Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌

ដោយ Pothe Thun
26/05/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌
290
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យនគរបាលប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជូនជនបរទេសម្នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌ នៅចំណុចបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមការឲ្យដឹងពី លោកវសេនីយ៍ឯក ជា ហេង នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន បង្ហាញថា ជនសង្ស័យមានឈ្មោះ Trilessky Ran អាយុ៤៣ឆ្នាំ ភេទប្រុស ជនជាតិអ៊ីស្រាអែល កាន់លិខិតឆ្លងដែនថតចំលងលេខ ២៣២៩ ៣៤១២ ត្រូវបានឃាត់ខ្លួនកាលពីម៉ោងប្រមាណ៩យប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ តាមសេចក្តីរាយការណ៍ កាលពីចុងខែមេសា ឆ្នាំ២០២០ ជនបរទេសរូបនេះ បានជិះម៉ូតូដើររកកុមារីនៅតាមភូមិសុំធ្វើជាកូនធម៌។ បន្ទាប់មកជនសង្ស័យ បានចូលមកផ្ទះជួលរបស់ស្ត្រីម្នាក និងបានទាក់ទងកូនស្រីម្នាក់របស់គាត់ អាយុ១១ឆ្នាំ ។

តាមរយៈសម្ដីម្ដាយកុមារីជនរងគ្រោះ នៅអំឡុងចុងខែ មេសា ឆ្នាំ ២០២០ ជនសង្ស័យ បានទៅដល់ផ្ទះរបស់គាត់ ចំនួន ២លើក ហើយបានចាប់កូនស្រីរបស់គាត់ ដោយដេកអោបថើបបឺតមាត់ និងស្ទាបអង្អែលប្រដាប់ភេទ ហើយជនបរទេសរូបនោះក៏បានលួងលោមឲ្យប្រាក់ ៥ម៉ឺនរៀល តែពុំបានសម្រេចឡើយ ដោយកូនស្រីរបស់គាត់ខ្លាច បានរត់ចេញ ។ ក្រោយមកជនសង្ស័យ បានទៅរកកូនស្រីគាត់ម្តងទៀត តែគាត់មិនឲ្យចូលផ្ទះ លុះយប់ថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០២០នេះ ជនសង្ស័យបានត្រឡប់មកសារជាថ្មីនេះទៅម្តងទៀត ទើបគាត់រាយការណ៍ជូនប្រជាការពារភូមិឲ្យជួយអន្តរាគមតែម្ដង។ ករណីពេស្យាចារកុមារនេះដែរ ក៏មានអាណាព្យាបាល របស់ជនរងគ្រោះ៤នាក់ទៀត បានប្តឹងមកសមត្ថកិច្ចផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យមិនសហការផ្ដល់ចម្លើយសារភាព ហើយថែមទាំងប្រើកាយវិការច្រងេងច្រងាងដាក់សមត្ថកិច្ចថែមទៀត។

សូមជម្រាបថា ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគារនៅខេត្តស្វាយរៀង ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន សាលក្រមលេខ 263 (គ) ចុះថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៩។

អត្ថបទ និង រូបថត ៖ លោក គឿន វេត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ពេស្យាចារកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

ប្រធានលេខាធិការដ្ឋានប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ផ្ដល់អនុសាសន៍ចំនួន៦ចំណុច សម្រាប់ក្រុមការងារ និង អង្គភាពពាក់ព័ន្ធ យកទៅអនុវត្តបន្ត

ចិន ដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿងទៅក្បែរកោះតៃវ៉ាន់ ក្រោយព្រមានអាមេរិក ពីសង្រ្គាមត្រជាក់ថ្មីមួយ

ចិន ដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿងទៅក្បែរកោះតៃវ៉ាន់ ក្រោយព្រមានអាមេរិក ពីសង្រ្គាមត្រជាក់ថ្មីមួយ

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ» ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 លើរថយន្តក្រុង និងតាក់ស៊ី

កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ» ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 លើរថយន្តក្រុង និងតាក់ស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.