Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

ដោយ Pothe Thun
25/05/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន
99
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧គ្រួសារ ស្ថិតក្នុងសង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ទទួលបានអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃ និងសប្បុរសជន ខណៈវិបត្តិនៃជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅលើសកលលោក និងកម្ពុជា។

អំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនោះ មានការឧបត្ថម្ភពី ព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សីអនុគណក្រុងសៀមរាប ព្រះគ្រូវិសារទោ ហ៊ាក់ គឹមហ៊ត់ហៅហំ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ សហការជាមួយ ព្រះគ្រូវិបញ្ញាវិសុទ្ឋីរង្សីអកទ្ឋមោ ម៉ៃ ភីរុណ ព្រះចៅអធិការវត្តកោះខ្សាច់ សង្កាត់ចុងឃ្នៀស រួមជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ចុងឃ្នៀស។

ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានថេរដីកាថា៖ អំណោយសប្បុរសធម៌ដែលបាននាំយកមកចែកជូននានេះ ទទួលបានមកពីការបរិច្ចាគពីប្រជាពុទ្ឋបរិស័ទប្រគេនដល់ព្រះសង្ឃនាពេលកន្លងមក។ នេះមិនមែនជាលើកទី១ទេ ដែលក្រុមព្រះសង្ឃ និងសប្បុរសជននាំយកគ្រឿងឧបភោគបរិភោគចែកជូនអ្នកខ្វះខាត តាមរយៈការសហការជាមួយអាជ្ញាធរសង្កាត់ចុងឃ្នៀស ដើម្បីកំណត់ស្ថានភាពក្រីក្រពិតប្រាកដ ជាមួយគ្នានេះព្រះអង្គបានសុំការអធ្យាស្រ័យចំពោះគ្រួសារក្រីក្រជាច្រើនទៀតក្នុងមូលដ្ឋាននេះដែលមិនបានទទួល ព្រោះសម្ភារៈនិងថវិកាមានកំណត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមសេចក្តីរាយការណ៍របស់លោក អ៊ុ ណារី ចៅសង្កាត់ចុងឃ្នៀស បានឱ្យដឹងថា៖ សង្កាត់នេះមានប្រជាពលរដ្ឋប្រមាណជាង២៤០០គ្រួសារ ក្នុងនោះជាង២០០គ្រួសារ មានជីវភាពខ្វះខាត។ ក្នុងនោះប្រជាពលរដ្ឋនៅមូលដ្ឋាននេះភាគច្រើនប្រកបរបរនេសាទ និងបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍ និងមួយចំនួនបានងាកចេញពីរបរនេសាទ ទៅ ធ្វើការការងារសំណង់នៅក្នុងក្រុង និងខ្លះទៅស៊ីឈ្នួលធ្វើស្រែចំការនិងដាំដំណាំ។ ប៉ុន្តែតាំងពីជំងឺកូវីដ១៩រាតត្បាតជាសកលមក អត់មានភ្ញៀវ សកម្មភាពសេវាកម្មទេសចរណ៍ក៍ពុំមានក៍អត់មាន អាកាសធាតុប្រែប្រួលទឹកទន្លេគោករាក់ពុំអាចអាស្រ័យផលជាមួយនឹងការនេសាទបាន បានបណ្តាលឱ្យពួកគាត់បាត់បង់មុខរបរជាបន្តបន្ទាប់និងមករស់នៅជុំគ្រួសារដោយពុំមានប្រាក់ចំណូលប្រចាំថ្ងៃឡើយ។

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Monday, May 25, 2020

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ប្រជាពលរដ្ឋមានជីវភាពខ្វះខាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.