Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

ដោយ Pothe Thun
19/11/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ប្រមាណជិត ១០០រូប មកពី ២៤គណបក្ស ២២ប្រទេស ក្នុងទ្វីបទាំង៥ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តអង្គរ នៃខេត្តសៀមរាប បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់កាលពីម្សិលមិញ។

បើតាមមមន្ត្រីរៀបចំកម្មវិធីបានឱ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចមកកាន់តំបន់រមណីដ្ឋានអង្គរនាពេលនេះ គឺដើម្បីបង្ហាញដល់ប្រតិភូបរទេសទាំងអស់ ឱ្យបានដឹង និងស្គាល់ពីសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្រ្តរបស់ខ្មែរយើង ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក ជាប្រាសាទដែលនៅគង់វង្សល្អបំផុតតែមួយគត់ ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ។

មន្ត្រីដដែលបន្តថា ការប្រព្រឹត្តទៅនូវកិច្ចប្រជុំ IDC-CDI នៅខេត្តសៀមរាប វាបានផ្តល់ឱកាសដ៏ពិសេស ដើម្បីជាការបង្ហាញ និងផ្សព្វផ្សាយពីភាពលេចធ្លោដ៏សម្បូរបែប ទាំងអរិយធម៌បុរាណ កេរដំណែលបេតិកភណ្ឌប្រវត្តិសាស្រ្ត តំបន់ទេសចរណ៍ នៃវប្បធម៌ ប្រពៃណីចម្រុះ របស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោក ជាការលើកកម្ពស់ការយល់ដឹង និងការអត់ឱនជាអន្តរវប្បធម៌ ក៏ដូចជាការទទួលយកភាពចម្រុះដោយការគោរពគ្នាទៅវិញទៅមក គឺពិតជាចាំបាច់សម្រាប់ការរក្សាការបង្រួបបង្រួម ដើម្បីរក្សាសហត្ថិភាពដោយសន្តិភាព និងសម្រាប់ការរក្សាសន្តិភាព និងស្ថិរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ត្រូវបានបញ្ចប់ គណៈប្រតិភូពាក់ព័ន្ធនឹងអញ្ជើញបន្តចូលរួមកិច្ចប្រជុំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាសុី ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ផងដែរ៕

អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបថត៖ លោក ធន់ ពូថេ

Tags: IDC-CDI
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ

ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.