Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

ដោយ Pothe Thun
19/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តំណាងគណបក្សនយោបាយដែលនិយមកណ្តាល មកពីបណ្តាប្រទេសនានាចំនួន២៤ បានប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសន្តិភាពមួយសម្រាប់ពិភពលោកដែលមានលក្ខណៈយូរអង្វែង។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសក្រុងសៀមរាប បន្ទាប់ពីក្រុមអ្នកនយោបាយទាំងនោះបានជួបប្រជុំគ្នាពេញមួយថ្ងៃនៅក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ខេត្តសៀមរាប ឯកឧត្តម André Pastrana (អានទ្រេ ផាសត្រាណា ) ប្រធានអង្គការ (IDC-CDI) និងជាអតីតប្រធានាធិបតីកូឡុំប៊ី បានថ្លែងថា ក្រុមអ្នកនិយមកណ្តាលមកពីគ្រប់ទិសទីបានសម្រេចចិត្តរួមគ្នា១៣ចំណុច ដែលពាក់ព័ន្ធនឹងសន្តិសុខពិភពលោក ពាក់ព័ន្ធនឹងតំបន់ ពាក់ព័ន្ធជាមួយប្រទេសមួយចំនួនដែលកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាម ដូចជាប្រទេសអ៊ុយក្រែន តំបន់ហ្គាហ្សាជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ដូច្នេះការជួបប្រជុំនាពេលនេះជាការបើកឱកាសមួយយ៉ាងល្អពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឲ្យអ្នកនិយមកណ្តាលមកពីប្រទេសខុសគ្នា សញ្ជាតិខុសគ្នា វប្បធម៌ខុសគ្នា មកចូលរួមបញ្ចេញគំនិតរួមគ្នាដើម្បីសន្តិភាពប្រជាជន និងភពផែនដី។

ចំណែកឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភាកម្ពុជា និងជាអនុប្រធាន IDC-CDI បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ដោយសារបញ្ហាបណ្តាញសង្គម បញ្ហាព័ត៌មានក្លែងក្លាយ រួមផ្សំជាមួយនឹងការកើនឡើងនូវពួកប្រជានិយមផងបានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យមានការធ្លាក់ចុះ។ ដូច្នេះកិច្ចប្រជុំជាអន្តរជាតិនេះ តំណាងគណបក្សដែលនិយមកណ្តាល មកពីបណ្តាតំបន់អាម៉េរិកឡាទីន មកពីអឺរ៉ុប ទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ជាពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្វើការសម្រេចផ្នែកនយោបាយរួមមួយដើម្បីកសាងសន្តិភាពមួយពេញលេញយូរអង្វែង។

ឯកឧត្តម សួស យ៉ារ៉ា ថ្លែងថា “ចឹងដូច្នេះហើយការសម្រេចចិត្តរបស់យើងបណ្តាបក្សនយោបាយតាមតំបន់នីមួយៗបានចូលរួមក្នុងការវិភាគ និងសម្រេចចិត្តផ្នែកនយោបាយជាន់ខ្ពស់ដែលមានគណបក្សនយោបាយដឹកនាំអំណាច គណបក្សដែលយើងហៅថាគណបក្សសម្ព័ន្ធភាព ហើយក៏មានមកពីគណបក្សប្រឆាំងផងដែរ។ ចូលរួមទាំងអស់គ្នាហ្នឹង គ្រប់ទិស ចឹងហើយការសម្រេចចិត្តទាំងឡាយគឺពឹងផ្អែកលើការបញ្ចេញព័ត៌មានពិត ហើយឥលូវនេះដោយសារSocial Media បញ្ហាព័ត៌មានក្លែងក្លាយ ធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យត្រូវបានស្រុតខ្សោយមួយចំនួនច្រើន”។

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរជាតិនេះ និងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣ អាណត្តិមកហើយ៕

អត្ថបទ និងរូបភាព៖ លោកជា ស្រស់ លោកអ៊ុន ណារាជ្យ
កែសម្រួល៖ លោក ហាំ ម៉េងហួត

Tags: IDC-CDI
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ

ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.