Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត

ដោយ Pothe Thun
19/03/2020
នៅក្នុង ព័ត៌មានជាតិ
ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត ក្នុងលក្ខណៈបំផុសបំផុល ជាពិសេសទាក់ទងនឹងបញ្ហាជំងឺដែលកំពុងរីកដុះដាលនៃជំងឺកូវីដ ១៩ (Covid 19)។

ក្នុងកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងនឹងមានគោលដៅ ប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មានមិនពិត នៅតាមគេហទំព័រ និងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ដែលមានចេតនាបង្កចលាចល បំប៉ោងព័ត៌មាន។ ក្រសួងនឹងមានវិធានការ ដើម្បីកំណត់បានអត្តសញ្ញាណរបស់Account ឬPage Account Facebook ដែលមានសកម្មភាព ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ឯកឧត្តម បន្តថា ក្រសួងនឹងមានវិធានការ តាមរយៈអាជ្ញាធរ បើសិនជាភារកិច្ចណាដែលក្រសួងព័ត៌មានធ្វើ គឺក្រសួងព័ត៌មាន អាចរៀបចំចេញជាសេចក្ដីបំភ្លឺទៅសាធារណៈជនតាមរយៈយន្តការ ជារបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជាក្រុមការងារដែលថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឬក៏អ្នកនាំពាក្យរបស់រាជធានី ខេត្ត ដើម្បីឆ្លើយបំភ្លឺបញ្ហានីមួយៗ។ ហើយចំណុចមួយទៀតគឺយើងគិតថាអង្គភាពសារព័ត៌មានរបស់រដ្ឋរបស់យើង អាចមានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហើយក៏ដូចជាវិទ្យុFMជាតិ អាចធ្វើសម្ភាសន៍ផ្ទាល់ជាមួយនឹងបុគ្គលដែលអាចស្រាយបំភ្លឺបាននូវបញ្ហានេះ ដើម្បីបំភ្លឺជូនសាធារណជន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

“យន្ដការដទៃទៀត ដែលឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្រេចដែរគឺយើងសម្រេចពីវិធាននូវការដែលយើងបានធ្វើកន្លងទៅ យើងមានវិធានការ៣យើងបានធ្វើ គឺទាក់ទងជាមួយនឹងការធ្វើម៉េចកំណត់បាននូវផេកខោនខុស យើងផ្ញើជូនទៅតាមជាក់ស្ដែង។ ប្រសិនថាបើសិនជាអង្គភាពដែលមានចុះបញ្ជីនៅក្រសួងខុស ក្រសួងចាត់ការទៅតាមអន្តរក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃកន្លងទៅ។ ទី២គឺយើងធ្វើការសហការជាមួយក្រុមហ្វេសប៊ុក។ ហើយក៏យើងបានទទួលការរៀបចំនិងធ្វើ report ទាក់ទងតាមគោលការណ៍របស់ហ្វេសប៊ុកដែរបើសិនជាវាខុសឆ្គងយើងអាចធ្វើ report នេះជាគោលការណ៍បីកន្លងទៅដែលយើងអនុវត្ត”។

ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងព័ត៌មានចាត់ទុកថាប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ វិទ្យុ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងទស្សនាវដ្តីកម្ពុជា ជាប្រពន្ធ័ផ្សព្វផ្សាយឈានមុខគេក្នុងការផ្សាយព័ត៌មាន ពិត ត្រឹមត្រូវ និងឆ្លើយតបឆាប់រហ័ស ទៅនិងព័ត៌មាន ក្លែងក្លាយ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនានា នៅព្រះរាជាណាចក្រកម្ពុជា មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប ដើម្បីរាំងខ្ទប់ព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងធ្វើឱ្យចលាចលនៅក្នុងសង្គម៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មានព័ត៌មាន​មិន​ពិត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រាជរដ្ឋាភិបាលកំណត់ថា ឆ្នាំ២០២៣ ទូរទស្សន៍នៅកម្ពុជាទាំងអស់នឹងត្រូវប្រើប្រព័ន្ធទូរទស្សន៍ឌីជីថល

រាជរដ្ឋាភិបាលកំណត់ថា ឆ្នាំ២០២៣ ទូរទស្សន៍នៅកម្ពុជាទាំងអស់នឹងត្រូវប្រើប្រព័ន្ធទូរទស្សន៍ឌីជីថល

ពិធី Ijtima ក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវផ្អាកទៅវិញ ខណៈបារម្ភពីការឆ្លង COVID-19 ដូចនៅម៉ាឡេស៊ី

ពិធី Ijtima ក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវផ្អាកទៅវិញ ខណៈបារម្ភពីការឆ្លង COVID-19 ដូចនៅម៉ាឡេស៊ី

ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោក កើនលើស ២០០,០០០ ករណី និងស្លាប់ច្រើនជាង ៨,០០០នាក់

ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងសកលលោក កើនលើស ២០០,០០០ ករណី និងស្លាប់ច្រើនជាង ៨,០០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.