Saturday, May 28, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

ដោយ Pothe Thun
26/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកទៅតាមរបាយការណ៍ប្រចាំខែរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និង អង្គការដៃគូទាំងអស់ក្នុងខេត្ត រួមទាំងបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានកំណត់និងដាក់ចេញនូវចេញនូវអនុសាសន៍សម្រាប់ក្រុមការងារ ជាសមាជិក និងអង្គការដៃគូពាក់ព័ន្ធដើម្បីអនុវត្តបន្តរួមមាន៖

១. ស្នើឲ្យរដ្ឋបាលក្រុង ស្រុក ធ្វើការកំណត់គោលដៅអាទិភាព ចំពោះគ្រួសារ ក្រ១ , ក្រ២ និង ក្រ៣ ពិសេសបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស រួមទាំងការពង្រាយសកម្មភាព ដើម្បីឲ្យបានដល់ប្រជាពលរដ្ឋ និងសហគមន៍ ដែលជួបការលំបាក ដោយសហការជាមួយអង្គការដៃគូ វិស័យឯកជន សប្បុរសជន ដែលមាននៅក្នុងខេត្ត ក្រុង ស្រុក ដើម្បីរួមគ្នាធ្វើសកម្មភាព ទៅតាមគោលការណ៍ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងដំណាក់កាលនេះ ដោយទី១. ត្រូវលើកកម្ពស់សុខភាពទូទៅ រួមទាំងសុខភាពមាតានិងទារក និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជារលកទី២ អាចរាលដាលនៅមូលដ្ឋានសហគមន៍ និង ទី២. ត្រូវលើកម្ពស់សុវត្ថិភាពស្បៀង អាហារូបត្ថម្ភ និងជីវភាពរស់នៅប្រចាំថ្ងៃ ឲ្យបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

២. ស្នើសុំឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យលើការផ្តល់ជំនាញវិជ្ជាជីវៈ ឬជំនាញផ្នែកសិកម្ម ដើម្បីឲ្យបងប្អូនអាចធ្វើការផ្គតផ្គង់សម្រាប់ជីវភាពគ្រួសាររបស់គាត់ក្នុងដំណាក់កាលនេះ ។

ព័ត៌មានជាតិ ថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

27/05/2022
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

27/05/2022

៣. ស្នើដល់រដ្ឋបាលក្រុង ស្រុក ធ្វើការពិនិត្យ និងជំរុញបន្ថែមទៅដល់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ពាក់ព័ន្ធនឹងការសិក្សារបស់កុមារតាមខ្នងផ្ទះ តាមរយៈការសិក្សានៅតាមប្រព័ន្ធអនឡាយ និងការសិក្សាតាមរយៈខ្នងផ្ទះ ដោយមានគ្រូចុះទៅបង្រៀនដល់ផ្ទះ ឬអាណាព្យបាលជួយបង្រៀន ។

៤. ស្នើពង្រឹងលើការតាមដាន និងបង្ក្រាបមេខ្យល់ ដែលនាំចេញប្រជាពលរដ្ឋទៅក្រៅប្រទេស ដោយខុសច្បាស់ និងនៅក្នុងដំណាក់កាលកូវីដ១៩ និងសូមឲ្យមានកិច្ចសហការក្នុងការផ្តល់ព័ត៌មានដល់ក្រុមការងារ។

៥. ស្នើសុំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប ធ្វើការពិភាក្សាជាមួយវិទ្យាស្ថានបណ្តុះបណ្តាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលវិជ្ជាជីវៈ តើអាចបើកដំណើរការបានទេ បើបានគួរបានរៀបចំតាមស្តង់ដារត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពីព្រោះក្នុងអំឡុងពេលនេះ ទាមទារឲ្យមានការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ពីព្រោះមានប្រជាពលរដ្ឋជាច្រើន ពុំមានការធ្វើការ និងមានតម្រូវការជំនាញវិជ្ជាជីវៈផងដែរ ។

៦. ត្រូវពង្រឹងលើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បន្ថែមទៀត ។

លោកស្រី យូ សុភា មានប្រសាសន៍បែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំប្រចាំខែឧសភា របស់លេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា នៃលេខាធិការដ្ឋាន ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋសរុបចំនួន ៥៩នាក់ ។

គួររំលឹកថា អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំបានដាក់ចេញកាលពីកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២០កន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ស្ប៉តអប់រំ ការផ្សាយតាមវិទ្យុ ទូរទស្សន៍ ជាដើម។ល។

អង្គប្រជុំក៏បានពិភាក្សាលើ ការស៊ើបអង្កេត និងបង្ក្រាបបទល្មើស ដើម្បីយកទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់បានរាល់ករណីផងដែរ ជាពិសេសការស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្អំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិន ដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿងទៅក្បែរកោះតៃវ៉ាន់ ក្រោយព្រមានអាមេរិក ពីសង្រ្គាមត្រជាក់ថ្មីមួយ

ចិន ដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿងទៅក្បែរកោះតៃវ៉ាន់ ក្រោយព្រមានអាមេរិក ពីសង្រ្គាមត្រជាក់ថ្មីមួយ

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ» ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 លើរថយន្តក្រុង និងតាក់ស៊ី

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ» ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 លើរថយន្តក្រុង និងតាក់ស៊ី

អាជ្ញាធរខេត្តសៀមរាប គ្រោងបង្កើតនៅមណ្ឌលសំចតសម្រាប់ការស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប គ្រោងបង្កើតនៅមណ្ឌលសំចតសម្រាប់ការស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (369)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,654)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (115)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.