទាប់ពីការរុះរើលំនៅដ្ឋាននេះ សិស្សានុសិស្ស និងអ្នកដំណើរឆ្លងកាត់ទៅមក នឹងទទួលបានផ្លូវធ្វើដំណើរធំទូលាយ ជាពិសេសផ្លូវចូលសាលារៀនដែលស្ថិតនៅក្បែរវត្តនេះ។

អត្ថបទ និង រូបថត ៖ យូ វង្ស
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: ​គ្រួសារ​ក្រីក្រ​ដីបរិច្ចាគវត្ត​អារញ្ញ​សាគរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧ ខេត្តសៀមរាប

ប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការ គូលែន ៣១៧ ខេត្តសៀមរាប

ទីបំផុតចិនប្រកាសថា «គ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់នៅក្នុងប្រទេស»

ទីបំផុតចិនប្រកាសថា «គ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់នៅក្នុងប្រទេស»

ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត

ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.