Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​នៅ​តំបន់​ដាច់ស្រយាលនៃ​ខេត្ត​សៀមរាប ទទួលបាន​អាគារ​សិក្សា​១​ខ្នងពី​អង្គការ​មិត្ត​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​

ដោយ Pothe Thun
05/03/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្ស​នៅ​តំបន់​ដាច់ស្រយាលនៃ​ខេត្ត​សៀមរាប ទទួលបាន​អាគារ​សិក្សា​១​ខ្នងពី​អង្គការ​មិត្ត​កម្ពុជា ដើម្បី​ជួយ​ដល់​កុមារ​នៅ​មូលដ្ឋាន​
65
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ ជាពិសេស​ការបង្កើត​សាលារៀន​ឲ្យនៅ​ជិត​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ទីប្រជុំជន និង​នៅ​តំបន់​ដាច់ស្រយាល​ផង​នោះ ឡាយ​អិន​ក្លឹប​កូរ៉េ បាន​ផ្ដល់​អគារសិក្សា​១​ខ្នង និង​បន្ទប់ទឹក​ចំនួន​៦​បន្ទប់ ជូន​ដល់​សាលាបឋមសិក្សា​ចុងស្ពាន ស្ថិតនៅ​ភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។​

​លោក លុន លីម នាយក​សាលា​បឋមសិក្សា​ចុងស្ពាន បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​អគារសិក្សា នៅ​ព្រឹក​ថ្ងៃទី​០៥​ខែ​មីនា​ឆ្នាំ​២០១៩​នេះ​ថា កន្លងមកនេះ​សាលា​បឋម​សិក្សា​នៅ​តំបន់​ស្រយាល​មួយ​នេះ ជួប​ការលំបាក​យ៉ាងខ្លាំង ទាំង​អគារ​សម្រាប់​សិស្ស​រៀន និង​រចនាសម្ព័ន្ធ​ផ្សេងៗ ដោយ​កន្លងមក​មាន​តែ​សាលា​ឈើ​តូចៗ​ចំនួន​ពីរ​ខ្នង​ប៉ុណ្ណោះ សម្រាប់​ឲ្យ​សិស្ស​រៀន​។ ប៉ុន្តែ​ឥឡូវនេះ​អង្គការ ឡាយ​អិន​ឃ្លិប តាមរយៈ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​មក​ជួយ​សាងសង់​អគារសិក្សា​១​ខ្នង​មាន​២​បន្ទប់ និង​បន្ទប់ទឹក​ចំនួន​៦​បន្ទប់ ដែល​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅពេលនេះ ដែល​សមិទ្ធិផល​ទាំងនេះ បាន​បង្ក​ភាព​ស្រួល​ដល់​កុមារ​តូចៗ​នៅ​តំបន់​នេះ​បាន​ចូលរៀន​គ្រប់ៗ​គ្នា​។​

​លោក​បាន​ស្នើ​អាជ្ញាធរ និង​អង្គការ​នានា ជួយ​សាងសង់​អាគារ​សិក្សា​បន្តែមទៀត ព្រោះ​ចំនួន​សិស្ស​ចេះតែ​កើនឡើង ជាពិសេស​សុំ​ជួយ​សាងសង់​អាគា​សម្រាប់​គ្រូ​ស្នាក់នៅ ព្រោះ​គ្រូ​ដែល​មក​បង្រៀន​នៅ​សាលារៀន​តំបន់​ដាច់ស្រយាល​មួយ​នេះ​សុទ្ធតែ​ជា​គ្រូ​កិច្ចសន្យា​មក​ពី​ឆ្ងាយៗ គ្មាន​កន្លែង​ស្នាក់នៅ​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​លោក លោក ហាង ចុង ហេ​អ៊ុន (Hwang Jong Heon)​ប្រធាន​ឡាយ​អិន​ក្លឹប បាន​ថ្លែងថា ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ ក្រុម​របស់​លោក និង​បន្ត​ជួយ​ដល់​សាលារៀន​មួយ​នេះ​ជា​បន្តបន្ទាប់​ទៀត ក្នុង​គោលដៅ​ចង់​ឲ្យ​កុមារ​តូចៗ នៅ​តំបន់​នេះ​មាន​ឱកាស​បាន​ចូល​រៀនសូត្រ​ដូច​កុមារ​នៅ​ទីប្រជុំជន​ដែរ​។​

​លោក ពិន ប្រាកដ អភិបាលរង​ក្រុង​សៀមរាប បាន​មានប្រសាសន៍ថា វិស័យ​អប់រំ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស សម្រាប់​ធ្វើ​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ហើយ​ដើម្បី​ឲ្យ​កុមារ​បាន​ទទួល​បានកា​រ​បណ្តុះបណ្តាល​គ្រប់ៗ​គ្នា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​សាងសង់​អាគារ បង្កើត​ឲ្យមាន​សាលារៀន​នៅ​គ្រប់​មូលដ្ឋាន ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កុមារ​តូចៗ ក្នុងការ​ធ្វើ​ដំណើរ​ទៅ​រៀនសូត្រ​។ ជាក់ស្តែង សមិទ្ធផល នៅ​ថ្ងៃ​នេះ​របស់​ឡាយ​អិន​ក្លឹប នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ជួយ​ឲ្យ​កុមារ​តូចៗ​នៅ​តំបន់​នេះ ទទួលបាន​ការអប់រំ​កាន់​ប្រសើរ​បន្ថែមទៀត​៕

​អត្ថបទ និង រូបភាព​៖ លោក ឃុត សៅ​

Tags: ខេត្តសៀមរាប​ពិធី​សម្ពោធ​អគារសិក្សា​សាលា​បឋមសិក្សា​ចុងស្ពានអង្គការ​មិត្ត​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​ត្បូងឃ្មុំអំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ខេត្តសូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន និង​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ឱ្យ​បាន​គ្រប់ៗ​គ្នា​

អភិបាលខេត្ត​ត្បូងឃ្មុំអំពាវនាវ​ដល់​ប្រជាជន​ទូទាំង​ខេត្តសូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំរឿន និង​ផ្ដល់​ព័ត៌មាន​ពិត​ប្រាកដ​ឱ្យ​បាន​គ្រប់ៗ​គ្នា​

ការបណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត ជា​ការបង្កើន​ឱកាស​ការងារ​ដល់​យុវជន​

ការបណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត ជា​ការបង្កើន​ឱកាស​ការងារ​ដល់​យុវជន​

អភិបាលខេត្ត​សៀមរាបសហការ​ផ្ដល់​ទិន្នន័យ​ដល់​មន្ត្រី​ជំរឿន ក្នុង​យុទ្ធនា​រការ​ជំរឿន​ទូទាំង​ប្រទេស​ឆ្នាំ​២០១៩

អភិបាលខេត្ត​សៀមរាបសហការ​ផ្ដល់​ទិន្នន័យ​ដល់​មន្ត្រី​ជំរឿន ក្នុង​យុទ្ធនា​រការ​ជំរឿន​ទូទាំង​ប្រទេស​ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.