Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរស្ថិតក្នុងស្រុកស្រីស្នំ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកមិញនេះ

ដោយ Pothe Thun
08/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រាំសសរ ស្ថិតក្នុងភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ហៅកាត់ថា NFUAJ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៨ ខែមេសាឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត អង្គការពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមការងារយុវជនខេត្តចុះជួយស្រុក មេឃុំទាំង៦ក្នុងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋក្នុងឃុំត្រាំសសរជាច្រើនរូប ។

បើតាមប្រសាសន៍លោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ បានឲ្យដឹងថា អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរនេះ មានបណ្ដោយប្រវែង១៥ម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ ចែកចេញជា៣បន្ទប់ មានបន្ទប់អនាម័យចំនួន២ ចំណាយថវិកាអស់១០0 ០០០ដុល្លារអាមេរិក រួមទាំងការបំពាក់គ្រឿងសង្ហារឹម បរិក្ខាថាមពលអគ្គិសនី អណ្ដូងស្នប់ ម៉ាស៊ីនផលិតទឹកសុទ្ធ និង ថវិកាសម្រាប់ដំណើរការមួយចំនួនទៀត ហើយលោករំពឹងថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ត្រាំសសរ ដ៏ស្រស់បំព្រងដែលជាជំនួយឥតចំណងរបស់ប្រជាជនជប៉ុនជាមិត្ត នឹងធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់ជនបទមួយនេះ ចេះអាន ចេះសរសេរ ចេះគិតលេខបានត្រឹមត្រូវនិងទទួលបានបន្ថែមទៀតនូវចំណេះដឹងផ្នែកវិជ្ជាជីវៈជាហូរហែ ដែលអាចជួយឲ្យពួកគាត់បង្កើតមុខរបររកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារបានគ្រប់គ្រាន់ ព្រមទាំងធ្វើឲ្យសហគមន៍នៅទីនេះមានការរីកចម្រើន ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នង វុត្ថា ប្រធានអង្គការយូណេស្កូជប៉ុនប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវក្ដីរីករាយក្រៃលែង ដែលបានបន្តធ្វើការរួមគ្នាជាមួយក្រសួងអប់រំយុវជននិងកីឡា ស្របតាមក្របខណ្ឌគតិយុត្តិ និងកិច្ចព្រមព្រៀងគម្រោង ដោយធ្វើការដកពិសោធល្អៗជាង២០ឆ្នាំមកនេះ ដើម្បីផ្តល់ឱកាសសិក្សា មិនត្រឹមតែការអប់រំមូលដ្ឋានប៉ុណ្ណោះនោះទេ ថែមទាំងមានកម្មវិធីជំនាញបំណិនសម្បទា ចំណេះសម្បទា និងកម្មវិធីបង្កើនប្រាក់ចំណូលផ្សេងៗ សំដៅរួមចំណែកដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បន្តថា ការអប់រំ ជាមូលដ្ឋានគ្រឹះមួយដ៏ចាំបាច់ សម្រាប់ការអប់រំនៅក្នុងសង្គម ហើយការទទួលបានការអប់រំដោយឥតគិតថ្លៃ និងស្មើភាពគ្នា គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ហេតុនេះហើយអង្គការយូណេស្កូជប៉ុន បានចូលរួមលើបុព្វហេតុនេះ ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ ការអប់រំសម្រាប់ទាំងអស់គ្នា និងយកចិត្តទុកដាក់ទៅលើគោលដៅទី៤ នៃការអភិវឌ្ឍប្រកបដោយចីរភាពគឺ ការធានានូវការអប់រំប្រកបដោយបរិយាប័ន្ន និងប្រកបដោយគុណភាព សម្រាប់មនុស្សគ្រប់គ្នា និងលើកកម្ពស់ការសិក្សាពេញមួយជីវិត ។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និង មានសន្ទុះរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាពមួយដែលបាននឹងកំពុងជំរុញពង្រីក ហើយមានភាពឈានឡើង ទាំងបរិមាណ និងគុណភាពឥតឈប់ឈរ គួរជាទីមោទនៈ ព្រោះរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡាយល់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារមួយដ៏ចាំបាច់បំផុតដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិស្របតាមកាលៈទេសៈនៃការរីកចំរើនទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ហេតុនេះ ការងារអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្ត បានសម្ដែងនូវការអរគុណចំពោះអង្គការសហព័ន្ធជាតិ នៃសមាគមយូណេស្កូជប៉ុន ដែលបានកសាងមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរនេះ ដើម្បឲ្យពលរដ្ឋនៅទីនេះ មានឱកាសបានរៀនសូត្រ ព្រោះការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ គឺជាមធ្យោបាយសក្ដិសិទ្ធិ ក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និង ការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ហើយការសិក្សាពេញមួយជីវិតបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការអប់រំ សំដៅធានាសិទ្ធិ សេរីភាព និងសុភមង្គលបុគ្គល គ្រួសារ និងសង្គម ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារក្នុងបរិបទថ្មី ។

លោកអភិបាលរងខេត្ត បន្តទៀតថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរនេះ ពិតជាមធ្យោបាយដ៏ល្អប្រសើរនិងមានប្រសិទ្ធភាពបំផុត ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីកនិងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ ក្នុងការទទួលយកព័ត៌មានចំណេះដឹង និងជំនាញ សម្រាប់លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ហើយមជ្ឈមណ្ឌលនេះ ជាកន្លែងសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីធ្វើឲ្យភូមិឃុំមានការប្រែប្រួលរីកចម្រើន និង ជាកន្លែងដែលផ្តល់ឱកាសឲ្យយើងអាចរៀនសូត្រពេញមួយជីវិត ជាកន្លែងដែលយើងចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និង ជាកន្លែងដែលយើងផ្ទេរចំណេះដឹង ជាកេរមរតកវប្បធម៌ពីដូនតា ដល់កូនចៅជំនាន់ក្រោយជាបន្តបន្ទាប់ កុំឲ្យបាត់បង់ ៕


អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: NFUAJមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

three- online slots mobile dimensional Slots For free

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.