Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០

ដោយ Pothe Thun
25/05/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានចុងខែឧសភា ឆ្នាំ២០២០
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន មានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ជា អគ្គនាយក ទាំង ៥ ឯកឧត្តម លោកជំទាវ ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកតាម ផ្នែក និងជំនាញ នីមួយៗ បាន ជម្រាបជូន ពីវឌ្ឍនភាព ការងារសំខាន់ៗ ដែលតាមផ្នែក តាមជំនាញ នីមួយៗ សម្រេច អនុវត្តន៍ បានក្នុងរយៈពេល ពេញ មួយសប្តាហ៍ កន្លងមកនេះ និងលើកជាទិសដៅ ផែនការ សម្មភាពការងារ ដែលត្រូវបន្ត បំពេញ នៅសប្តាហ៍ ខាងមុខទៀត ឲ្យបានកាន់ តែមាន ប្រសិទ្ធិភាព និងប្រសិទ្ធិផល ល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានជម្រាបជូនពី គម្រោងនៃកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជាក្នុងការបង្កើតឲ្យមានជាកម្មវិធី កីឡាប្រដាល់អន្តរជាតិ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវការគាំទ្រចំពោះគម្រោងបង្កើតឲ្យមាន កម្មវិធីកីឡាប្រដាល់នៅផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា ហើយជាមួយនេះ ឯកឧត្តម ក៏ជំរុញលើក ទឹកចិត្តឲ្យថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជា បណ្តាអគ្គនាយកដ្ឋាននានា ក្រោមឱវាទក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យរឹងមាំ ក៏ដូចកិច្ចសហការជាមួយអង្គភាព ស្ថាប័នដទៃទៀតបានល្អ ដើម្បីបន្តបំពេញនូវរាល់កិច្ច ការងារឲ្យសម្រេចទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ត្រូវបន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ កម្មវិធី ដែលទាក់ទង និងការប្រកបមុខរបស់រកទទួលទានប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ ជាពិសេសទាក់ទងវិស័យ ឧស្សាហកម្ម ដែលត្រូវបានបង្វែរមក វិស័យកសិកម្ម វិញដោយសារសកលលោកជួបវិបត្តិជំងឺកូវីត១៩ ។ ជាមួយនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ក៏ត្រូវផ្សព្វផ្សាយពីសក្តានុពលនៃវិស័យ ទេសចរណ៍ ដែលកំពុងមានការងើបឡើងវិញខ្លះៗ ហើយពិនិត្យឃើញថា មានប្រជាពលរដ្ឋ ក្នុងស្រុកបានទៅដើរលេងកំសាន្ត នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ តាមបណ្តាខេត្ត មានចំនួនគួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងណា ការផ្សព្វផ្សាយពីវិធានការ ការពារ អំពីការបង្ការទប់ស្កាត់ ការឆ្លងរីករាលសដាលនៃជំងឺកូវីដ១៩ នៅតែត្រូវបន្តមិនអាចអាក់ខានបានឡើយ។

ក្រៅពីបាន ពិភាក្សាគ្នាអំពីកិច្ចការងារសំខាន់ៗក្នុងស្រុក ដែលក្រសួងព័ត៌មាន សម្រេចអនុវត្តបានក្នុងរយៈ ពេលកន្លងមក និងលើកទិសដៅដើម្បីបន្តអនុវត្តន៍ទៅពេលខាងមុខទៀតនោះ ឯកឧត្តម លោក ជំទាវដែលមានភារកិច្ចទទួលខុសត្រូវក្នុងកិច្ចការអន្តរជាតិ ក៏បានលើកពីការងារ ដែលក្រសួងព័ត៌មាន ត្រៀមចូលរួមក្នុងការរៀបចំកិច្ចប្រជុំកពូល អាស៊ី អឺរ៉ុប ហៅកាត់ថា ASEM នាចុងឆ្នាំ២០២០។ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមការគម្រោងទុក ទោះបីជាកិច្ចប្រជុំនោះអាចត្រូវលើកពេល ទៅប្រជុំនៅឆ្នាំក្រោយដោយសារ ការបារម្ភពីជំងឺកូវីដ១៩ ក៏ដោយ តែក្រសួងព័ត៌មាននៅតែ ត្រៀមមន្រ្តីគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីចូលរួមរៀបចំកិច្ចប្រជុំនេះ ឲ្យទទួលបានជោគជ័យ។

ក្រៅពីការគ្រោងទុកសម្រាប់កិច្ចប្រជុំ ASEM នេះដែរ ក្រសួងព័ត៌មាន ក៏បានគ្រោងបន្តទទួលរៀបចំ វេទិកាយុទ្ធសាស្រ្តចតុកោណ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជាមួយ ប្រទេសចិន ដែលគ្រោងមានអ្នកស្រាវជ្រាវ និង ធុរជន ល្បីៗ ប្រមាណ ៧០០ នាក់ ចូលរួមក្នុងវេទិកានៅរាជធានីភ្នំពេញ ។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលសៀវភៅ៨០ក្បាលពី ឯកឧត្តម ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូតកម្ពុជា

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងស្រាវជ្រាវតាមចាប់មេខ្យល់ អូសទាញប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅបរទេស ខណៈការនាំចូលជំងឺកូវីដ១៩នៅកម្ពុជាមានសារជាថ្មី

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌

ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ ក្រោមរូបភាពសុំធ្វើកូនធម៌

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.