Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន នាំ​ឲ្យ​រាំងស្ទះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
06/03/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យ ខេត្តសៀមរាប បាន​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​ខ្លួន ក្នុង​គោលបំណង​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន លើ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត ដែល​បាន​បង្កើត​ត្រឹម​តែ​រយៈពេល​មួយ​ឆ្នាំ​កាលពី​ចុងឆ្នាំ​២០១៧ និង​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​សមាជិក​ខ្លួន​បាន​ជួបប្រទះ និង ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​អង្គការ​ដៃគូ​ជួយ​ដោះស្រាយ និង​គាំទ្រ​។​

​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩ របស់​សហភាព​សហគម​ន៍​កសិកម្ម​សៀមរាប​មានជ័យ នៅ​ព្រឹក​ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៩​នេះ មាន​ការសម្របសម្រួល និង​ឧបត្ថម្ភ ពី​អង្គកា​រអាដ​ដា​-​អង្គការ​រី​ដា​កម្ពុជា និង គាំទ្រ​ដោយ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​។​

​ក្រៅពី​បង្ហាញ​សមិទ្ធិផល​រយៈពេល​មួយ​ឆ្នាំ​របស់​ខ្លួន មហាសន្និបាត​នេះ ក៏​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាភិបាល​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ដើម្បី​ដឹកនាំ​សម្រាប់​ឆ្នាំ​២០១៩ និង​ដើម្បី​អនុម័ត​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​ផែនការ​មុខរបរ​របស់​សហភាព​សហគមន៍​កសិកម្ម​ឆ្នាំ​២០១៩ ក៏ដូចជា​បើក​បញ្ចូល​សមាជិក​ថ្មី និង​ការលក់​ភាគហ៊ុន​បន្ថែម​។ ក្នុងនោះដែរ សន្និបាត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ទទួល​នូវ​គំនិត​យោបល់ និង​អនុសាសន៍​ថ្មីៗ និង​ស្វែងរក​កិច្ច​គាំទ្រ​បន្ថែម​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​អង្គភាព​ជំនាញ​និង​អ្នក​ពាក់ព័ន្ឋ​ទាំងអស់ សម្រាប់​ជា​យន្តការ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០១៩​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុង​របាយការណ៍ លោក ផង់ សារ៉េត ប្រធាន​សហភាព​សហគម​ន៍​កសិកម្ម​សៀមរាប​មានជ័យ បានបង្ហាញ​ថា សហគមន៍​របស់​លោក ទទួលបាន​លទ្ឋផល​យ៉ាង​ល្អប្រសើរ និង​មាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ប៉ុន្តែ​បញ្ហា​ប្រឈម របស់​សហគមន៍ ក៏​កើត​មាន​ជា​បន្តបន្ទាប់​ផង​ដែរ ក្នុងនោះ​ទុន​សហភាព​សហគមន៍​នៅមានកម្រិត ដោយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មិនទាន់​មាន​ទំនុកចិត្ត ក្នុង​ការផ្តល់​កម្ចី ព្រោះ​សហភាព​សហគមន៍ ទើប​នឹង​ដំណើរការ​នៅ​ឆ្នាំ​ទី​១​។ ជាមួយគ្នា​នោះ សហភាព​សហគមន៍ នៅ​ពុំទាន់​ទទួលបាន​ការយោគយល់ និង​អនុគ្រោះ​ពី​វិស័យ​ឯកជន ​ក្នុង​ការសម្របសម្រួល​ទីផ្សារ​ស្រូវ​ចំណី​សត្វ ដែល​ក្រុមហ៊ុន​ឲ្យ​តម្លៃបន្ថែម​តិចពេក ត្រឹម ២០​រៀល​ក្នុង ១ គ​.​ក្រ សម្រាប់​ស្រូវ​សើ​ម ខណៈ​សហភាព​សហគម​ន៍ មិនទាន់​មាន​អាជីវកម្ម​តាម​កិច្ចសន្យា​។ មួយវិញទៀត ធនធានមនុស្ស ក្នុង​គណៈកម្មការ​ដឹក​នាំ​សហភាព​សហគមន៍​មួយ​នេះ ពុំទាន់​មាន​ចំណេះដឹង និង​បទពិសោធន៍​គ្រប់គ្រាន់ ក្នុង​ការប្រើប្រាស់ និង គ្រប់គ្រង​ទិន្នន័យ​របស់​សហភាព​ស​ហគ​មន៍​តាម​ប្រព័ន្ឋ​កុំព្យូទ័រ​ច្បាស់​នៅឡើយ​។​

​លោក ផង់ សារ៉េត បាន​ស្នើសុំ​ដល់ អង្គកា​រអាដ​ដា អង្គការ​រី​ដា អង្គការ​នានា និង​ស្ថាប័ន​ពាក់ព័ន្ឋ ជួយ​ពង្រឹង និង​បណ្ដុះបណ្ដាល​សមត្ថភាព​ដល់​សមាជិក​សហភាព​សហគមន៍ និង​សូមឲ្យ​រាជរដ្ឋាភិបាល រួម​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ផ្តល់​ទុន​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប ដល់​សហភាព​សហគម​ន៍ សម្រាប់​សហភាព​សហគម​ន៍​ធ្វើ​ការវិនិយោគ និង​ផ្តល់​កម្ចី​ជូន​សមាជិក​របស់​ខ្លួន​ក្នុង​អត្រា​ការប្រាក់​ទាប​។​

​លោក ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បង្ហាញថា នៅក្នុង​ឆ្នាំ ២០០៣ គឺមាន​តែ​មួយ​សហគម​ន៍​ប៉ុណ្ណោះ មក​ដល់​ចុង​ឆ្នាំ​២០១៨ សហគមន៍​កសិកម្ម​នៅ​ក្នុង​ទូទាំង​ប្រទេស​បង្កើតបាន ១,១១៦​សហគមន៍ និង​មាន​ចំនួន ៨ សហភាព​សហគមន៍ ប៉ុន្តែ​សហគមន៍​ទាំងនោះ មិន​មាន​ដំណើរការ​រីក​ចម្រើន​ដូចៗ​គ្នា​នោះ​ឡើយ ហើយ​បញ្ហា​គន្លឹះ​សំខាន់ គឺ​ការធ្វើឲ្យ​មាន​តម្លាភាព​នៅក្នុងស​ហគ​មន៍​។​

​ឆ្លើយតប​ទៅនឹង បញ្ហា​ប្រឈម​សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យ លោក ស្រ៊ុន សុខុម បានបញ្ជាក់​ថា នៅក្នុង​ច្បាប់​ស្តី​ពី​សហគមន៍​កសិកម្ម មាត្រ​ទី​១៥ បានចែង​ថា សហគមន៍​កសិកម្ម​ទាំងអស់ នឹង​ត្រូវ​ទទួលបាន​សិទ្ធិ​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល ។ អគ្គនាយកដ្ឋាន​កសិកម្ម កំពុង​សិក្សា​អំពី​អ្វី ដែល​ជា​បញ្ហា​ប្រឈម ដើម្បី​មាន​វិធានការ​ដំណោះស្រាយ រៀបចំ​សេចក្តីព្រៀង​អនុក្រឹត្យ ដាក់​ជូន​រាជរដ្ឋាភិបាល សុំ​សេចក្តីសម្រេច ។​

​បើទោះជា​យ៉ាងណា​ក៏ដោយ លោក អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​បញ្ជាក់បន្ថែម​ថា ដើម្បី​ការពារ​សហគមន៍​កសិកម្ម នូវ​សុវត្ថិភាព​ក្នុង​ជំនឿ​ទុកចិត្ត លើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា រវាង​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ឬ​វិស័យ​ឯកជន​នោះ រាជរដ្ឋាភិបាល​បាន​បង្កើត គណកម្មការ​សម្របសម្រួល​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដែល​មាន​តំណាង​ក្រសួង​ទាំង ២៧ បាន​ចូលរួម ក្នុងនោះ​មាន​វត្តមាន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ជា​ប្រធាន ។ អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ មាន​ភារកិច្ច​សហការ ជួយ​ដល់​សហគមន៍ ផងដែរ ។ ដោយឡែក អាជ្ញាធរ​អគ្គិសនី នឹង​ត្រូវ​បាន​ចូលរួម​ផងដែរ ដោយ​ផ្អែក​លើ​សំណូមពរ​របស់​សហគម​ន៍​កសិកម្ម ដែល​ទាមទារ​ឲ្យមាន​ការ​បញ្ចុះតម្លៃ​ថាមពល​អគ្គិសនី បម្រើ​ឲ្យ​វិស័យ​សេដ្ឋកិច្ច​ក្នុង​សហគមន៍​កសិកម្ម ។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទខេត្តសៀមរាប​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០១៩ របស់​សហភាព​សហគម​ន៍​កសិកម្ម​សៀមរាប​មានជ័យសហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យអង្គកា​រអាដ​ដា អង្គការ​រី​ដា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល សំណូមពរ​ដល់​គ្រូពេទ្យ​ទាំងអស់ឲ្យ​លើកកម្ពស់​ក្រមសីលធម៌ កុំឲ្យ​មហាជន​រិះគន់​

ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល សំណូមពរ​ដល់​គ្រូពេទ្យ​ទាំងអស់ឲ្យ​លើកកម្ពស់​ក្រមសីលធម៌ កុំឲ្យ​មហាជន​រិះគន់​

អភិបាលរង​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​

អភិបាលរង​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​

អភិបាលខេត្ត​សៀមរាបណែនាំ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ក្នុង​ខេត្ត ត្រៀម​គ្រប់លក្ខណៈ​ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ នៅ​រដូវប្រាំង​នេះ​

អភិបាលខេត្ត​សៀមរាបណែនាំ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ក្នុង​ខេត្ត ត្រៀម​គ្រប់លក្ខណៈ​ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ នៅ​រដូវប្រាំង​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.