មន្ទីរសុខាភិបាលខេត្តសៀមរាប៖ ការចុះផ្សាយថារកឃើញជនជាតិវៀតណាមម្នាក់ បានឆ្លងមេរោគកូវីដ១៩នៅកម្ពុជា ពុំទាន់មានការផ្ដល់ព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលវៀតណាមឡើយ
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានទទួលព័ត៌មានផ្លូវការ ណាមួយពីរដ្ឋាភិបាលវៀតណាម ដូចការចុះផ្សាយ របស់សារព័ត៌មានវៀតណាម ជុំវិញករណីថាមានជនជាតិវៀតណាមម្នាក់ បានចាកចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា និងបានរកឃើញវិជ្ជមាន មេរោគកូវីដ១៩ ដោយអជ្ញាធរវៀតណាម ពេលត្រឡប់ទៅដល់ប្រទេសរបស់ខ្លួនវិញឡើយ។ តាមរយៈការបញ្ជាក់របស់លោកជំទាវ ឱ ...