ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ទំនប់ទឹកអាយុជិត១០០ឆ្នាំចំនួនពីរនៅ Michigan លេចធ្លាយ, អាជ្ញាធរបង្គាប់ឲ្យប្រជាជនជម្លៀស និងការពារខ្លួនពី COVID-19 ព្រមគ្នាតែម្តង

ការប្រកាសអាសន្នត្រូវបានធ្វើឡើង ហើយប្រជាជនអាមេរិកច្រើនជាង ១សែននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីទំនប់ទឹកចំនួនពីរដែល មានអាយុកាលជិត ១០០ឆ្នាំនៅរដ្ឋមីឈីហ្គែន (Michigan) បានលេចធ្លាយ ដោយសារភ្លៀងយ៉ាងដំណំក្នុងតំបន់នោះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។ ការលេចធ្លាយបានកើតឡើងកាលពីថ្ងៃអង្គារ នៅទំនប់ទឹក...

ព័ត៌មានលំអិត

លោក ដូណាល់ ត្រាំ នៅតែការពារសម្តីរបស់លោកថា «ថ្នាំព្យាបាលគ្រុនចាញ់អាចព្យាបាល COVID-19»

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាវ៉ាស៊ីនតោន) បានចេញមុខការពារ ការអះអាងរបស់លោកម្តងទៀត ជុំវិញការប្រើថ្នាំព្យាបាលជំងឺគ្រុនចាញ់ថា អាចជួយព្យាបាលជំងឺ COVID-19 បាន បើទោះបីជាមានការព្រមាន ពីក្រុមអ្នកជំនាញវេជ្ជសាស្ត្រអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

ក្នុងរបាយការណ៍ប្រចាំថ្ងៃនៅថ្ងៃអង្គារនេះ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន៦នាក់ទៀត

 អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៦ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០៣ករណីជាប្រភេទនាំចូលពីក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។ ចំណែកឯក្នុងចំណោម ០៣ករណីទៀត ដែលជាករណីឆ្លងក្នុងស្រុកវិញ ត្រូវបាន ក្រសួងសុខា ភិបាលចិនបានគូសបញ្ជាក់ថា...

ព័ត៌មានលំអិត

ឥណ្ឌាកើនឡើងយ៉ាងគំហុកដោយនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត៥,០០០នាក់

តួលេខអ្នកឆ្លងសរុប នៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានកើនដល់លើស ១០០,០០០ករណីហើយ ខណៈចំនួនមនុស្សស្លាប់វិញ ក៏បានកើនឡើងដល់ ៣,១៦២នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចោនស៊ីនហួរ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ឥណ្ឌាបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន...

ព័ត៌មានលំអិត

ឥណ្ឌាបន្តរកឃើញអ្នកឆ្លង COVID-19 រាប់ពាន់នាក់ និងស្លាប់រាប់រយនាក់ ក្នុងពេល១ថ្ងៃ!

នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះតែម្តង ប្រទេសឥណ្ឌាបានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,៩៦៧នាក់ និងអ្នកជំងឺ ១០០នាក់ទៀតស្លាប់ តែក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ក្រោយទទួលបានទិន្នន័យបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កើនឡើងដល់ ៨១,៩៧០ករណី...

ព័ត៌មានលំអិត

រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ជិត ១០,០០០នាក់ថ្មីទៀត ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ!

 អាជ្ញាធរសុខភិបាលរុស្ស៊ីកាលថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ បានរាយការណ៍ពីការឃើញ COVID-19 ចំនួន ៩,៩៧៤ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយដែលនេះជាតួលេខអ្នកឆ្លងទាបបំផុត ចាប់តាំងពីថ្ងៃទី0២ ខែឧសភាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បើបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនូនអ្នកឆ្លងនៅទូទាំងប្រទេសរុស្ស៊ីកើនដល់ ២៥២,២៤៥នាក់ ហើយតួលេខឆ្លងប្រចាំថ្ងៃនេះទៀតសោតបានធ្លាក់ចុះពី ៤.៣ភាគរយ...

ព័ត៌មានលំអិត

ប៉ូលិសឥណ្ឌាជាង ១,០០០នាក់ក្នុងរដ្ឋ Maharashtra ឆ្លងជំងឺ COVID-19 ពេលកំពុងបំពេញភារកិច្ច

 កងកម្លាំងប៉ូលិសសរុបជាង ១,០០០នាក់ នៅក្នុងរដ្ឋមហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា បានឆ្លងជំងឺ COVID-19 នៅពេលពួកគេចុះបំពេញភារកិច្ច ហើយក្នុងចំណោមករណីឆ្លងទាំងអស់នេះ ២២១នាក់ទើបតែត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។ មហារ៉ាស្ត្រាគឺជារដ្ឋធំបំផុតលំដាប់លេខ ២...

ព័ត៌មានលំអិត

ចិនរកឃើញអ្នកឆ្លងជំងឺ COVID-19ថ្មី ចំនួន៦នាក់នៅខេត្ត Jilin

 អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០១ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០៦ករណីផ្សេងទៀត គឺឆ្លងក្នុងស្រុកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា...

ព័ត៌មានលំអិត

មន្ត្រីFBIធ្លោយបង្ហើបឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងមហាភេវកម្ម១១កញ្ញា

 មន្ត្រីប៉ូលិសនៃទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានបង្ហើបដោយចៃដន្យនូវឈ្មោះមន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ ដែលជាប់សង្ស័យថា បានជួយភេរវករអាល់កៃដាពីរនាក់ ក្នុងការចូលរួមក្នុងសកម្មភាពវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន The Sun នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។ មន្ត្រីអារ៉ាប៊ីសាអូឌីតខាងលើ មានឈ្មោះថា មូស្សាអេដ អាហ៍ម៉េដ...

ព័ត៌មានលំអិត

ប៉ូលិសកូរ៉េខាងត្បូងកំពុងតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលបារ និងក្លឹបនៅសេអ៊ូល ឲ្យមកធ្វើតេស្តរក COVID-19 ជាបន្ទាន់!

អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ឱ្យប្រើប្រាស់ទិន្នន័យទូរស័ព្ទដៃ ក៏ដូចជាដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ ដើម្បីតាមរកមនុស្សជិត ២,០០០នាក់ ដែលធ្លាប់ចូលកម្សាន្តក្នុងក្លឹបកម្សាន្តជាច្រើនក្នុងតំបន់ អ៊ីថេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ជាទីដែលអ្នកជំនាញកំពុងព្រួយបារម្ភថា អាចនឹងក្លាយជាចំណុច កណ្ដាលនៃការផ្ទុះករណីឆ្លង COVID-19 រលកទី ២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១២ ខែឧសភា...

ព័ត៌មានលំអិត
Page 24 of 64 1 23 24 25 64

Recommended

សូម Like និង Follow ពួកយើង