Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក

ដោយ Pothe Thun
20/04/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ AGM-158 ពីសហរដ្ឋអាមេរិក
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមសារព័ត៌មាន Reuters បានឲ្យដឹងថា កោះតៃវ៉ាន់កំពុងស្វែងរកទិញមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលបាញ់ចេញពីលើអាកាស ពីសហរដ្ឋអាមេរិក ខណៈដែនកោះមួយនេះកំពុងបង្កើនកម្លាំងរបស់ខ្លួន នៅចំពោះមុខសម្ពាធកាន់កើនឡើងរវាងទីក្រុងប៉េកាំង។

ខណៈដែលកោះតៃវ៉ាន់កំពុងអភិវឌ្ឍ មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពក្នុងករណីមានសង្រ្គាម ដែនកោះមួយនេះក៏កំពុងសម្លឹងមើល ទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីជួយផ្តល់ឱ្យនូវអាវុធទំនើបៗបន្ថែមទៀត។
លោក លី ស៊ីជាង (Lee Shih-chiang) មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់បាននិយាយថា គោលដៅដែលកោះនេះចង់បាន គឺមីស៊ីលបាញ់លើអាកាសប្រភេទ AGM-158 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតបរិក្ខាយោធារបស់សហរដ្ឋអាមេរិក ឡក់ឃីដម៉ាទីន (Lockheed Martin) ហើយលោកបានបន្ថែមថា «យើងកំពុងស្ថិតក្នុងដំណើរការ ស្វែងរកទិញពីសហរដ្ឋអាមេរិក ហើយបណ្តាញទំនាក់ទំនងរបស់យើង គឺដំណើរការទៅដោយរលូន និងធម្មតា»។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកមិនទាន់បាននិយាយថា ខ្លួនអាចលក់មីស៊ីលនេះ ឬមួយក៏អត់នៅឡើយទេ។

គួរបញ្ជាក់ថា AGM-158 JASSM ដែលជាប្រភេទមីស៊ីលបាញ់ពីលើអាកាស អាចបាញ់បានរយៈចម្ងាយប្រមាណ ១,០០០គីឡូម៉ែត្រអាស្រ័យលើម៉ូដែលរបស់វា ហើយវាអាចបំពាក់លើយន្តហោះ F-16 ដែលកោះតៃវ៉ាន់មានផងដែរ។ ក្រុមហ៊ុន Lockheed Martin បាននិយាយថា គ្រាប់មីស៊ីលនេះត្រូវបានរចនាឡើង ដើម្បីកម្ទេចគោលដៅដែលមានរបាំងការពារបានល្អ គោលដៅដែលបានកំណត់ និងគោលដៅដែលអាចផ្លាស់ប្តូរទីតាំងបាន ហើយត្រូវបាញ់ចេញពីចម្ងាយឆ្ងាយល្មម ដើម្បីរក្សាទុកយន្តហោះឱ្យឆ្ងាយ ពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: AGM-158កោះតៃវ៉ាន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សហរដ្ឋអាមេរិកសម្រេចផ្អាកការផលិតវ៉ាក់សាំង Johnson & Johnson នៅឯរោងចក្រមួយនៅក្នុងស្រុក

សាលាគណខេត្តសៀមរាប នាំយកទេយ្យទាននិងថវិកាសរុបប្រមាណជាង ១១លានរៀល ឧបត្ថម្ភជូនដល់ក្រុមការងារប្រចាំគោលដៅបិទខ្ទប់ ការពារការចម្លងកូវីដ-១៩ ក្នុងក្រុងសៀមរាប

សាលាគណខេត្តសៀមរាប នាំយកទេយ្យទាននិងថវិកាសរុបប្រមាណជាង ១១លានរៀល ឧបត្ថម្ភជូនដល់ក្រុមការងារប្រចាំគោលដៅបិទខ្ទប់ ការពារការចម្លងកូវីដ-១៩ ក្នុងក្រុងសៀមរាប

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ប្រគល់ម៉ូតូ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងអង្គភាព

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប ប្រគល់ម៉ូតូ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងអង្គភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.