Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបបង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​និង​វិស័យ​កសិកម្ម​ក្នុង​ខេត្ត ដែល​ជា​កត្តា​នាំឱ្យ​ខេត្ត​ទទួលបាន​នូវ​សមិទ្ឋផល​ធំៗ​ជាច្រើន​

ដោយ Pothe Thun
04/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
183
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​ដ៏​មាន​សក្តានុពល​បំផុត​សម្រាប់​ខេត្ត​នោះ បាន​នឹង​កំពុង​មាន​កំណើន​ទៅមុខ​ឥតឈប់ឈរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ជាក់ស្តែង​ចំនួន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​ទស្សនា​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៨ មាន​សរុប ៥.៨៤០.៥៦២ នាក់ កើនឡើង ៥,៣៦​ភាគរយ ក្នុងនោះ​ភ្ញៀវ​បរទេស មាន​ចំនួន ២.៥៩០.៨១៥ នាក់ កើនឡើង ៥,៤៣​ភាគរយ និង ភ្ញៀវ​ក្នុងស្រុក​មាន​ចំនួន ៣.២៤៩.៧៤៧ នាក់ កើនឡើង ៥,៣០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧ ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង លោក នាក់ ណេ​រ៉ុន ពី​អភិបាលស្រុក​ស្រីស្នំ មក​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដែល​បាន​រៀបចំ​ឡើង​នៅ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៩ នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​ទៀត​ថា ពាក់ព័ន្ឋ​ទៅ​នឹង​វិស័យ​កសិកម្ម​វិញ​នេះ ការងារ​បង្កបង្កើន​ស្រូវ រដូវវស្សា​ឆ្នាំ​នេះ យើង​សម្រេចបាន ១៨៦.៩៤០​ហិកតា ស្មើនឹង ១០០,៧៤​ភាគរយ នៃ​ផែនការ និង​ប៉ាន់ស្មាន​ទិន្នផល​ជា​មធ្យម ២,៥៥២​តោន​ក្នុង​មួយ​ហិកតា ស្មើ​នឹង​បរិមាណ​សរុប ៤៣៧.៨៨៩​តោន ខណៈ​ដំណាំ​រួមផ្សំ​ផ្សេងៗ ដាំ​ដុះ​បាន ៣០.៤៤០​ហិកតា ស្មើនឹង ១១៩,២៦​ភាគរយ​នៃ​ផែនការ និង​ដំណាំ​កៅស៊ូ​មាន​ចំនួន ១០.៣៤៤​ហិកតា ព្រមទាំង​មាន​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ចំនួន ៩​ក្រុមហ៊ុន មាន​ផ្ទៃដី​សរុប ៤០.០៨៩,៦៧​ហិកតា ហើយ​បាន​អនុវត្ត​លើ​ការងារ​ដាំ​ដុះ​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី ៩.៣៦៦​ហិកតា​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ត​ទៀត​ថា ជាមួយ​ការរីកលូតលាស់ នៃ​វិស័យ​ទាំងពីរ​ខាងលើ បាន​ធ្វើឲ្យ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​កា​រ​រីកចម្រើន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ក្នុងនោះ​លើ​កំណើន​យានយន្ត រដ្ឋបាល​ខេត្ត​បាន​សង់​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន ៥​កន្លែង​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ ដែល​ចេះ​តែ​មាន​ការកើនឡើង​ជា​លំដាប់ រួម​ទាំង​ការបង្កើន​ការរៀបចំ​សោភ័ណភាព និង​សួនច្បារ​ក្នុង​ក្រុង ក្នុង​នោះ​រៀបចំ​ចំណត​នៅ​សួនច្បារ​ខាងជើង​ស្ពានថ្ម​ព្រះរាជដំណាក់ ក្រាល​ថ្ម​ម៉ាប​នៅ​សួនច្បារ​មាត់​ស្ទឹង សួនច្បារ​មុខ​ព្រះរាជដំណាក់ បរិវេណ​ជុំវិញ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​តាម​ដងស្ទឹង​សៀមរាប​ចាប់ពី​ស្ពានថ្ម​ព្រះរាជដំណាក់​រហូតដល់​ស្ពានថ្ម​វត្ត​រាជ​បូព៌ ពិសេស​បាន​សហការ​ជាមួយ​ក្រុមហ៊ុន វី​សាន់ (VISUN) របស់​ប្រទេស​ចិន និង​ក្រុមហ៊ុន​មី​នី​បៀ (Minebea) របស់​ប្រទេស​ជប៉ុន ធ្វើការ​ផ្លាស់ប្តូរ និង​បន្ថែម​ទីតាំង បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ ប្រភេទ​អំពូល​អិល​អ៊ីឌី (LED) ដើម្បី​លំអ​សោភ័ណភាព​ក្រុង និង​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី តាម​ផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប សរុប​ចំនួន ៤.៥៦៦​អំពូល គិត​ចាប់ ពី​ឆ្នាំ​២០១៦ ក្នុង​គោលដៅ​អភិវឌ្ឍន៍​ទីក្រុង​សៀមរាប​ជា​ទីក្រុង​វៃឆ្លាត​នាពេល អនាគត​។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែម​ទៀត​ថា ទន្ទឹមនឹងនោះ ខេត្ត​បាន​រៀបចំ និង​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប ចក្ខុវិស័យ​ឆ្នាំ​២០៣៥ ដោយឡែក​ស្រុក​ទាំង​១១ ខេត្ត បាន​នឹង​កំពុង​រៀបចំ​ចងក្រង​ទិន្នន័យ ផែនទី​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចុប្បន្ន និង​ការកំណត់​ទំហំ​ផ្លូវ​ដើម្បី​កសាង​ផែនការ​ប្រើប្រាស់​ដី និង​ប្លង់​គោល​ប្រើប្រាស់​ដី​ទីប្រជុំជន​តាម​ស្រុក ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​វិស័យ​កសិកម្ម​វិស័យ​ទេសចរណ៍អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុខណៈ​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ជីក្រែង កាល​ពី​ម្សិលមិញ​

មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុខណៈ​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ជីក្រែង កាល​ពី​ម្សិលមិញ​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប​

អាជ្ញាធរ​ខេត្ត​សៀមរាបចូលរួម​បិទ​ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សានិងមធ្យមសិក្សាជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩

អាជ្ញាធរ​ខេត្ត​សៀមរាបចូលរួម​បិទ​ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សានិងមធ្យមសិក្សាជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.