Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបបន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ធានា​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​

ដោយ Pothe Thun
05/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
167
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​ពិធី​ជួប​សំណេះសំណាល​រវាង​គណៈប្រតិភូ គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា និង​គណៈ​អភិបាលខេត្ត​សៀមរាប​
​ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋ​សភា​កម្ពុជា ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវខិតខំ​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យបាន​ត្រឹមត្រូវ និង​ប្រុងប្រយ័ត្ន ដើម្បី​ធានា​ដល់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​លើកឡើង​ថា នៅ​ពេល​ប្រទេស​ជាតិ​រីកចម្រើន បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ក៏​កាន់តែ​មាន​ច្រើន​ដែរ ជា​ពិសេស​បញ្ហា​ទំនាស់​ដីធ្លី​។ ឯកឧត្តម​សង្កត់ធ្ងន់ថា បញ្ហាដីធ្លី​នេះ​ជា​កត្តា​សំខាន់ ដែល​អាជ្ញាធរ​នៅ​គ្រប់​មូលដ្ឋាន​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​បច្ចុប្បន្ន​មាន​ក្រុម​ឆ្លៀតឱកាស ជ្រក​ក្រោម​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ បានធ្វើការ​អុចអាល​ដល់​ប្រជាពលរដ្ឋ ឲ្យ​រំលោភ​បំពាន​កាប់​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ និង​បំផ្លាញ​ធនធាន​ព្រៃ​ធម្មជាតិ ។ ម្យ៉ាងទៀត​ក៏​មាន​ការពាក់ព័ន្ធ​ដល់​អង្គការ​សង្គម​ស៊ីវិល អ្នកមានអំណាច និង មានទ្រព្យ​មួយចំនួន បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ជា​មធ្យោបាយ ក្នុង​ការបំផ្លិចបំផ្លាញ​សម្បត្តិ​ធម្មជាតិ​។

​លោក​លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប បាន​លើកឡើង​ថា តាមរយៈ​កា​ខិតខំ​ដោះស្រាយ​ជា​បន្តបន្ទាប់​មក​នោះ​បច្ចុប្បន្ន​នេះ​នៅ​ទូទាំង​ខេត្ត​សៀមរាប មាន​ទំនាស់​ដីធ្លី​ដែល​នៅសល់​មិនទាន់បាន​ដោះស្រាយ​មាន ៣៣០​ករណី ក្នុងនោះ​មាន​១៨​ករណី​ធំៗ​។ លោក​លី សំរិទ្ធ បានឲ្យ​ដឹង​បន្ថែមថា ការ​កើត​នៅ​ទំនាស់​ដីធ្លី​នេះ បាន​កើតឡើង​ពី​កត្តា​រួមផ្សំ​ជាច្រើន ដូច​ជា​កត្តា​ភូមិសាស្ត្រ​ស្មុគស្មាញ កត្តានយោបាយ កត្តា​យល់ដឹង​របស់​អាជ្ញាធរ​មូលដ្ឋាន ជាដើម​។ ជាមួយគ្នានេះដែរ កត្តា​ផ្សាភ្ជាប់​ទំនាស់​ដីធ្លី និង​សិទ្ធិមនុស្ស ក្រោមលេស​ប្រជាធិបតេយ្យ ក៏​ជា​បញ្ហា​ស្មុគស្មាញ​ក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី លោក​លី សំរិទ្ធ បាន​អះអាង​ថា បើទោះបីជា​ទំនាស់​ដីធ្លី​នៅ​មាន​ច្រើនក្តី រដ្ឋបាលខេត្ត បាន​ប្រកាន់យក​វិធានការ​ទន់ភ្លន់​មក​ដោះស្រាយ​ទំនាស់ ជាជាង​ការប្រើ​វិធានការ​ច្បាប់ ជា​ហេតុ​ធ្វើឲ្យ​ទំនាស់​ដីធ្លី​នៅក្នុង​ខេត្ត​សៀមរាប មិនសូវ​មាន​បញ្ហា​ស្រួចស្រាល់​ដូច​បណ្តា​ខេត្ត​ដទៃ​។​

​សូមជម្រាបថា ជំនួប​ពិភាក្សា​នេះដែរ បានរៀបចំ​នៅក្នុង​រដ្ឋបាល​ខេត្ត​សៀមរាប ដោយ​មាន​វត្តមាន​ចូលរួម​ពី ឯកឧត្តម លោកជំទាវ ជា​សមាជិក​គណៈកម្មកា​រ និង​សហការី រួមជាមួយ ថ្នាក់ដឹកនាំ​មន្ទីរ អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង អាជ្ញាធរ​ក្រុង​ស្រុក ជាច្រើន​រូប​ផង​ដែរ ៕

​អត្ថបទ​៖ ជា ស្រស់​
​រូបភាព​៖ ស៊ាន សុផាត​
​សម្រួល​អត្ថបទ​៖ សេង ផល្លី​

Tags: ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាគណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភាគណៈ​អភិបាលខេត្ត​សៀមរាប​​ទំនាស់​ដីធ្លីអភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្ស​នៅ​តំបន់​ដាច់ស្រយាលនៃ​ខេត្ត​សៀមរាប ទទួលបាន​អាគារ​សិក្សា​១​ខ្នងពី​អង្គការ​មិត្ត​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​

សិស្ស​នៅ​តំបន់​ដាច់ស្រយាលនៃ​ខេត្ត​សៀមរាប ទទួលបាន​អាគារ​សិក្សា​១​ខ្នងពី​អង្គការ​មិត្ត​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​

អភិបាលខេត្ត​ត្បូងឃ្មុំអំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ខេត្តសូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន និង​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ឱ្យ​បាន​គ្រប់ៗ​គ្នា​

អភិបាលខេត្ត​ត្បូងឃ្មុំអំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ខេត្តសូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន និង​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ឱ្យ​បាន​គ្រប់ៗ​គ្នា​

ការបណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត ជា​ការបង្កើន​ឱកាស​ការងារ​ដល់​យុវជន​

ការបណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត ជា​ការបង្កើន​ឱកាស​ការងារ​ដល់​យុវជន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    214 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.