ជនជាតិចិន១៣នាក់ជាប់ពាក់ព័ន្ធករណីបើកល្បែងស៊ីសងដោយខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅព្រឹកមិញនេះ
លោក ថា ដាលុច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាបទទួលបន្ទុកការងារយុត្តិធម៌ បានឲ្យដឹងថា ជនជាតិចិនចំនួន១៣នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួនពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងតាមអ៊ីនធឺណេតខុសច្បាប់ ត្រូវបានកំលាំងជំនាញបានកសាងសំណុំរឿង ហើយបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ។ លោក ថា ដាលុច ...