Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

ដោយ Pothe Thun
25/05/2020
នៅក្នុង ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងទទួលសៀវភៅ ជាភាសាអង់គ្លេសមានចំណងជើងថា “The Journey of Down to Earth Diplomat ” ចំនួន ៨០ក្បាល ពី ឯកឧត្តម ហោ ណាំបូរ៉ា ជាអ្នកការទូតកម្ពុជាដ៏មាន បទពិសោធន៍ម្នាក់ ដែលបានសរសេរសៀវភៅរៀបរាប់ពីបទពិសោធន៍ការងារការទូត ជាង២៥ ឆ្នាំកន្លងមកនេះ។

តាមការបញ្ជាក់របស់ ឯកឧត្តម ហោ ណាំបូរ៉ា បានឲ្យដឹងថា សៀវភៅ នេះលោកបានសរសេរចងក្រងមកអស់រយៈពេលប្រមាណ ២ ឆ្នាំដោយបានរៀបរាប់ពី បទពិសោន៍ការងារ ការទូត ដែលទទួលបានក្នុងរយៈពេលកន្លងមក ក៏ដូចជាទំនាក់ទំនង ជាមួយនឹង ការងារអាស៊ាន ដោយបង្ហាញពីលទ្ធផល ដែលកម្ពុជា សម្រេចបានកន្លងមក ។ ក្នុងសៀវភៅនេះដែរ ក៏បានរៀបរាប់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា វិស័យការងារការទូត អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានក្លាយទៅជាសិល្បៈ ក្នុងការ រួមប្រាស្រ័យទាក់ទងជាមួយភ្ញៀវទូទៅ ការទាក់ទាញអ្នកវិនិយោគទុន សិល្បៈក្នុងការដោះស្រាយបញ្ហាជាមួយម្ចាស់ផ្ទះ ។ ដូច្នេះសៀវភៅនេះ ឯកឧត្តម ក៏នឹងធ្វើការបកប្រែជាភាសាខ្មែរ ដើម្បីឲ្យអ្នកជំនាន់ក្រោយទទួលបានបទពិសោធន៍ទាក់ទងការងារការទូតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហោ ណាំបូរ៉ា បានបញ្ចប់បេសកកម្មការងារការទូត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗ នេះ ដោយត្រូវចូលនិវត្តន៍។ ឯកឧត្តម ជាកូនប្រុសបង្កើតរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រី ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកជាអគ្គលេខាធិការរង នៃរាជរដ្ឋាភិបាល។ មុននឹងតែងតាំងជាឯកអគ្គរាជទូតកម្ពុចាប្រចាំប្រទេស ឥណ្ឌូនេស៊ី ឯកឧត្តម ហោ ណាំបូរ៉ា ជាអតីត ឯកអគ្គរាជកម្ពុជា ប្រទេស អូស្ត្រាលី និង នូវែលសេឡង់ ចក្រភពអង់គ្លេស ប្រទេសដាណឺម៉ាក អៀរឡង់ ហ្វាំងឡង់ ន័រវេស ស៊ុយអែត និងអេត្យូពី ។ ឯកឧត្តម បានបញ្ជាក់ ដែរថា ក្នុងពេលដែលធ្វើទូតនៅក្រៅប្រទេស គឺ ឯកឧត្តម បានទទួលព័ត៌មានជាច្រើនពីក្រសួងព័ត៌មាន ក្នុងនោះទទួលបានពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរពីលទ្ធផលការងារដ៏ល្អរបស់ ឯកឧត្តម ហោ ណាំបូរ៉ា ជាឯកអគ្គរាជទូត ប្រចាំនៅបណ្តាប្រទេស ជាច្រើន និងបានចងក្រងជាសៀវភៅ ដ៏មានសារប្រយោជន៍សម្រាប់ឲ្យនិស្សិត និងមន្រ្តីការទូតជំនាន់ក្រោយ ដកស្រង់បទពិសោធន៍ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: The Journey of Down to Earth Diplomat
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌

ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.