Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

នំ​បញ្ចុកនិង​ចំណី​ម្ហូបអាហារ​មួយ​ចំនួន​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំមាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ឡើយ

ដោយ Pothe Thun
07/06/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​០៩ ខែមិថុនា ខាងមុខនេះ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈ​គ្រប់គ្រង​ផ្សារ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទៅលើ​ភាពមិនប្រក្រតី នៃ​ទំនិញ​ម្ហូបអាហារ នៅ​ផ្សារលើ​ធំថ្មី ភូមិ​ដក់​ពោ​ធ៍ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​អះអាងថា ចំពោះ​ការចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​លើ​នំ​បញ្ចុក​ឬ​ចំណី​ម្ហូបអាហារ នៅ​ផ្សារលើ​ធំថ្មី មន្ត្រី​ជំនាញ​របស់លោក​ពុំបាន​រកឃើញ​នូវ​សារ​ធាតុគីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​នំ​បញ្ចុក ឬ​ម្ហូបចំណី​គ្រប់​ប្រភេទ និង ទំនិញ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដែល​បានដាក់​តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ​។

​លោក បន្តថា ការចុះ​ប្រតិបត្តិ​ការណ៍​នៅថ្ងៃនេះ គឺ​ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នៅ​សុវត្ថិភាព នៃ​ការ​ពិសារ​នំ​បញ្ចុក អោយបាន​ល្អប្រសើរ​លើ​ផ្នែក​សុខភាព នា​ថ្ងៃអាទិត្យ​ទី​០៩​ខែមិថុនា ឆ្នាំ ២០១៩​ខាងមុខ គឺជា​ទិវា ពិសារ​នំ​បញ្ចុក​សាមគ្គី​ជាតិ​កម្ពុជា​។ ដូច្នេះ​មន្ត្រី​កាំកុងត្រូល​យើង បានធ្វើ​ការណែនាំ​ត្រួតពិនិត្យ​ដល់​បងប្អូន​អាជីវករ​មួយចំនួន​ដែល​បាន​លក់​នំ​បញ្ចុក​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ឲ្យ​ចូលរួម​សហការ​ជាមួយនឹង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ទីផ្សារ​នេះ ចំពោះ​ម្ហូបអាហារ ដោយ​ផ្តោតលើ​ការយកចិត្តទុកដាក់​ជាពិសេស បន្លែ ប្រហុក គ្រឿងផ្សំ​សម្ល​នំ​បញ្ចុក និង​ស​សៃ​នំ​បញ្ចុក​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ព្រៅ ខេ​ម​រិ​ទ្ធ ក៏បាន​ឲ្យ​ដឹងថា ជា​លទ្ធផល​ចុះ​ផ្សារ​នៅ​ព្រឹក​នេះ មន្ត្រី​ជំនាញ និង ស្ថាប័ន​ពាក់ព័ន្ធ បានធ្វើ​តេស្ដ​បឋម​រក​មិនឃើញ​សារធាតុ​គីមី នៅក្នុង​នំ​បញ្ចុក​និង​ទំនិញ​គ្រឿង​ហូបចុក ឬ​ទំនិញ​ខូចគុណភាព​ក្ដី ក៏​ក្រុមការងារ​របស់លោក​នៅ​តែ​បន្ត​ការយកចិត្តទុកដាក់​នឹង​ចែកចាយ​នូវ​ស្លាក់​សញ្ញា​ស្តីពី​ការហាមឃាត់ ការប្រើប្រាស់ ដើម្បី​អប់រំ​ណែនាំ​ពន្យល់​អំពី​បញ្ហា​ការ​វិច​ខ្ចប់ ការ​ទុកដាក់​ឲ្យ​មាន​អនាម័យ​ល្អ ឬ​ការលក់ដូរ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ជាមុន​ទើប​ជាការ​ប្រសើរ​នឹង​អំពាវនាវ​ដល់​ក្រុមអាជីវករ​លក់ដូរ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និង​សាធារណៈជន​ទាំងអស់ រួមគ្នា​ទប់ស្កាត់ និង បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី​ផងដែរ​។​

​លោក ព្រៅ ខេ​ម​រិ​ទ្ធ បាន​បន្តទៀតថា សម្រាប់​ការចុះពិនិត្យ​នៅថ្ងៃនេះ ក្រុមការងារ​របស់លោក បានធ្វើការ​ពិនិត្យ​ទៅលើ​ម្ហូប និង​ចមណីអាហារ​មួយចំនួន រួមមាន​ដូចជា​៖ នំ​បញ្ចុក ត្រ​យោង​ចេក សណ្តែកបណ្តុះ ប្រហុក ផ្អក​ត្រី គល់​ស្លឹកគ្រៃ​ហាន់​រួច និង សុពលភាព​នៃ​ការប្រើប្រាស់​ហួស​កាលបរិច្ឆេត​គ្រប់​ប្រភេទ សំដៅ​ដល់​គ្រឿង​កំប៉ុង​និង​ឥ​វ៉ាន់​ចាប់ហួយ​នៅតាម​តូប​នានា​ក្នុង​ផ្សារ​ជាដើម ៕

​អត្ថបទ និង​រូបភាព ៖ ស៊ាន សុផាត​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ខេត្តសៀមរាបចំណី​ម្ហូបអាហារ​នំ​បញ្ចុក​ផ្សារលើ​ធំថ្មីសាខា​កាំកុងត្រូល​ខេត្តសៀមរាប​សារធាតុ​គីមី​ហាមឃាត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នករត់​កង់​បី​នៅតាម​ចំណតរថយន្ត​ក្រុង​សៀមរាប​មានការ​ត្អូញត្អែរ​រឿង​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ព្រម​ចូល​ចត​

អ្នករត់​កង់​បី​នៅតាម​ចំណតរថយន្ត​ក្រុង​សៀមរាប​មានការ​ត្អូញត្អែរ​រឿង​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ព្រម​ចូល​ចត​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​តូប​លក់ដូរ​ឡើងវិញ​នៅមុខ​ប្រាសាទព្រះពិធូរ​

រដ្ឋបាល​ខេត្តសៀមរាបអញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

រដ្ឋបាល​ខេត្តសៀមរាបអញ្ជើញ​ជួប​សម្តែង​ការគួរសម ជាមួយ​ប្រតិភូ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.