Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

ដោយ Pothe Thun
21/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋានឱ្យច្បាស់ ថាសំបុត្រអត្រានុកូលដ្ឋានទាំងអស់មានសារៈសំខាន់កម្រិតណាសម្រាប់យើងម្នាក់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ជូនប្រជាពលរដ្ឋកាត់បន្ថយបាតុភាពនានាជាយថាហេតុ។

 

ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកអនុវត្តផ្ទាល់។ ជាពិសេសអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ ជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋាន គតិយុត្តពាក់ព័ន្ធ និងសេចក្តីណែនាំស្តីពីអត្រានុកូលដ្ឋាន ដើម្បីឱ្យការអនុវត្តច្បាប់ដ៏សំខាន់មួយនេះកាន់តែមានប្រសិទ្ធភាព បន្ទាប់ពីច្បាប់ថ្មីចូលជាធរមានកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលរងខេត្ត ក៏បានឱ្យដឹងថា កន្លងមកប្រជាពលរដ្ឋមួយចំនួនបានជួបបញ្ហាប្រឈមលើកំហុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួន និងក្នុងគល់បញ្ជីអត្រានុកូលដ្ឋាន និងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាណដទៃទៀត។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ដែលជាហេតុធ្វើឱ្យគាត់ជួបការលំបាកក្នុងការស្នើសុំសេវាផ្សេងៗ។

លោក សុខ ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការផ្តល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រឹមត្រូវ គឺជាការចាំបាច់ និងតម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ ចៀសវាងមានកំហុសបច្ចេកទេស ឬអាក់ខានក្នុងការផ្តល់ជូនប្រជាពលរដ្ឋ ពីព្រោះសំបុត្រអត្រានុកូលដ្ឋានមានសារៈសំខាន់ណាស់ ពិសេសបងប្អូនប្រជាពលរដ្ឋម្នាក់ៗ។ ការចុះសំបុត្រអត្រានុកូលដ្ឋាននេះធ្វើឱ្យបុគ្គលម្នាក់ៗទទួលបានសិទ្ធិ សេដ្ឋកិច្ច សង្គម នយោបាយ និងករណីយកិច្ចនានា រួមមានសិទ្ធិក្នុងការបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត សិទ្ធិទទួលបានការអប់រំ និងការងារ សិទ្ធិទទួលបានយុត្តិធម៌ និងការជំនុំជម្រះក្តីដោយយុត្តិធម៌ និងសិទ្ធិកាន់កាប់កម្មសិទ្ធិ។

លោក សុខ ចំរើន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២ ដល់បច្ចុប្បន្ន ការចុះបញ្ជីអត្រានុកូលដ្ឋានមន្ត្រីជំនាញបានចុះជាង ២១លានបញ្ជី ដូចជាការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព។ ទន្ទឹមនឹងលទ្ធផលនេះ យើងពិនិត្យឃើញថា កន្លងមកកើតមានបញ្ហានៅឃុំសង្កាត់មួយចំនួនតូចដែលធ្វើឱ្យមានកំហុសឆ្គងទៅនឹងនីតិវិធី ហើយកំហុសខ្លះមកពីប្រជាពលរដ្ឋជាអ្នកសុំចុះបញ្ជី មានភាពស្រពិចស្រពិល ឬមិនច្បាស់របស់គាត់។ លោកបានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជំរុញការផ្សព្វផ្សាយព័ត៌មាន និងណែនាំឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះក្នុងបញ្ជីអត្រានុកូលដ្ឋាននៅប៉ុស្តិ៍នគរបាល ជួយសម្រួល និងផ្ទៀងផ្ទាត់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើត មុននឹងចេញឯកសារអត្រានុកូលដ្ឋានឱ្យគាត់ប្រើប្រាស់ ដើម្បីកាត់បន្ថយនូវកំហុសឆ្គងផ្សេងៗ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អត្រានុកូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ

ខេត្តសៀមរាប កំពុងពន្លឿនការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តឱ្យបាន ១០០ភាគរយក្នុងឆ្នាំ២០២៥ ខណៈបច្ចុប្បន្នសម្រេចបានប្រមាណ ៨០ភាគរយ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ក្រៅពីជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាម សារមន្ទីរតេជោសន្តិភាព ក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសដែលមានបញ្ហាគ្រាប់យុទ្ធភណ្ឌសង្គ្រាម

ក្រៅពីជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាម សារមន្ទីរតេជោសន្តិភាព ក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសដែលមានបញ្ហាគ្រាប់យុទ្ធភណ្ឌសង្គ្រាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.