មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានអះអាងថា ចំណីអាហារដែលដាក់លក់នៅក្នុងផ្សារលើធំថ្មី ពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងម្ហូបអាហារឡើយ
ក្នុងឱកាសដែលមន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាប សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យសុវត្ថិភាពលើចំណីម្ហូបអាហារនឹងផុតកំណត់នៃសុពលភាពគ្រឿងកំប៉ុង នៅក្នុងផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានអះអាងថា មន្ត្រីជំនាញរបស់លោក ពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលបានផ្ទុកនៅក្នុងម្ហូបចំណីគ្រប់ប្រភេទ និង ...