Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្នងការ​នគរបាល​ខេត្តសៀមរាប ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការអគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
06/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ដែល​បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​អគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ូ​ន វី​តិច​(HOON GWEE TECK) ចូលជួប​ពិភាក្សា​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សម្ដែង​នូវ​ការស្វាគមន៍ និង ពេញចិត្ដ​ចំពោះ​វត្ត​មាន​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរី ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្តសៀមរាប ជាពិសេស​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សឹង្ហ​បុរី លើ​កិច្ច​សហការ​ទប់ស្កាត់​ប​ទ​ឧក្រឹដ្ឋ​ឆ្លងដែន និង​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​រួមគ្នា ។​

​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ក៏​បាន​ជំរាបជូន​ដល់​គណៈប្រតិភូ ពាក់ព័ន្ធ​ទៅនឹង​លក្ខណៈ​ភូមិសាស្ត្រ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត អំពី​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ក្នុង​កិច្ចការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ការអនុវត្ត​ច្បាប់​របស់​នគរបាល​ជាតិ​កម្ពុជា ក៏​ដូច​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​កម្លាំង​នគរបាល​កម្ពុជា ។​

​មានប្រសាសន៍​ឆ្លើយតប ឯកឧត្តម ហ៊ូ​ន វី​តិច​(HOON GWEE TECK) បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដោយស្មោះ ចំពោះ​ការដឹកនាំ​របស់​លោក​ស្នងកា​រ ក៏ដូចជា​កងកម្លាំង​នគរបាល​ខេត្ត​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុង​ការអនុវត្ត​ច្បាប់ និង​ការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ អ្នកវិនិយោគទុន​នានា​បាន​យ៉ាង​ល្អប្រសើរ ដែល​កន្លងមក ធ្វើឲ្យ​ខេត្ត​សៀមរា​បមាន​សន្តិសុខ​ល្អ និង​ការអភិវឌ្ឍន៍​រីកចម្រើន​គួរ​ជាទី​មោទន ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម ហ៊ូ​ន វី​តិច​(HOON GWEE TECK) បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ដាក់​បញ្ជូល​កម្មវិធី​ទស្សនកិច្ច​ឲ្យ​ក្រុម​ប្រតិភូ​របស់​ឯកឧត្ដម បាន​មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ដែល​ជាក្តី​ប៉ងប្រាថ្នា​របស់​ឯកឧត្តម ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​ដំណើរ​ទស្សនកិច្ច​ផ្លូវការ អគ្គស្នងការ​នគរបាល​ជាតិ​សឹង្ហ​បុរីស្នងការ​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន នាំ​ឲ្យ​រាំងស្ទះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្តសៀមរាប​

សហភាព​សហគមន៍​កសិកម្ម​សៀមរាប​មាន​ជ័យបង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន នាំ​ឲ្យ​រាំងស្ទះ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​ខេត្តសៀមរាប​

ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល សំណូមពរ​ដល់​គ្រូពេទ្យ​ទាំងអស់ឲ្យ​លើកកម្ពស់​ក្រមសីលធម៌ កុំឲ្យ​មហាជន​រិះគន់​

ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល សំណូមពរ​ដល់​គ្រូពេទ្យ​ទាំងអស់ឲ្យ​លើកកម្ពស់​ក្រមសីលធម៌ កុំឲ្យ​មហាជន​រិះគន់​

អភិបាលរង​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​

អភិបាលរង​ខេត្ត​ត្បូងឃ្មុំ អញ្ជើញ​កាត់​វិញ្ញាសារ​ប្រឡង​ចូលរៀន​ពុទ្ធិក​អនុវិទ្យាល័យ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.