Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ

ដោយ Pothe Thun
08/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចបានប្រមាណជា ៧០ភាគរយហើយ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ មានឲ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវ នៅភាគខាងលិចរបស់ក្រុងអង្គរធំ គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចលទ្ធផលប្រមាណ ៧០ភាគរយហើយ ដោយក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាត របស់ខ្លោងទ្វារតាកាវ ឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ ដែលខូចខាតធ្ងន់ធ្ងរ ត្រូវបានជួសជុលជិតរួចរាល់ មុខព្រហ្មខាងលិច និងខាងជើងដែលត្រូវជួសជុលត្រឹមម្កុដ ក៏ជិតរួចរាល់ដែរ ចំណែកមុខព្រហ្មខាងកើត និងខាងត្បូង កំពុងជួសជុលបន្ត ហើយបច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារជួសជុលមុខព្រហ្មឱ្យហើយរួចរាល់ ដើម្បីឈានទៅដល់ការជួសជុលកំពូលទាំង៤ របស់ខ្លោងទ្វារតាកាវដែលជាជំហានជួសជុលចុងក្រោយ។

កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា ការជួសជុលនេះបន្ទាប់ពីក្រុមការងារពិនិត្យឃើងថា ខ្លោងទ្វានេះមានសភាពខូចខាត់ខ្លាំងដោយសារ អាយុកាល អាកាសធាតុ ធម្មជាតិ និងកត្តាមនុស្ស ដែលបណ្តាលឱ្យបង្កាន់ដៃរបស់ខ្លោងទ្វារដែលមានរូបយក្ស និងទេវតាជាច្រើនដួលរលំ ហើយរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ដូចជា រូបដំរីទាំង៤ និងមុខព្រហ្មជាដើម បានរងការខូចខាតខ្លាំង ដែលតម្រូវឱ្យធ្វើការជួសជុលនិងសង្គ្រោះជាចាំបាច់។ ការងារនេះដែរក្រុមអ្នកជំនាញ បានធ្វើការងារជួយសង្គ្រោះខ្លោងទ្វារតាកាវ ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ដោយគម្រោងនេះមានរយៈពេលប្រមាណ ២ឆ្នាំ ដើម្បីអនុវត្ត តែដោយសារមានបញ្ហាមួយចំនួន ទើបកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ គម្រោងជួសជុលខ្លោងទ្វារនេះចាប់ផ្ដើមឡើងធ្វើការជួសជុលឡើងវិញបន្តទៀត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខ្លោងទ្វារតាកាវអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ប្រជាពលរដ្ឋក្នុងខេត្ដសៀមរាប លើកឡើងថាពួកគាត់បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសប្បាយៗ ក្នុងពិធីសៀមរាបសង្ក្រាន្ដ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

three- online slots mobile dimensional Slots For free

ការប្រគួតបាល់ទាត់លក្ខណៈមិត្ដភាព ដើម្បីពញាក់ស្មារតីឲ្យយុវជនចូលរួមក្នុងការលេងកីឡាឲ្យបានច្រើន

ការប្រគួតបាល់ទាត់លក្ខណៈមិត្ដភាព ដើម្បីពញាក់ស្មារតីឲ្យយុវជនចូលរួមក្នុងការលេងកីឡាឲ្យបានច្រើន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.