កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារក្នុងតំបន់អង្គរឆ្នាំ២០១៩នេះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីបានបណ្តុះបណ្តាលរយៈពេល៨ខែកន្លងមក
បន្ទាប់ពីបានធ្វើការបណ្តុះបណ្តាល កម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារ ដល់សិស្សសាលាសបឋមសិក្សាស្រះស្រង់ និងសិស្សវិទ្យាល័យនគរធំ អស់រយៈពេល៨ខែកន្លងមក គឺចាប់ផ្ដើមពីខែមករា ដល់ខែសីហា ឆ្នាំ២០១៩ កម្មវិធីនេះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដែលរៀបចំដោយអង្គការគាំពារកេរមរតក សហការជាមួយអាជ្ញាធរជាតិអប្សរា និងសប្បុរសជន ។ គោលបំណងនៃកម្មវិធីនេះ គឺបង្កើតឡើងដើម្បីផ្ដល់ឱកាសឱ្យកុមារដែលកើត និងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ ...