Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបសហការ​ផ្ដល់​ទិន្នន័យ​ដល់​មន្ត្រី​ជំរឿន ក្នុង​យុទ្ធនា​រការ​ជំរឿន​ទូទាំង​ប្រទេស​ឆ្នាំ​២០១៩

ដោយ Pothe Thun
06/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ទទួល​ជួប​ក្រុមមន្ត្រី​ជំរឿន ដឹកនាំ​ផ្ទាល់​ដោយ​លោក ហាក់ សុធា​រ៉ា ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​សៀមរាប នៅ​គេហដ្ឋាន​របស់​ឯកឧត្តម ស្ថិតក្នុង​សង្កាត់​គោ​ចក ក្រុង​សៀមរាប ស្របពេល​ដែល​យុទ្ធនារ​ការ​ជំរឿន បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​ជំរឿន ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ក្រុមការងារ នៃ​មន្ត្រី​ជំរឿន បាន​ជម្រាបជូន​ឯកឧត្តម​អភិបាលខេត្ត អំពី​ដំណើរការ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការ​ជំរឿន​នេះ ដូចជា ត្រូវ​រៀបចំ​ជា​សំណួរ​តាម​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​ការ​ជំរឿន នៅក្នុង​គេហដ្ឋាន​របស់​ឯកឧត្តម​នាពេលនេះ ក្រុម​ការងារ​បាន​លើក​ជា​សំណួរ ដើម្បី​ប្រមូល​យក​ទិន្នន័យ​ពី​សមាជិក​ទាំងអស់ នៅក្នុង​គេហដ្ឋាន​របស់​ឯកឧត្តម រួមមាន​ទាំង សមាជិក អ្នក​បម្រើការ​ប្រចាំ និង​មិន​ប្រចាំ​ក្នុង​គេហដ្ឋាន អង្គរក្ស និង​សួរ​ពាក់ព័ន្ធ​នឹង​ការសិក្សា ការបង្ក​កំណើត ព័ត៌មាន​អំពី​គេហដ្ឋាន អគារ​ផ្សេងៗ សម្ភារ​ប្រើប្រាស់​សំខាន់ៗ ដោយ​ធ្វើ​ការសម្ភាសន៍​ផ្ទាល់ នៅក្នុង​គ្រួសារ​តែម្តង ព្រមទាំង​មាន​ការបង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រ​កំណើត​ផងដែរ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មន្ត្រី​ជំនាញ​ផ្នែក​ជំរឿន បានបញ្ជាក់​ថា ក្រុមមន្ត្រី​ជំរឿន មិន​បង្ខំ ឬ​តម្រូវ​ឲ្យ​យក​អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រកំណើត របស់​ប្រជាពលរដ្ឋ មក​បង្ហាញ​នោះទេ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ពេញទំហឹង​ដល់​ក្រុមការងារ និង​បាន​ផ្តល់​បទសម្ភាសន៍​យ៉ាង​ក្បោះក្បាយ​ដល់​ក្រុមការងារ​ជំរឿន ដែល​បាន​បង្ក ក្រុម​ការងារ​ធ្វើ​ជំរឿន ទទួលបាន​ទិន្នន័យ​ពេញលេញ​។ ទន្ទឹមនឹងនោះ ឯកឧត្តម ក៏​បាន​បង្ហាញ​នូវ​ឯកសារ​ទាំងអស់​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​សមាជិក​ក្រុមគ្រួសារ​របស់​ឯកឧត្តម ដល់​មន្ត្រី​ចុះ​ធ្វើ​ជំរឿន ដែល​សកម្មភាព​នេះ បាន​បង្ហាញ​ពី​កិច្ចសហការ​ស្មើភាព​គ្នា ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ផង​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូម​បញ្ជាក់​ដែរ​ថា កាល​ព្រឹក ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​មន្ត្រី​ជំរឿន​រួចរាល់​ផងដែរ នៅ​ឯ​ភូមិគ្រឹះ​របស់​សម្តេច​ផ្ទាល់ នា​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​គួររំលឹកថា នេះ​គឺជា​ការ​ជំរឿន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​លើក​ទី​៤​ហើយ បើ​គិត​ចាប់ តាំងពី​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ មកដល់​ឆ្នាំ​២០១៩​នេះ​។ ដោយឡែក ការ​ជំរឿន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០១៩​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ ដែល​មាន​រយៈពេល​សរុប​១១​ថ្ងៃ​។​

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ជំរឿនឆ្នាំ២០១៩មន្ទីរ​ផែនការ​ខេត្ត​សៀមរាបយុទ្ធនា​រការ​ជំរឿន​ទូទាំង​ប្រទេស​ឆ្នាំ​២០១៩អភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការ​នគរបាល​ខេត្តសៀមរាប ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការអគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី នៅ​ខេត្ត​សៀមរាប​

ស្នងការ​នគរបាល​ខេត្តសៀមរាប ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការអគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី នៅ​ខេត្ត​សៀមរាប​

សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន នាំ​ឲ្យ​រាំងស្ទះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្តសៀមរាប​

សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន នាំ​ឲ្យ​រាំងស្ទះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្តសៀមរាប​

ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល សំណូមពរ​ដល់​គ្រូពេទ្យ​ទាំងអស់ឲ្យ​លើកកម្ពស់​ក្រមសីលធម៌ កុំឲ្យ​មហាជន​រិះគន់​

ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល សំណូមពរ​ដល់​គ្រូពេទ្យ​ទាំងអស់ឲ្យ​លើកកម្ពស់​ក្រមសីលធម៌ កុំឲ្យ​មហាជន​រិះគន់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.