Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

អាជ្ញាធរ​ខេត្ត​សៀមរាបចូលរួម​បិទ​ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សានិងមធ្យមសិក្សាជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩

ដោយ Pothe Thun
05/03/2019
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្ត​សៀមរាបចូលរួម​បិទ​ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សានិងមធ្យមសិក្សាជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩
462
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ក្រុម​កីឡាបាល់ទាត់​សិស្ស​នៃ​វិទ្យាល័យ ១០​មករា ១៩៧៩ បាន​រក្សា​តំណែង​ជើងឯក​បន្ត ដោយ​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​កីឡាបាល់ទាត់​សិស្ស​វិទ្យាល័យ ហ៊ុន សែន សៀមរាប នៅ​ថ្ងៃ​បិទ​បញ្ចប់​ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សា និង មធ្យមសិក្សា សម្រាប់​ឆ្នាំ ២០១៨-២០១៩ !

​នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ស្ថិតនៅ ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​រៀបចំ​ពិធី​បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា និង មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩​។

​ក្នុងឱកាស​នោះ​មាន ក៏​មាន​ការប្រកួត​កីឡាបាល់ទាត់​ផ្នែក​បុរស នៃ​សិស្សសាលា​មធ្យមសិក្សា វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង វិទ្យាល័យ ១០​មករា និង វិទ្យាល័យ ហ៊ុន​សែន​-​សៀមរាប ផងដែរ ដែល​ជា​លទ្ធផល​ម្ចាស់​ជើងឯក​ចាស់​ប្រចាំឆ្នាំ​សិក្សា ២០១៧-២០១៨ វិទ្យាល័យ ១០​មករា នៅតែ​បន្ត​រក្សា​តំណែង​សម្រាប់​ប្រចាំ​សិក្សា​ឆ្នាំ​២០១៨-២០១៩ ដោយ​លទ្ធផល ១ ទល់នឹង ១ និង​កាត់សេចក្ដី​ដោយ​ទា​ត់បាល់​ចម្ងាយ ១១​ម៉ែត្រ ដោយ ១​ក្រុម ចំនួន ៥​គ្រាប់​។ ក្នុងនោះ ក្រុម​កីឡាករ​បាល់ទាត់ វិទ្យាល័យ ១០​មករា ស៊ុត​បញ្ចូល​ទី​បាន ៤​គ្រាប់ និង​យកឈ្នះ​លើ​ក្រុម​កីឡាករ វិទ្យាល័យ ហ៊ុន​សែន​-​សៀមរាប ដែល​ស៊ុត​បញ្ចូល​ទី​បានតែ ២​គ្រាប់​ប៉ុណ្ណោះ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​នៅក្នុង​ឱកាស​ថ្លែង​បិទ​ការប្រកួត​នោះ លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​ចំពោះ​ការចូលរួម​ពី​សំណាក់​លោក​នាយក​-​នាយិកា​សាលា​ទាំងអស់​ក្នុង​ខេត្តសៀមរាប ដែល​បាន​សហការ​គាំទ្រ នាំឲ្យ​ការប្រកួត​នាពេល​នេះ​មាន​ដំណើរកា​រ​ល្អ ចាប់ពី​ថ្ងៃ​បើក រហូត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ ។

​លោក​បន្ថែមថា ៖ ការចូលរួម​គាំទ្រ​ដោយ​មាតា​-​បិតា អាណាព្យាបាល​សិស្ស គឺជា​កំណត់សម្គាល់​វិជ្ជមាន​មួយ​នៃ​សង្គម ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​ការស្រឡាញ់​សុខភាព តាមរយៈ​នៃ​ការ​ចូលចិត្ត​លេង​កីឡា ។ ការ​ចូលចិត្ត​លេង​កីឡា របស់​កុមារា កុមារី យុវជន យុវនារី ដែល​នេះ​ជា​ការកសាង​ទម្លាប់​ដ៏​ល្អ ដើម្បី​មិត្តភាព សុខុមាលភាព ចម្រើន​បញ្ញា ដើម្បី​ការសិក្សា ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង ដើម្បី​អនាគត​ដ៏​រុងរឿង ។​

​គួរ​បញ្ជាក់​ឲ្យដឹងថា ៖ កម្មវិធី​ប្រកួត​កីឡា​សិស្សសាលា​បឋមសិក្សា​និង​មធ្យមសិក្សា ជ្រើសរើស​ជើងឯក​ប្រចាំ​ឆ្នាំ​សិក្សា ២០១៨-២០១៩ របស់​ខេត្ត​សៀមរាប ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ក្នុងនេះ ផ្នែក​បឋមសិក្សា មាន​វិញ្ញាសារ​កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលក​ម្ម ស្មើនឹង ៣៥ ក្រុម ។ ផ្នែក​មធ្យមសិក្សា​រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និង តេក្វាន់​ដូរ WTF ស្មើ​និង ១៤០​ក្រុម ។ សរុប​កីឡាករ មាន​ចំនួន ១,៩៤១​នាក់ ក្នុងនេះ​មាន កុមារី និង យុវនារី ចំនួន ៧១២​នាក់ មកពី​បណ្តា​សាលារៀន​កម្រិត​បឋម​សិក្សា​និង​មធ្យមសិក្សា​ទាំង ១២ ក្រុង​-​ស្រុក ទូទាំង​ខេត្ត​សៀមរាប ៕

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សានិងមធ្យមសិក្សាជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩​កីឡដ្ឋាន​ខេត្តសៀមរាប​កីឡាខេត្តសៀមរាបអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបបន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ធានា​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបបន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ធានា​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​

សិស្ស​នៅ​តំបន់​ដាច់ស្រយាលនៃ​ខេត្ត​សៀមរាប ទទួលបាន​អាគារ​សិក្សា​១​ខ្នងពី​អង្គការ​មិត្ត​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​

សិស្ស​នៅ​តំបន់​ដាច់ស្រយាលនៃ​ខេត្ត​សៀមរាប ទទួលបាន​អាគារ​សិក្សា​១​ខ្នងពី​អង្គការ​មិត្ត​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​

អភិបាលខេត្ត​ត្បូងឃ្មុំអំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ខេត្តសូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន និង​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ឱ្យ​បាន​គ្រប់ៗ​គ្នា​

អភិបាលខេត្ត​ត្បូងឃ្មុំអំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ខេត្តសូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន និង​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ឱ្យ​បាន​គ្រប់ៗ​គ្នា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.