Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប

ដោយ Pothe Thun
19/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តឆ្នាំ២០២២ នៅខេត្តសៀមរាប
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្តនៅកម្ពុជាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ សារី អនុរដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពី លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ប្រតិភូអមដំណើរ មន្ទីរអង្គភាពពាក់ព័ន្ធ រួមនិងវិស័យឯកជនជាច្រើនរូប។

លោក សុខ ថុល អភិបាលរងខេត្ត មានប្រសាសន៍ថា ការអង្កេតនវានុវត្តន៍២០២២ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការរបស់ប្រទេសជាតិ ក្នុងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោកកាន់តែខ្លាំង ដែលជំរុញយើងត្រូវរួមគ្នាខិតខំអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានជាកម្លាំងជំរុញ និងជាកាតាលីករសម្រាប់ជួយឱ្យសម្រេចបាននូវតម្រូវការអភិវឌ្ឍ ស្របទៅនឹងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ឡាយ ឆាន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ បានឱ្យដឹងថា អង្កេតនវានុវត្តន៍ គឺជាការអង្កេតលើកដំបូងនៅកម្ពុជា កាលពីឆ្នាំ២០២២ ដោយវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងផែនការ ដោយជ្រើសរើសខេត្តចំនួន៣ សម្រាប់ធ្វើអង្កេតនេះ មានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ហើយត្រូវបានទទួលស្គាល់ថា ជាកត្តាចម្បងក្នុងការជំរុញប្រទេសជាតិមួយ ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍។ ក្នុងន័យនេះ កម្ពុជាត្រូវការនវានុវត្តន៍ជាកម្លាំងនាំមុខសម្រាប់បង្កើនសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការបង្កើនផលិតភាព ការបង្ហាញពីគំនិត និងផលិតផលថ្មីនៅទីផ្សារ ជួយដោះស្រាយបញ្ហាការកាត់បន្ថយថ្លៃដើម ប្រព័ន្ធដំណើរការលឿន ឬប្រសើរជាងមុន ធ្វើឱ្យរចនាសម្ព័ន្ធគ្រប់គ្រងប្រសើរឡើងតាមការអភិវឌ្ឍប្រព័ន្ធថ្មី និងការរក្សានិរន្តរភាពកំណើនរយៈពេលវែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះ ឯកឧត្តម ខៀវ សារី អនុរដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍បញ្ជាក់ថា ការធ្វើអង្កេតស្តីពីនវានុវត្តន៍ វាគឺជាកូនសោគន្លឹះសម្រាប់វិស័យកម្មន្តសាល និងវិស័យសេវាកម្ម ដើម្បីទទួលបាននូវឧត្តមភាពក្នុងការប្រកួតប្រជែងជាសាកលដែលកំពុងរីកចម្រើន។ ការធ្វើអង្កេតមានគោលបំណង ប្រមូលទិន្នន័យ ចងក្រង និងផ្សព្វផ្សាយព័ត៌មានអំពីនវានុវត្តន៍ នៃផលិតផល វិធីសាស្ត្រ រចនាសម្ព័ន្ធ និងទីផ្សារ រួមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍ នឹងជាភ្នែកមួយសំខាន់ជួយឱ្យរាជរដ្ឋាភិបាលនិងស្ថាប័នដទៃទៀត មានការយល់ដឹងអំពីនវានុវត្តន៍នៃគ្រឹះស្ថានធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ឌីជីថលភាវូបនីយកម្ម ពិសេសផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការបង្កើតមុខរបរ និងធុរកិច្ចថ្មីៗជាច្រើនបន្ថែមទៀត ព្រមទាំងជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជាផងដែរ៕

អត្ថបទ និងរូបថត៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: លទ្ធផលអង្កេតនវានុវត្តន៍រាជធានីខេត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

គណៈប្រតិភូនៃ IDC-CDI អញ្ជើញបំពេញទស្សនកិច្ច នៅតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ

សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

សេចក្តីប្រកាសក្រុងសៀមរាបជាការប្រមូលផ្តុំថាមពលនៃគណបក្សនយោបាយទាំងអស់ ដើម្បីកសាងសន្តិភាពមួយដែលមានលក្ខណៈយូរអង្វែង

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ឱ្យបានច្បាស់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.