Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សារមន្ទីរតេជោសន្ដិភាព ត្រៀមខ្លួនរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា

ដោយ Pothe Thun
19/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សារមន្ទីរតេជោសន្ដិភាព ត្រៀមខ្លួនរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនៃអនុសញ្ញាអូតាវ៉ា
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា បន្ទាប់ពីការសាងសង់អស់រយៈពេលមួយឆ្នាំ សារមន្ទីរតេជោសន្តិភាព ដែលមានរៀងជាគ្រាប់មីនធំជាងគេនោះ បានត្រៀមខ្លួនរួចរាល់នៅក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពីបណ្តាប្រទេសនានានៃអនុសញ្ញាអូតាវ៉ា ។


ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ អនុញ្ញាអូតាវ៉ា មានរដ្ឋជាសមាជិកចំនួន១៦៤ប្រទេស ហើយចាប់ពីថ្ងៃទី២៤ ដល់២៩ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមប្រទេសទាំងនោះនឹងមកចូលរួមកិច្ចប្រជុំកំពូលនៅក្នុងក្រុងសៀមរាប ។ឯកឧត្តមបន្តថា មុននឹងបើកកិច្ចប្រជុំជាផ្លូវការ គណៈប្រតិភូនឹងមកទស្សនកិច្ចស្វែងយល់អំពីកិច្ចការដោះមីនរបស់កម្ពុជា។
ឯកឧត្តម ហេង រតនា បន្តថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីននៃអនុសញ្ញាអូតាវ៉ានេះ មិនគ្រាន់តែជាឱកាសរបស់កម្ពុជា នៅក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ វិស័យដោះមីននោះទេ ប៉ុន្តែវាក៏ជាឱកាសនៅក្នុងការផ្សព្វផ្សាយកាវិនិយោគផ្សេងៗផងដែរ។

សូមរម្លឹកថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាក្រុងអូគីណាវ៉ា ប្រទេសជប៉ុន កម្ពុជានិងជប៉ុន បានចុះហត្ថលេខាកិច្ចព្រមព្រៀមសហប្រតិបត្តិការ សាងសង់សារមន្ទីរតេជោសន្ដិភាព ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
នៅក្នុងការសាងសង់នេះ មានអគារមួយក្នុងចំណោមអគារសំខាន់ៗនៃសារមន្ទីរតេជោសន្ដិភាព គឺជាសំណង់អាគារប្រវត្តិសាស្ត្រសង្គ្រាម ដែលជាជំនួយពីរាជរដ្ឋាភិបាលជប៉ុន មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយវានឹងអាចក្លាយជាអគារ ដែលមានរាងគ្រាប់មីនប្រឆាំងមនុស្ស (PMN) ធំជាងគេនៅក្នុងពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យោងតាមស៊ីម៉ាក់ សារមន្ទីរតេជោសន្ដិភាពនេះ គឺជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏កម្សត់មួយនេះ។
គម្រោងការកសាង សារមន្ទីរតេជោសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអប់រំផ្សព្វផ្សាយពីគុណតម្លៃនៃសន្តិភាព។ ជាក់ស្តែងប្រទេសក្នុងតំបន់អាស៊ីមានចំនួន១៨ សុទ្ធតែមានសារមន្ទីរសន្តិភាព ក្នុងនោះដូចជា ប្រទេសជប៉ុនមានចំនួន៨៥កន្លែង កូរ៉េខាងត្បូងមានចំនួន២០កន្លែង និងប្រទេសចិនមានចំនួន១៤កន្លែង។

ការអប់រំផ្សព្វផ្សាយពីតម្លៃសន្តិភាពដល់ស្រទាប់យុវជន សិស្ស-និសិ្សត បាននិងបន្តជំរុញយ៉ាងខ្លាំងក្លានៅជប៉ុនដោយក្នុងមួយឆ្នាំៗតាមសារមន្ទីរសន្តិភាពនីមួយៗទទួលបានដំណើរទស្សនកិច្ចពីសិស្សសាលាបឋម ឬសាលាមធ្យមសិក្សាប្រមាណជាង២.០០០សាលារៀន និងមានអ្នកចូលទស្សនាជាទូទៅមានចំនួនជាង១លាននាក់។

ដោយឡែកចំពោះ សារមន្ទីរតេជោសន្តិភាពមួយនេះ នឹងត្រូវរៀបចំដាក់តាំងបង្ហាញពិព័ណ៌រូបភាព ខ្លឹមសារឯកសារ វត្ថុតាង និងសាក្សីអមជាមួយតឹកតាងប្រវត្តិសាស្រ្តឈឺចាប់ខ្លោចផ្សា និងការបំផ្លិចបំផ្លាញនានាដោយសារសង្គ្រាមនោះ សម្រាប់បម្រើការអប់រំផ្សព្វផ្សាយដែលអាចចូលរួមជំរុញនូវការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងពង្រឹងស្មារតីយុវជនជំនាន់ក្រោយៗឱ្យស្គាល់ពីតម្លៃដ៏មហាសាលនៃសន្តិភាព និងអាចជាចលនាគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យ “អរគុណសន្តិភាព” ដ៏ប្រពៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ។

ក្នុងរយ:ពេលជាង២៥ឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ ជាពិសេស ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានព្យាយាមខិតខំសិក្សាស្រាវជ្រាវនិងធ្វើដំណើរទៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជានៅសហរដ្ឋអាម៉េរិក អាឡឺម៉ង់ ស្វីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ជាពិសេសនៅប្រទេសជប៉ុន។ ឯកឧត្តមប្រតិភូ បានអញ្ជើញទៅសិក្សាស្វែងយល់នៅប្រទេសជប៉ុនជាច្រើនលើកច្រើនសារ ក្នុងនោះបានទៅសិក្សាពីការរៀបចំសារមន្ទីរសន្តិភាពនៅទីក្រុងអូគីណាវ៉ាចំនួន៤លើក និងនៅសារមន្ទីរហេរ៉ូស៊ីម៉ាចំនួន៣លើកផងដែរ។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាឯណេះវិញ ដំណើរការស្រាវជ្រាវប្រមែប្រមូលសន្សំនូវភស្តុតាង សក្ខីកម្ម រូបភាព និងឯកសារពាក់ព័ន្ធនានា ជាពិសេសការរៀបចំទីតាំងដីធ្លីសម្រាប់សាងសង់សារមន្ទីរតេជោសន្តិភាពនេះឡើងនៅលើទឹកដីអង្គរដ៏បវរ។
ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលភាគីជប៉ុនឯកភាពផ្តល់ជំនួយក្នុងការគាំទ្រអភិវឌ្ឍន៍ធនធានមនុស្ស គោលដៅសំខាន់ គឺផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញសារមន្ទីរតេជោសន្តិភាពសៀមរាបរយៈពេល៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

សារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រពិតនៃសង្គ្រាមនៅកម្ពុជា ហើយក៏បានត្រៀមខ្លួនទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណប្រតិភូរដ្ឋភាគីក្នុងសន្និសីទលើកទី៥នៃការត្រួតពិនិត្យឡើងវិញលើការអនុវត្តអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ “ពិភពលោកមួយដែលគ្មានមីន” ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាចុងខែវិចិ្ឆកា ឆ្នាំ២០២៤នេះ ដែលគេរំពឹងថានឹងមានតំណាងចូលរួមប្រមាណជាង៨០០នាក់មកពី១៦៤ប្រទេសនៃរដ្ឋសមាជិក។
ក្នុងកិច្ចប្រជុំកំពូលនេះប្រាកដណាស់ អង្គភាពស៊ីម៉ាក់នឹងរួមចំណែកផ្តល់បទពិសោធន៍ទាក់ទងនឹងការបោសសម្អាតមីននៅកម្ពុជា ការអភិវឌ្ឍក្រោយបោសសម្អាតមីន ជាពិសេសការរួមចំណែកក្នុងការ កសាងសន្តិភាពនៅកម្ពុជា តាមរយៈការតាំងបង្ហាញនូវសកម្មភាពនានានៅក្នុងសារមន្ទីរតេជោសន្តិភាព នៅក្នុងខេត្តសៀមរាប៕


អត្ថបទ៖លោក ជា ស្រស់
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Tags: សារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.