Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​អន្តរ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​7​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ 7th RCEP ISSP MM

ដោយ Pothe Thun
02/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និសីទ​សុខា​សៀមរាប មាន​រៀបចំ​ពិធី​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី 7 ស្តីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការចូលរួម​ពី​គណៈប្រតិភូ​រដ្ឋមន្ត្រី​នៃ​ប្រទេស​អាស៊ាន​ទាំង 10 ជាមួយ​ប្រទេស​ជា​ដៃគូ​ដែល​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន អូស្ត្រាលី ចិន​ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​ណូវែល​ហ្សេ​ឡង់​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​បន្ត​ការចរចា​និង​ដោះស្រាយ​បញ្ហា​សេសសល់​នានា បន្ទាប់ពី​កិច្ចប្រជុំ​គណ​:​កម្ម​ការចរចា​ពាណិជ្ជកម្ម​លើ​ក​ទី 25 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី 19 ដល់​ថ្ងៃ​ទី 28 ខែ​កុម្ភៈ​ឆ្នាំ 2019 នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​សំដៅ​ឈាន​ទៅ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង RCEP ទាំងស្រុង នៅក្នុង​ឆ្នាំ 2019 តាម​អាណត្តិ​ដែល​ផ្តល់ឱ្យ​ដោយ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ចរចា RCEP ទាំង 16 នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​RCEP​លើក​ទី 2 កាលពី​ថ្ងៃ​ទី 14 ខែវិច្ឆិកា​ឆ្នាំ 2018 នៅ​ប្រទេស​សិង្ហ​បុរី​។​

​នៅក្នុង​ឱកាស​នោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ឡើងវិញ​អំពី​សាវតា​នៃ​ការចរចា​កិច្ចព្រមព្រៀង​RCEP​និង​បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ប្រទេស​ចូលរួម​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​ចរចា​នា​ពេល​កន្លង​មក​ដើម្បី​ឈានទៅ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​នៅក្នុង​តំបន់​អាស៊ី​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដែល​នឹង​ក្លាយ​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​វិបុលភាព​សេដ្ឋកិច្ចពិភពលោក​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពីរ​បត់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​បញ្ហា​ប្រឈម​ដែល​បង្ករ​ឡើង​ដោយ​ប្រទេស​មហាអំណាច​ធំ​ធំ​នៅ​លើ​ពិភពលោក​ដែល​បាន​កំពុង​អូសទាញ​ប្រទេស​សមាជិក​អាស៊ាន​និង​ប្រទេស​គាំទ្រ​របស់​ពាណិជ្ជកម្ម​សេរី​ក្នុងទិសដៅ​ផ្សេងៗ​គ្នា​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី កម្ពុជា​និង​សមាជិក​អាស៊ាន​ទាំងអស់ នៅតែ​អាច​បន្ត​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ស្វែងរក​មូលដ្ឋាន​ទិសដៅ​នៃ​អត្ថប្រយោជន៍​រួម​។​

​សម្ដេច​តេជោ​ក៏បានគូសបញ្ជាក់​អំពី​កត្តា​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​និង​ប៉ូល​សេដ្ឋកិច្ចពិភពលោក​ព្រមទាំង​សារៈសំខាន់​នៃ​ការបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី RCEP ដើម្បី​ប្រែក្លាយ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ឲ្យទៅជា​ប៉ូល​សេដ្ឋកិច្ច​ស្នូល សំដៅ​ជួយ​ទប់ស្កាត់​គោលនយោបាយ​គាំពារ​និយម​និង​ការរីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។​

​កម្ពុជា​និង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត​ក្នុង​ការគាំទ្រ​គោលនយោបាយ​ពហុភាគី​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ហើយ​នៅតែ​បន្ត​ចូលរួម​យ៉ាង​ក្លៀវក្លា​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​មាន​ភាព​បើកចំហ​ដែលជា​មូលដ្ឋាន​ក្នុង​ការរក្សា​កំណើន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​សកល​ជាច្រើន​ទសវត្សរ៍​កន្លងមក​ហើយ​បើ​មិន​ដូច្នោះ​ពិភពលោក​នឹង​មាន​ភាពច្របូកច្របល់ អាច​បណ្ដាលអោយ​មាន​សង្គ្រាម​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណា​មួយ​។​

​ទន្ទឹម​គ្នា​នោះ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តល់​នូវ​អនុសា​សន៍​សំខាន់​សំខាន់​ចំនួន​បី​ដល់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចរចា​RCEP​ទាំង 16 ដើម្បី​បញ្ចៀស​ការខ្វែងគំនិត​គ្នា​នៅក្នុង​វិស័យ​មួយចំនួន​សំដៅ​ពន្លឿន​ការបង្កើត​តំបន់​ពាណិ​ជ្ជកម្ម​សេរី​rcep​ដ៏​ពេញលេញ​មួយ​ទៅ​តាម​ចង់​បាន​របស់​ប្រទេស​ចូលរួម​ដូចខាងក្រោម​:
១.​ភាគី​ទាំងអស់​ត្រូវ​ចាត់ទុក​កិច្ចចរចា​ទាំងនេះ​ជា​ដំណើរការ​ឈ្នះ​ឈ្នះ​ដែល​លទ្ធផល​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ភាគី​ទាំងអស់​ទោះជា​ក្នុង​កម្រិត​ខុសគ្នា​ក៏ដោយ​។​
២.​បើទោះជា​មាន​របៀបវារៈ​សេដ្ឋកិច្ច​ផ្សេងៗ​គ្នា​ភាគី​ចរចា​ទាំងអស់​ត្រូវ​នាំ​គ្នា​ពិនិត្យ​មើល​ទិដ្ឋភាព​រួម​នៃ​សក្ដានុពល​និង​អត្ថប្រយោជន៍​ដ៏​ធំ​នៃ​កិច្ចព្រមព្រៀង​RCEP ដើម្បី​អោយ​ដំណើរការ​នៃ​កិច្ចចរចា​នេះ​អាច​ជំនះ​ឧបស័គ្គ​ដែល​នៅ​សេសសល់​។​
៣.​សូម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចូលរួម​ទាំងអស់​គោរព​ឆន្ទៈ​នយោបាយ​និង​ផ្តល់​ការណែនាំ​ដល់​សមាជិក​នៃ​គណៈកម្មការ​ចរចា​ពាណិជ្ជកម្ម​របស់​យើង​នូវ​ភាពទន់ភ្លន់​និង​ការយោគយល់​គ្នា​ស្របតាម​គោលការណ៍​ណែនាំ​ដែល​បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ​2012​ជាពិសេស​ផ្ដល់​នូវ​ប្រព្រឹត្ត​កម្ម​ពិសេស​ភាពអនុគ្រោះ​ពន្ធ​និង​ការបើក​ច្រក​ទីផ្សារ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​តូច​នៅឡើយ​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​RCEP​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​ដែល​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការចរចា​តួ​ចូលរួម​ដោយ​ប្រទេស​ចំនួន 16 រួមមាន ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង 10​និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន 6 (​អូស្ដ្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​នូវែល​ហ្សេ​ឡង់​)​។

​កិច្ចព្រមព្រៀង​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​អាស៊ាន​ដែល​ផ្អែក​លើ​កុងសង់ស៊ីស​សម្រាប់​ការធ្វើ​សេចក្ដីសម្រេចចិត្ត​ដែល​បាន​ប្រកាស​ឲ្យ​ចាប់ផ្ដើម​ចរចា​ក្នុង​ឆ្នាំ 2012 នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ RCEP​មាន​ទំហំ GDP ជិត 30 ភាគរយ​នៃ GDP ពិភពលោក​(​គិត​ត្រឹម​ឆ្នាំ 2014 )​មាន​ប្រជាជន​ស្ទើរតែ​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​សរុប​មាន​, មាន​31,6% នៃ​ផលិតកម្ម​ពិភពលោក​,28,5%​នៃ​ពាណិជ្ជកម្ម​ពិភពលោក​និង​មួយ​ភាគ​ប្រាំ​នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ពិភពលោក​(​គិត​ត្រឹម​ឆ្នាំ 2016)​។​

​អត្ថបទ​: អង្គភាព​ដទៃ​
​រូបភាព​: Facebook(Samdech Hun Sen, Cambodian Prime Minister)
​កែសម្រួល​: សេង ផល្លី​

Tags: THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING (7th RCEP ISSL MM- 7th RCEP ISSL MMកិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​7​ស្ដីពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ 7th RCEP ISSP MM
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​ក្នុងភូមិ​ជុប​រំដេងប្រគល់​ពស់ថ្លាន់​មួយ​ក្បាលទម្ងន់​២៥​គីឡូក្រាមជូន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​

ប្រជាពលរដ្ឋ​ក្នុងភូមិ​ជុប​រំដេងប្រគល់​ពស់ថ្លាន់​មួយ​ក្បាលទម្ងន់​២៥​គីឡូក្រាមជូន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​

អភិបាលខេត្ត​សៀមរាបបង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​និង​វិស័យ​កសិកម្ម​ក្នុង​ខេត្ត ដែល​ជា​កត្តា​នាំឱ្យ​ខេត្ត​ទទួលបាន​នូវ​សមិទ្ឋផល​ធំៗ​ជាច្រើន​

អភិបាលខេត្ត​សៀមរាបបង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​និង​វិស័យ​កសិកម្ម​ក្នុង​ខេត្ត ដែល​ជា​កត្តា​នាំឱ្យ​ខេត្ត​ទទួលបាន​នូវ​សមិទ្ឋផល​ធំៗ​ជាច្រើន​

មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុខណៈ​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ជីក្រែង កាល​ពី​ម្សិលមិញ​

មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុខណៈ​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ជីក្រែង កាល​ពី​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.