រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញថា កម្ពុជា-ជប៉ុន បានបង្កើតភាពជាដៃគូ ក្នុងកម្រិតដៃគូជាយុទ្ធសាស្រ្ត ដែលនាំឲ្យកម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ចាប់តាំងពីឆ្នាំ២០១៣
ឯកឧត្តម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមាន ប្រសាសន៍ថា ប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានក្លាយជាគោលដៅរបស់វិនិយោគិនជប៉ុន ដែលបច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនប្រមាណជា២០០ កំពុងប្រតិបត្តិការនៅកម្ពុជា ហើយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ១.៥កោដិដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៦ ក្នុងនោះការនាំចេញពីកម្ពុជាមានប្រមាណជា ១.២កោដិដុល្លាសហរដ្ឋអាមេរិក និងក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានប្រមាណ ១.៥កោដិដុល្លារសហរដ្ឋអាមេរិក ។ ឯកឧត្តម ...