គិតត្រឹម២៦សប្តាហ៍នៃដើមឆ្នាំ២០១៩នេះប៉ុណ្ណោះ ក្នុងខេត្តសៀមរាបមានកុមារ ១១នាក់ ស្លាប់ដោយសារជំងឺគ្រុនឈាម
ត្រឹមតែរយៈពេល ២៦សប្តាហ៍នៃដើមឆ្នាំ២០១៩នេះប៉ុណ្ណោះ អ្នកជំងឺគ្រុនឈាម ចូលមកសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យទាំងអស់នៅក្នុងខេត្តសៀមរាប មានអ្នកជំងឺសរុបទាំងអស់១១,២២៣នាក់ ក្នុងនោះស្លាប់១១នាក់ ជាកុមារអាយុក្រោម១៤ឆ្នាំ ដែលស្មើនឹងអត្រា ០.០៩ភាគរយ ក្នុងនោះដែរអ្នកជំងឺទាំងនោះមកពី ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម និងខេត្តមួយចំនួនទៀត។ នេះបើតាមការឲ្យដឹងពី លោក ...