សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង
តំណាងគណបក្សនយោបាយដែលនិយមកណ្តាល មកពីបណ្តាប្រទេសនានាចំនួន២៤ បានប្តេជ្ញាចិត្តក្នុងការជំរុញការកសាងសន្តិភាពមួយសម្រាប់ពិភពលោកដែលមានលក្ខណៈយូរអង្វែង។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសក្រុងសៀមរាប បន្ទាប់ពីក្រុមអ្នកនយោបាយទាំងនោះបានជួបប្រជុំគ្នាពេញមួយថ្ងៃនៅក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំពិសេសគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ថា ខេត្តសៀមរាប ឯកឧត្តម ...



