រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រៀបចំកម្មវិធីជិះកង់ដើម្បីមនុស្សធម៌ និងសុខភាព ដោយប្រមូលថវិកាបានជាង៩ម៉ឺនដុល្លារអាមេរិក សម្រាប់បរិច្ចាគជូនដល់មូនិធិគន្ធបុប្ផា
ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តួចផ្តើមរៀបចំកម្មវិធីជិះកង់ ដើម្បីមនុស្សធម៌ និង សុខភាព សហការគាំទ្រដោយអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ហើយអ្នកស្ម័គ្រចិត្តចូលរួមជិះកង់ដើម្បីចលនានេះ មានមន្ត្រីក្រោមចំណុះក្រសួងសាធារណៈការ និងដឹកជញ្ជូន , មន្ត្រីនិងបុគ្គលិកមកពីបណ្តាមន្ទីរ ...