Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុខណៈ​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួសស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ជីក្រែង កាល​ពី​ម្សិលមិញ​

ដោយ Pothe Thun
04/03/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
74
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​វរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាល​ស្រុក​ជី​ក្រែង បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២៣​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ត​បុក​ជាមួយនឹង​រថយន្ត នៅលើ​កំណាត់​ផ្លូវជាតិ​៦ ស្ថិតក្នុង​ភូមិ​ចក ឃុំ​សង្វើ​យ ស្រុក​ជីក្រែង បណ្ដាលឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ខណៈ​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួសស្រាល ។​

​លោក​វរសេនីយ៍ឯក សុខ សុទ្ធាវុធ បានឲ្យដឹង​ទៀតថា រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ បាន​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា លុះដល់​ចំណុច​កើតហេតុ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A.6829 នៅខាងមុខ និង​ពាក់​ស្លាក​លេខ កំពង់ចាម 4A.0344 នៅ​ខាងក្រោយ ដែល​ធ្វើដំណើរ​មកពី​ទិសខាងកើត បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ដែល​ធ្វើដំណើរ​មកពី​លិច ខណៈ​រថយន្ត​មិន​ស្គាល់​ម៉ាក់​នេះ បាន​បើក​គេច​បាត់​បន្ទាប់ពី​កើតហេតុ ។​

​លោក​វរសេនីយ៍ឯក សុខ សុទ្ធាវុធ បានឲ្យ​ដឹង​បន្ថែមទៀតថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ចុះ​ទៅដល់​ទី​កន្លែង​កើតហេតុ ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​នៅ​នឹង​កន្លែងកើតហេតុ ដែល​រថយន្ត​នេះ បើកបរ​ដោយ​ឈ្មោះ ហ៊ាន សាវឿន ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​កាច់​ត្រក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង អ្នករួមដំណើរ​ឈ្មោះ គឿត សុ​គុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​កន្តួ​ត ឃុំ​បឹង​កន្តួ​ត ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ បាន​រងរបួស​ស្រាល ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្រោយពី​ពិនិត្យ និង​វាស់វែង​រួច សមត្ថកិច្ច​នគរបាល​ជំនាញ បាន​យក​វត្ថុតាង​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំពោះ​សាកសព​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​នៅ​យប់​ថ្ងៃ​ដដែល ដើម្បី​យក​ទៅ​ធ្វើបុណ្យ រីឯ​អ្នករងរបួស​ស្រាល បានអនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​ខ្លួន​វិញ ខណៈ​ដែល​រថយន្ត​ម្ខាង​ទៀត សត្ថកិច្ច​កំពុង​ធ្វើ​ការស្រាជ្រាវរក ដើម្បី​កសាង​សុំណុំរឿង​តាម​ផ្លូវច្បាប់ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបគ្រោះថ្នាក់​ចរាចរណ៍ស្រុកជីក្រែង​អធិការនគរបាល​ស្រុក​ជី​ក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប​

លោក នាក់ ណេ​រ៉ុន អភិបាល​ស្រុក​ស្រីស្នំត្រូវបាន​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាលរង​ខេត្តសៀមរាប​

អាជ្ញាធរ​ខេត្ត​សៀមរាបចូលរួម​បិទ​ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សានិងមធ្យមសិក្សាជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩

អាជ្ញាធរ​ខេត្ត​សៀមរាបចូលរួម​បិទ​ការប្រកួត​កីឡា​ចម្រុះ​សិស្ស​បឋមសិក្សានិងមធ្យមសិក្សាជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៨-២០១៩

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបបន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ធានា​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភាជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបបន្ត​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ធានា​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.