Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនិងអាជ្ញាធរស្រុកអង្គរធំ ដឹកនាំរៀបចំពីធីបុណ្យកត្តញ្ញូកត្តវេទី និងបង្សុកូល ដើម្បីពញាក់ស្មារតីឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណី សាសនារបស់ជាតិយើងឱ្យបានគង់វង្ស

ដោយ Pothe Thun
11/04/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃនិងអាជ្ញាធរស្រុកអង្គរធំ ដឹកនាំរៀបចំពីធីបុណ្យកត្តញ្ញូកត្តវេទី និងបង្សុកូល ដើម្បីពញាក់ស្មារតីឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សាការពារទំនៀមទម្លាប់ ប្រពៃណី សាសនារបស់ជាតិយើងឱ្យបានគង់វង្ស
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ព្រះគ្រូសង្ឃវិសុទ្ឋិញាណ ភ្លឿន រដ្ឋ បិយធម្មោ គ្រូសូត្រស្តាំវត្តអធ្វារក្រុងសៀមរាប បានដឹកនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកនាំញាតិញោមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន កត្តាញ្ញូកត្តវេទី ជូនញោមបង្កើត និងញាតិញោមភូមិផងរបងជាមួយរបស់ព្រះអង្គ នៅភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប និងពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា និងញាតិសន្តានព្រៀងលានដែលបានចែកឋានទៅហើយ ព្រមទាំងបានដឹកនាំយុវជនក្នុងមូលដ្ឋានផ្ងូតទឹកជូនព្រះរស់ និងញាតិចាស់ទុំ ជាកិច្ចតបគុណ រំឭកដល់ការលះបង់ដ៏ធំធេងរបស់ឪពុកម្តាយ ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅគ្រប់រូប ដែលជាប្រពៃណីទំនៀមទម្លាប់ពីដូនតាហើយ កូនចៅជំនាន់ក្រោយតែងតែគោរពធ្វើតាមជារៀងដរាបមកដោយបានប្រកាន់ខ្ជាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៍មានរៀបចំពិធីភ្ងូតទឹកជូនព្រះរស់ រឺញាតិចាស់ទុំ ស្របគ្នានឹងការទៅចូលរួមពិធីស្រង់ព្រះនៅតាមទីអារាមតែម្តង។

ព្រះតេជគុណ ភ្លឿន រដ្ឋ មានសង្ឃដិកាថា ពិធីស្រង់ទឹកជូនព្រះកន្លោងនៅឯផ្ទះ តាមភូមិ គេអាចធ្វើមុនពិធីបុណ្យចូលឆ្នាំបានអាស្រ័យទៅលើភាពជាក់ស្តែង និងការឯកភាពគ្នា រវាងប្រជាពលរដ្ឋ អាជ្ញាធរ និងព្រះសង្ឃ ខណៈដែលពិធីស្រង់ព្រះ គេធ្វើនៅឯវត្ត ដែលពលរដ្ឋខ្មែរនិយមធ្វើនៅថ្ងៃទីបី នៃពិធីបុណ្យចូលឆ្នាំ ជាថ្ងៃវារៈឡើងស័ក។ ការស្រោចទឹកជូនអ្នកមានគុណអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ជាពិធីបែបប្រពៃណីដែលពលរដ្ឋខ្មែរនិយមធ្វើតៗគ្នា ពីជំនាន់មួយទៅជំនាន់មួយ ដើម្បីសុំការអភ័យទោសពីលោកអ្នកមានគុណក្រែងមានកាយវិការសំដីសំដៅឆ្គាំឆ្កងជាមួយពួកគាត់ ទាំងអតីតកាល បច្ចុប្បន្ន ទាំងអនាគតកាល និងបង្ហាញពីការដឹងគុណ ដល់អ្នកមានគុណដែលបានខំថែរក្សាចិញ្ចឹមបីបាច់តាំងពីនៅក្នុងផ្ទៃមកម្ល៉េះ និងដើម្បីសុំពរជ័យសិរីសព្ទប្រកាពីអ្នកមានគុណ ឲ្យមានភាពសុដុមត្រជាក់ត្រជុំ ក្នុងឱកាសឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា។

បើតាមលោក ឈួន ឯម មេឃុំស្វាយចេក បានចាត់ទុកការធ្វើបុណ្យ និងការស្រោចទឹកដុសក្អែលជូនអ្នកមានគុណរបស់កូនចៅប្រុសស្រី ថាជាគំរូដ៍ល្អមួយ សម្រាប់ក្មេងៗជំនាន់ក្រោយយកតម្រាប់តាម។ សកម្មភាពបុណ្យទានគឺកើតឡើងពីកាយវាចាចិត្តរបស់បុគ្គលម្នាក់ៗ ដែលមានបំណងថានឹងធ្វើ ហេតុនេះសូមកូនក្មួយជំនាន់ក្រោយរួមគ្នាថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី សាសនារបស់ជាតិខ្លួនឱ្យបានគង់វង្ស តាមរយៈការចូលរួមខ្នះខ្នែងជួយគ្នា ទាំងកម្លាំងកាយ និងធនធានដែលខ្លួនអាចធ្វើបាន នៅតាមកម្មវិធីបុណ្យណានីមួយក្តី ចៀសវាងការមិនអើពើ មើលបំណាំគ្នា និងត្រូវចេះគោរពឱនលំទោនប្រតិបត្តិការគួរសមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំ ចាស់ព្រឺទ្ឋាចារ្យ ទើបសមជាកូនខ្មែរដែលមានដែលមានប្រពៃណីទំនៀមទម្លាប់ដ៍ផូរផង់ និងដើម្បីក្លាយខ្លួនជាសសរទ្រូងដ៍រឹងមាំរបស់សង្គមជាតិនាពេលអនាគត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជំរាបថា កម្មវីធីបុណ្យកត្តញ្ញូកត្តវេទី និងបង្សុកូលនេះ ក៍មានការចែកទេយ្យទាន ដល់តាយាយចាស់ទុំ និងចែកសម្ភារសិក្សាដល់កុមារា កុមារី ក្នុងភូមិ និងមានការលេងល្បែងប្រជាប្រិយ ដូចជា៖ ទាញព្រ័ត្រ វាយក្អម និងរាំលេងកំសាន្តជាដើម៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យកត្តញ្ញូកត្តវេទី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

“សួនផ្កាធិស័ក្ដិ”ជើងភ្នំគូលេន ប្រកាសឱ្យអ្នកទេសចរចូលទស្សនាដោយមិនគិតថ្លៃ នាថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខ ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.