Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

ការប្រគួតបាល់ទាត់លក្ខណៈមិត្ដភាព ដើម្បីពញាក់ស្មារតីឲ្យយុវជនចូលរួមក្នុងការលេងកីឡាឲ្យបានច្រើន

ដោយ Pothe Thun
11/04/2022
នៅក្នុង ព័ត៌មានកីឡា
ការប្រគួតបាល់ទាត់លក្ខណៈមិត្ដភាព ដើម្បីពញាក់ស្មារតីឲ្យយុវជនចូលរួមក្នុងការលេងកីឡាឲ្យបានច្រើន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមបាល់ទាត់ចំនួន ២ក្រុម ដែលមានមូលដ្ឋាននៅខេត្តសៀមរាប គឺក្រុមមន្ទីរពេទ្យយោធភូមិភាគទី៤ និងក្រុមរាជសីស្វាយធំ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំកាប្រកួតបាល់ទាត់លក្ខណៈមិត្តភាពមួយ ដើម្បីបង្ហាញដល់យុវជន និងប្រជាពលរដ្ឋទូទៅឱ្យចូលរួមលេង និងគាំទ្រដល់វិស័យកីឡាឲ្យកាន់តែច្រើនឡើងបន្ថែមទៀត។

លោក នី វណ្ណៈ តំណាងក្រុមរាជសីស្វាយធំ ស្រុកប្រាសាទបាគង បានឲ្យដឹងថា ការប្រគួតនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញដល់យុវជនជន ក៍ដូចជាប្រជាពលរដ្ឋទូទៅ ឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃការលេងកីឡា និងចូលរួមគំាទ្រលើសវិស័យកីឡាគ្រប់ប្រភេទ ព្រោះវិស័យកីឡា ជាវិស័យមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់ឱ្យមានការចូលរួមឲ្យបានគ្រប់សកម្មភាព និងទីកន្លែង។ លោកបន្ដថា ការលេងកីឡាមានសារៈសំខាន់ណាស់ កីឡានាំមកនូវសុខភាពល្អ កាយសម្បទារឹងមាំ កីឡានាំមកនូវសាមគ្គីភាព មិត្តភាពល្អ និងបំបាត់នូវការសែបគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសង មិនត្រឹមតែប៉ុណ្ណោះ កីឡាក៏នាំមកនូវវិន័យល្អ និងភាពឈ្លាសវៃ រហ័សរហួន។

ព័ត៌មានជាតិ ថ្មីៗ

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

01/09/2025
ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

05/11/2024

ដោយឡែក លោក ជា សីលា ប្រធានក្រុមមន្ទីរពេទ្យយោធភូមិភាគទី៤ បានបញ្ជាក់ដែរថា ការប្រកួតលក្ខណៈមិត្ដភាពនេះដែរ គឺបានរៀបចំចំនួន ២លើករួចមកហើយ បន្ទាប់ពីបញ្ចប់ពីការបំពេញការងារនៅអង្គភាព។ ការលេងកីឡានេះដែរ គឺជាសារមួយបង្ហាញដល់មនុស្សថា ការបង្កើតឱ្យមានការលេងកីឡា គឺជាគោលដៅចម្បងក្នុងការបណ្តុះផ្នត់គំនិតដល់ពួកគេឱ្យកាន់តែមានភាពវៃឆ្លាត មានសុខភាពល្អ ការសាមគ្កីគ្នាល្អ និងបង្កើតនូវភាពស្និទ្ធស្នាលផងដែរ។

សូមជម្រាបថា ជាលទ្ធផលសម្រាបការប្រគួតនេះដែរ គឺក្រុមរាជសីស្វាយធំ បានយកឈ្នះទៅលើក្រុមគ្រូពេទ្យយោធភូមិភាគទី៤ ដោយលទ្ធផល ៨-៤ ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​កីឡាប្រគួតបាល់ទាត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង២នាក់ទៀត បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណរវាងរថយន្តបុកជាមួយម៉ូតូ ក្នុងស្រុកពួក

យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និង២នាក់ទៀត បានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណរវាងរថយន្តបុកជាមួយម៉ូតូ ក្នុងស្រុកពួក

ព្រះសង្ឃនិងអាជ្ញាធរស្រុកអង្គរធំ ដឹកនាំរៀបចំពីធីបុណ្យកត្តញ្ញូកត្តវេទី និងបង្សុកូល ដើម្បីពញាក់ស្មារតីឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណី សាសនារបស់ជាតិយើងឱ្យបានគង់វង្ស

ព្រះសង្ឃនិងអាជ្ញាធរស្រុកអង្គរធំ ដឹកនាំរៀបចំពីធីបុណ្យកត្តញ្ញូកត្តវេទី និងបង្សុកូល ដើម្បីពញាក់ស្មារតីឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណី សាសនារបស់ជាតិយើងឱ្យបានគង់វង្ស

“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.