Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា

ដោយ Pothe Thun
11/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កុលាលភាជន៍ចំនួន៦ ត្រូវបានពលរដ្ឋមួយរូបស្ម័គ្រចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរា
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋរស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្ម័គ្រចិត្តយកកុលាលភាជន៍សម័យបុរេប្រវត្តិចំនួន៦ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតជួសជុល និងថែរក្សាទុកតាមបច្ចេកទេសបុរាណវិទ្យា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

លោកស្រី ភឿន ផាវី ដែលជាម្ចាស់ បានឱ្យដឹងថា កុលាលភាជន៍ចំនួន៦ នេះ គឺលោកស្រីបានរក្សាទុកអស់រយៈពេល ៣ឆ្នាំមកហើយ ដោយកុលាលភាជន៍ទាំង៦ នេះ លោកស្រីបានទិញពីប្រជាពលរដ្ឋនៅតំបន់ភ្នំដងរែក ដែលពួកគេរក្សាទុកដាក់មិនត្រឹមត្រូវ ប្រឈមនឹងការខូចខាត។ ប៉ុន្តែដោយសារទឹកចិត្តស្រឡាញ់វត្ថុវប្បធម៌លោកស្រី ក៏សម្រេចចិត្តប្រគល់ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅថែរក្សាទុក។ លោកស្រីបង្ហាញអារម្មណ៍ក្នុងពេលប្រគល់កុលាលភាជន៍ជូនអាជ្ញាធរអប្សរានោះថា គាត់ពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយដែលបានចូលរួមថែរក្សា អភិរក្ស និងប្រគល់វត្ថុបុរាណទាំងនោះជូនទៅអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នជំនាញ ក្នុងការថែរក្សា អភិរក្សវត្ថុទាំងនោះ ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋ ថាបើបានប្រទះឃើញវត្ថុបុរាណដោយប្រការណាមួយ សូមរាយការណ៍ទៅកាន់ស្ថាប័នពាក់ព័ន្ធ កុំមានគំនិតយកវត្ថុបុរាណខ្មែរទៅលក់ឬចែកចាយឡើយ។

បើតាមលោក វង្ស សាវុទ្ធី មន្រ្តីបច្ចេកទេសនៃសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី របស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កុលាលភាជន៍ទាំង៦នេះ ជាកុលាលភាជន៍សម័យបុរេប្រវត្តិ ជាប្រភេទភាជន៍ផុយ ហើយអ្នកជំនាញសន្និដ្ឋានជាបឋមថា កុលាលភាជន៍ទាំង៦នេះ ប្រហែលជាមានអាយុកាលចន្លោះពីចុងសម័យយុគដែក។ កុលាលភាជន៍ទាំងនេះអាចត្រូវបានគេយកទៅបញ្ចុះជាមួយសព ពីព្រោះវានៅរក្សាបានរូបរាងល្អ ដោយសារមានការកប់ត្រឹមត្រូវ។ ភាជន៍ទាំងនេះមានរូបរាងជាផើង ចានជាដើម ហើយវាមានកម្ពស់ខ្ពស់ជាងគេប្រវែង ១៥សង់ទីម៉ែត្រ និងទាបបំផុត ៩សង់ទីម៉ែត្រ។ ក្នុងនោះភាជន៍ចំនួន៤ រក្សាបានរូបរាងនៅល្អ និងចំនួន២ទៀត មានស្មាមប្រេះ និងបែកមាត់មួយចំហៀងអាចជួសជុលបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក វង្ស សាវុទ្ធី បញ្ជាក់ទៀតថា ការផ្តល់ជូនវត្ថុបុរាណសម័យបុរេប្រវត្តិសាស្ត្រមកអាជ្ញាធរជាតិអប្សរាថែរក្សានេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ ដោយហេតុថាសម័យបុរេប្រវត្តិសាស្ត្រមិនមានភស្តុតាង ឬឯកសារច្រើនទេ បើប្រៀបធៀបជាមួយសម័យប្រវត្តិសាស្ត្រ។ ដូច្នេះមានតែសំណល់ ឬវត្ថុបុរាណនេះហើយ ដែលអាចជួយផ្តល់ព័ត៌មានបន្ថែម បង្ហាញពីការរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យកាលបុរេប្រវត្តិនោះ។ អាជ្ញាធរជាតិអប្សរាបានថ្លែងអំណរគុណចំពោះលោកស្រី ភឿន ផាវី ដែលបានប្រគល់វត្ថុបុរាណនោះ ហើយអាជ្ញាធរអប្សរាក៏បានជូនប័ណ្ណសរសើរ រួមទាំងឧបត្ថម្ភថវិកាមួយចំនួនជូនដល់លោកស្រី ដែលបានលះបង់វត្ថុដ៏កម្រនេះ មកអាជ្ញាធរជាតិអប្សរាដែលជាស្ថាប័នជំនាញ ដើម្បីធ្វើការជួសជុល អភិរក្ស ទៅតាមបច្ចេកទេស ដើម្បីថែរក្សាឱ្យបានភាពយូរអង្វែង ទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កុលាលភាជន៍​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមកំពុងជួសជុលខ្លោងទ្វារខាងកើត របស់ប្រាសាទតាព្រហ្ម

ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO

ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO

‎‎slot free wild life slots machines

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.