Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សសាលា​បឋមសិក្សាហ៊ុនសែនស្រះស្រង់សិក្សា​ពី​ប្រវត្តិ​សមុច្ច័យ​បុរាណនៅ​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ​-​អង្គរ​

ដោយ Pothe Thun
01/03/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្សសាលា​បឋមសិក្សាហ៊ុនសែនស្រះស្រង់សិក្សា​ពី​ប្រវត្តិ​សមុច្ច័យ​បុរាណនៅ​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ​-​អង្គរ​
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​គាំពារ​កេរ​មរតក តាមរយៈ​កម្មវិធី​អប់រំ​បេតិកភណ្ឌ បាន​ដឹកនាំ​សិស្ស​ថ្នាក់​ទី​៥-​ទី​៦​នៃ​សាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ជាង​៥០​នាក់ មក​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដែល​ជា​កម្មវិធី​អប់រំ​មួយបែប ក្រៅពី​ការរៀន​ទ្រឹស្ដី​ក្នុង​ថ្នារ និង​ទស្សនា​រមណីយដ្ឋាន រួម​និង​ប្រាសាទ​។​

​ទស្សនកិច្ច​សិក្សា​នេះ​គឺ​ដើម្បី​ឲ្យ​សិស្ស​បាន​យល់​ពី​តួនាទី​របស់​សារមន្ទីរ និង​បាន ឃើញ​បុរាណវត្ថុ​ផ្ទាល់​ភ្នែក ដែល​បានមកពី​ការស្រាវជ្រាវ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា អង្គការ​ស្ថាប័ន​អន្តរជាតិ ដែល​ធ្វើ​ការងារ​ជួសជុល អភិរក្ស និង​ស្រាវជ្រាវ​នៅក្នុង​តំបន់​អង្គរ​ជា​ស្រុកកំណើត​របស់​គេ​។​

​លោក ខៀវ ច័ន្ទ គ្រូឧទ្ទេស​គម្រោង​កុមារ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ និង​ជា​អ្នកជំនាញ​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឲ្យដឹងថា គម្រោង​អប់រំ​បេតិកភណ្ឌ​បាន​ចាប់ផ្ដើម​ធ្វើ តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ​។ ដោយឡែក​សាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ទើបតែ​ទទួលបាន​គម្រោង​នេះ​នៅ​ឆ្នាំ​២០១៨​ប៉ុណ្ណោះ បន្ថែម​លើ​កម្មវិធី​អប់រំ​អំពី​មេរៀន​បំណិន​ជីវិត ដោយ​មិន​ធ្វើឲ្យប៉ះពាល់​ដល់​កម្មវិធីសិក្សា​រប​ស់សិ​ស្សឡើយ​។ កម្មវិធី​អប់រំ​នេះ​ចែកចេញជា​ពីរ​គឺ​៖ សម្រាប់​សិស្ស​បឋមសិក្សា និង​សិស្ស​វិទ្យាល័យ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

១. សិស្ស​បឋម​សិក្សា​មាន​ពីរ​កម្រិត​៖ សិស្ស​ថ្នាក់​ទី​៥ ត្រូវបាន​បង្រៀន​ឲ្យ​ស្គាល់ «​និយមន័យ​មូលដ្ឋានគ្រឹះ​នៃ​ពាក្យ មរតក​» តាមរយៈ​រូបភាព និង​លើក​ឧទាហរណ៍​ជាក់ស្តែង បំផុស​ឲ្យ​សិស្ស​រក​អ្វីៗ ដែល​មាន​ជុំវិញខ្លួន ដែល​ជា​មរតក​នៅក្នុង​ផ្ទះ ក្នុង​គ្រួសារ និង​ក្នុង​សហគមន៍​។​ល​។ ចំណែក​សិស្ស​ថ្នាក់​ទី​៦ បង្រៀន​ឲ្យ​ស្គាល់​អំពី​អត្ថប្រយោជន៍ នៃ​មរតក​ដែល​នៅ​សេសសល់ ចំពោះ​ការកសាង​ប្រវត្តិសាស្ត្រ​ភូមិ​ស្រុក ជាពិសេស​ប្រវត្តិសាស្ត្រ​អង្គរ និង​ប្រវត្តិ​នៃ​ការកកើត​ជា​មរតក​។ តើ​មរតក​ទាំងនោះ​មាន​នៅ​កន្លែង​ណាខ្លះ​? វត្ថុ​ទាំងនោះ​អាច​មើលឃើញ​ផ្ទាល់​ភ្នែក កប់​នៅ​ក្រោម​ដី នៅក្នុង​ទឹក​ជាដើម ជៀសវាង​ការជីក​កកាយ​ដោយ​ខុសច្បាប់ ឬ ធ្វើ​សំណង់​ធុន​ធ្ងន់ ដែល​ត្រូវ​ជីក​គ្រឹះ​នាំឲ្យ​ប៉ះពាល់​ដល់​សមុច្ច័យ​ដែល​មាន​ប្រយោជន៍ សម្រាប់​កសាង និង​បន្ថែម​ព័ត៌មាន​ប្រវត្តិសាស្ត្រ​តំបន់​អង្គរ​។ លើសពីនេះ កម្មវិធី​នេះ បាន​អប់រំ​ឲ្យ​សិស្ស​ចូលរួម​ក្នុង​កិច្ចការ​ថែរក្សា ការពារ អភិរក្ស និង​ហ៊ាន​រាយការណ៍​ដល់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ក្នុងករណី​ឃើញ​មាន​ហានិភ័យ​កើតឡើង ចំពោះ​មរតក​ទាំងនោះ​។​

២. សិស្ស​វិទ្យាល័យ​មាន​បី​កម្រិត​គឺ​៖ ថ្នាក់​ទី​១០, ទី​១១, និង​ទី​១២ ដោយ​ជ្រើសរើស​យក​អ្នកស្ម័គ្រចិត្ត​ចំនួន​១០​នាក់​ក្នុង​មួយឆ្នាំ​។ ចំពោះ​កម្មវិធីសិក្សា​មាន​នៅក្នុង​ថ្នាក់ ចុះ​សង្កេត​តាម​កិច្ច​ពិធី​នានា​ដែល​មាន​នៅក្នុង​ភូមិ ចុះ​តាម​រមណីយដ្ឋាន និង​រៀន​សរសេរ​របាយការណ៍​ទុកជា​ឯកសារ សម្រាប់​សាលា​អំពី​ព័ត៌មាន​នៅ​តាម​សហគមន៍​របស់​គេ​រស់​នៅ​។ មេរៀន​ដែល​យក​មក​បង្រៀន​គឺ​៖ ប្រវត្តិសាស្ត្រ​ទូទៅ​នៃ​អង្គរ មូល​គ្រឹះ​នៃ​ការស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​ជាតិពន្ធុវិទ្យា នរវិទ្យា ដើម្បី​ជា​ទុន​សម្រាប់​ការសិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា​។​

​លោក​បាន​បញ្ជាក់ថា ក្រៅពី​សិស្សសាលា​បឋមសិក្សា ហ៊ុន សែន ស្រះស្រង់ និង​វិទ្យាល័យ​នគរ​ធំ នៅ​ឆ្នាំ​២០១៩​នេះ​គម្រោង​អប់រំ​បេតិកភណ្ឌ ក៏​បាន​ពង្រីក​បន្ថែម​ដល់​សាលាបឋមសិក្សា​លលៃ ដែល​ភ្ជាប់​គ្នា​ជាមួយនឹង​វិទ្យាល័យ​ប្រាសាទបាគង​។

​កម្មវិធី​អប់រំ​បេតិកភណ្ឌ មាន​គោលបំណង​ផ្សព្វផ្សាយ អប់រំ បញ្ជ្រាប​គំនិត​គោរព​ស្រឡាញ់​បេតិកភណ្ឌ​បុរាណ​ជាតិ ទៅ​ដល់​កុមារ​តូចៗ ឲ្យ​ពួកគាត់​បាន​យល់ បាន​ឃើញជាក់ស្តែង ដ្បិត​ពួកគាត់​មាន​តួនាទី​សំខាន់ សម្រាប់​ពន្យល់​ណែនាំ ទៅ​ដល់​សាធារណជន​ទូទៅ ដែល​មាន​ការយល់ច្រឡំ និង​ចោទប្រកាន់​មកលើ ក្រុម​ការពារ ជួសជុល អភិរក្ស និង​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​អនុវត្ត​ការងារ​នៅក្នុង​តំបន់​អង្គរ​បេតិកភណ្ឌ​ពិភពលោក​៕​

Tags: កម្មវិធី​អប់រំ​បេតិកភណ្ឌខេត្តសៀមរាប​សារមន្ទីរ​ព្រះ​នរោត្ដម សីហនុ​-​អង្គរ​សាលា​បឋមសិក្សាហ៊ុនសែនស្រះស្រង់​អង្គការ​គាំពារ​កេរ​មរតកអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្លើង​ឆេះ​ព្រៃ​មួយ​កន្លែង​ស្ថិតនៅក្នុង​ភូមិ​អញ្ចាញសង្កាត់​នរគ​ធំកាល​ពី​ល្ងាចម្សិលមិញ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​

ភ្លើង​ឆេះ​ព្រៃ​មួយ​កន្លែង​ស្ថិតនៅក្នុង​ភូមិ​អញ្ចាញសង្កាត់​នរគ​ធំកាល​ពី​ល្ងាចម្សិលមិញ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​

យុវជន​២​នាក់ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀនរួម​ទាំង​វត្ថុតាងត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

យុវជន​២​នាក់ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀនរួម​ទាំង​វត្ថុតាងត្រូវ​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​7​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ 7th RCEP ISSP MM

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​7​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ 7th RCEP ISSP MM

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.