Tuesday, August 16, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប គ្រោងបង្កើតនៅមណ្ឌលសំចតសម្រាប់ការស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប

ដោយ Pothe Thun
26/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប គ្រោងបង្កើតនៅមណ្ឌលសំចតសម្រាប់ការស្នាក់នៅរបស់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប
143
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដោះស្រាយបញ្ហាជនអនាថា រយៈពេល០៥ខែ ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តរបស់អនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាដំណោះស្រាយជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ យើងពុំទាន់មានមណ្ឌលសំចតសម្រាប់ទទួលយកជនអនាថា អ្នកសុំទាន និងជនវិកលចរិកឲ្យស្នាក់នៅក្នុងខេត្តទេ ហើយសេវាជួយជនអនាថាក៏នៅមានកំរិត ដោយសារអង្គការភាគច្រើនមិនមានកម្មវិធីសម្រាប់ជួយដល់ជនអនាថា និងមន្ទីរសង្គមកិច្ចខេត្ត ក៏គ្មានកញ្ចប់ថវិកាសម្រាប់ការអនុវត្តកម្មវិធីសមាហរណកម្មជនអនាថា និងអ្នកសុំទានដែរ ដែលធ្វើឲ្យជនអនាថា និងអ្នកសុំទានទាំងនោះមានការកើនឡើងជាងមុន ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះ រដ្ឋបាល ខេត្តសៀមរាប មានគម្រោងបង្កើតមណ្ឌលសំចតសម្រាប់ជនអនាថា និងអ្នកសុំទាននៅតាមទីប្រជុំជន និង ទីសាធារណៈក្នុងក្រុងសៀមរាប សម្រាប់ពួកគាត់មានកន្លែងស្នាក់នៅកុំឲ្យដើរសុំទានទៀតនោះ ដែលគម្រោងទីតាំងទី១ គឺស្ថិតនៅមណ្ឌលអារុណរះ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និង គម្រោងទីតាំងទី២ គឺស្ថិតនៅក្នុងស្រុកវ៉ារិន ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមថា រយ:កាលកន្លង មក អាជ្ញាធរខេត្ត បានសហការជាមួយអង្គការកល្យាណមិត្ត បញ្ជូនកុមារអនាថាចំនួន ១៥នាក់ ក្នុងនោះកុមារីចំនួន០៦នាក់ ទៅស្នាក់នៅក្នុងមណ្ឌលសីលាអង្គរ ដើម្បីទទួលបានការស្នាក់នៅរយៈពេលខ្លី និងសមាហរណកម្មទៅសហគមន៍វិញ , អង្គការស្នាដៃខ្មែរ ទទួលកុមារអនាថាចំនួន ០៤នាក់ ក្នុងនោះកុមារីចំនួន០១នាក់ សម្រាប់ការស្នាក់នៅបន្តការរៀនសូត្រ និងសេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការសកម្មភាពដើម្បីកុមារ បានបញ្ជូនកុមារអនាថាចំនួន ០១នាក់ ជាកុមារី ទៅស្នាក់នៅក្នុងមណ្ឌល ខេខេអឺវីសកម្មភាពដើម្បីកុមារ ដើម្បីទទួលបានការស្នាក់នៅ និងបន្តការសិក្សារៀនសូត្រ ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍បន្ថែមទៀតថា កន្លងមក យើងបានសហការជាមួយអាជ្ញាធរក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចុងឃ្នៀស ចុះស្រង់ស្ថិតិចំពោះជនអនាថា និង អ្នកសុំទានបានចំនួន ៥១នាក់ ក្នុងនោះស្រីចំនួន ៣០នាក់ ព្រមទាំងបានធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការសុំទាននៅតាមទីប្រជុំជន និង ទីសាធារណៈក្នុងខេត្ត ដូច្នេះសម្រាប់ទិសដៅអនុវត្តបន្ត សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនសកម្មភាពប្រកបដោយប្រសិទ្ធភាពតាមតួនាទី និង ភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ ដើម្បីរួមគ្នាលុបបំបាត់ជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាប ព្រោះវាក៏បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ជាតិយើងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

16/08/2022
កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

16/08/2022

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជនអនាថាមណ្ឌលសំចតអ្នកសុំទាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ពិនិត្យស្ថានភាពអាងស្តុកទឹកនៅទំនប់៧៨ សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំងប្រហែល ៣ម៉ឺនហិកតា

អភិបាលខេត្តសៀមរាប ពិនិត្យស្ថានភាពអាងស្តុកទឹកនៅទំនប់៧៨ សម្រាប់ស្រោចស្រពផ្ទៃដីស្រែប្រាំងប្រហែល ៣ម៉ឺនហិកតា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចែកជូន ជនរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៣គ្រួសារ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចែកជូន ជនរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៣គ្រួសារ

រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក្តចំនួន ២០នាក់នៅស្រុកអង្គរជុំ

រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក្តចំនួន ២០នាក់នៅស្រុកអង្គរជុំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    35 shares
    Share 14 Tweet 9
  • អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Actualizar Archivos Dll (1)
  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (407)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,747)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,138)
  • ព័ត៌មានជាតិទូទៅ (184)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (583)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.