Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​ក្នុង​តំបន់​អង្គរ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​បណ្តុះបណ្តាល​រយៈពេល​៨​ខែ​កន្លងមក​

ដោយ Pothe Thun
27/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​ក្នុង​តំបន់​អង្គរ​ឆ្នាំ​២០១៩​នេះ ត្រូវបាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​បណ្តុះបណ្តាល​រយៈពេល​៨​ខែ​កន្លងមក​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​បានធ្វើការ​បណ្តុះបណ្តាល កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ ដល់​សិស្សសាលា​ស​បឋមសិក្សា​ស្រះស្រង់ និង​សិស្ស​វិទ្យាល័យ​នគរធំ អស់​រយៈពេល​៨​ខែ​កន្លងមក គឺ​ចាប់ផ្ដើម​ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០១៩ កម្មវិធី​នេះ ត្រូវបាន​បិទ​បញ្ចប់​ប្រកបដោយ​ភាពជោគជ័យ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​អង្គការ​គាំពារ​កេរ​មរតក សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​សប្បុរសជន ។​

​គោលបំណង​នៃ​កម្មវិធី​នេះ គឺ​បង្កើតឡើង​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​កុមារ​ដែល​កើត និង​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​-​ប្រវត្តិសាស្ត្រ យល់ដឹង​ពី​កេរ​មរតក​វប្បធម៌​របស់ខ្លួន និង​បណ្ដុះ​គំនិត​កុមារ​ឱ្យ​ជ្រួតជ្រាប​ពី​តម្លៃ​មរតក​វប្បធម៌ ជាពិសេស ពួកគេ​អាច​ធ្វើជា​អ្នក​ស្នង​មរតក​វប្បធម៌​នៅ​សហគមន៍​របស់ខ្លួន លើ​វិស័យ​ថែរក្សា​ការពារ គ្រប់គ្រង​កេរ​មរតក​វប្បធម៌​នាពេល​អនាគត​បាន​យ៉ាង​ល្អ ។​

​លោក អ៊ឹម សុខ​រិទ្ធី សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គការ​គាំពារ​កេរ​មរតក និង​អនុប្រធាន​ក្រុមការងារ​អប់រំ​បេតិកភណ្ឌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា កម្មវិធី​អប់រំ​បេតិកភណ្ឌ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​របស់​ក្រសួង ដោយ​ផ្តោតទៅលើ​បច្ចុប្បន្នភាព​នៃ​ការស្រាវជ្រាវ របកគំហើញ​ថ្មីៗ ដើម្បី​បង្រៀន​ដល់​សិស្សានុសិស្ស​ឱ្យ​យល់ដឹង​ច្បាស់លាស់​ទាន់សម័យ​កាល ពិសេស​ចំពោះ​សិស្ស​បឋមសិក្សា បង្រៀន​មូលដ្ឋាន​ឱ្យ​ស្គាល់​ទូទៅ​អ្វី​ជា​បេតិកភណ្ឌ មាន​អ្វីខ្លះ , អ្វី​ជា​កេ​មរតក ? ដោយ​សិក្សា​ក្នុង​ថ្នាក់ និង​ចុះ​សិក្សា​នៅតាម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ សារមន្ទីរ និង​ផាត់​គំនូរ​ពណ៌​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​លោក អ៊ឹម សុខ​រិទ្ធី បានបញ្ជាក់​បន្ថែមថា ចំពោះ​សិស្ស​វិទ្យាល័យ គឺ​បង្រៀន​ពី​សេចក្តីណែនាំ​ទូទៅ​នៃ​ប្រវត្តិសាស្ត្រ បុរាណវិទ្យា នរវិទ្យា និង​វិធីសាស្ត្រ​ស្រាវជ្រាវ ដែល​អាចធ្វើឱ្យ​យុវជន​អនុវត្ត ស្រាវជ្រាវ​ចងក្រង​ឯកសារ​ដោយ​ខ្លួនឯង​នៅក្នុង​សហគមន៍​របស់ខ្លួន ហើយ​ក្រៅពី សាលា​គោលដៅ​ក្នុង​តំបន់​បេតិកភណ្ឌ នាពេល​អនាគត កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​នេះ នឹង​ពង្រីក​វិសាលភាព​ទៅ​តំបន់​ផ្សេងៗ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

​លោកស្រី ច​យ ក្លាក (Joyce H. Clark) ប្រធាន​ក្រុមប្រឹក្សាភិបាល​អង្គការ​គាំពារ​កេរ​មរតក បាន​លើកឡើងថា ខ្លឹមសារ​នៃ​ការអប់រំ​បេតិកភណ្ឌ​មាន​ច្រើន​បែបបទ ទាំង​លើដី ក្រោម​ដី និង​នៅក្នុង​ទឹក រួមទាំង​ការគោរព​ប្រតិបត្តិ​របស់​ប្រជាជន ប៉ុន្តែ​អ្វីដែល​សំខាន់ ក្រោយពី​រៀនសូត្រ​ហើយ ធ្វើឱ្យ​យើង​ចេះ​ស្រឡាញ់ និង​ចេះ​ការពារ ដែល​ការពារ​ក្នុង​ក្របខណ្ឌ​មួយ​ថា «​ថ្ងៃនេះ​យើង​មាន​វប្បធម៌​នេះ ថ្ងៃស្អែក​ក៏​នៅមាន​វប្បធម៌​នេះ ហើយ​នៅ​ថ្ងៃ​ខានស្អែក ក៏​យើង​នៅ​រក្សាបាន​ដដែល បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​» ហើយ​អង្គការ​គាំពារ កេរ​មរតក នឹង​ដកខ្លួន​ចេញពី​ប្រទេស​កម្ពុជា ដោយ​បង្កើត​អង្គការ​ថ្មី​ក្នុងស្រុក ដឹកនាំ​ដោយ​កូន​ខ្មែរ​ផ្ទាល់ និង​រក្សា​ទស្សនៈវិស័យ​ដដែល មាន​ឈ្មោះថា អង្គការ​មរតក​វប្បធម៌​ខ្មែរ​។​

​លោក អ៊ុន មណី​នី​តា នាយក​ប្រតិបត្តិ​នៃ​អង្គការ​គាំពារ​កេរ​មរតក បានឱ្យដឹងថា ឆ្នាំ​២០១៨ អង្គការ​គាំពារ​កេរ​មរតក សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​នឹង​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​នៅ​តំបន់​អង្គរ ក្នុង​គោលដៅ​គឺ​បណ្តុះបណ្តាល​កុមារ​ក្នុង​តំបន់​អង្គរ ដែល​កើត​និង​ធំធាត់​ឡើង​នៅទីនេះ បាន​យល់ដឹង​ពីស​ក្កា​នុ ពល​វប្បធម៌​នៅ​ជុំវិញខ្លួន​រស់នៅ​មាន​ច្រើន​កម្រិតណា ដែល​ត្រូវ​ស្វែងយល់ ថែរក្សា រៀន​បន្ថែម និង​បម្រើការ​លើ​មុខជំនាញ​នេះ និង ដោយ​មើលឃើញ​ភាពជោគជ័យ​នៃ​ការអប់រំ​បេតិកភណ្ឌ​នៅ​បន្ទាយឆ្មារ ដូច្នេះហើយ​អង្គរការ​គាំពារ​កេរ​មរតក បាន​ផ្តួចផ្តើម​កម្មវិធី​អប់រំ​បេតិកភណ្ឌ​សម្រាប់​កុមារ​នៅ​តំបន់​អង្គរ ដែល​ការបណ្តុះបណ្តាល​នៅទីនេះ​មាន​លក្ខណៈ​តែមួយ​នៅ​បន្ទាយឆ្មារ កោះ​កេរ សំបូរ​ព្រៃ​គុក​។​ល​។​

​គួររំលឹកថា ក្នុងឱកាស​នោះដែរ មាន​សប្បុរសជន​ខ្មែរ​នៅក្នុង​ខេត្តសៀមរាប ដែលជា​ភ្នាក់ងារ​ឯកជន និង សហគ្រិន​វ័យក្មេង​មួយចំនួន បាន​ជួយឧបត្ថម្ភ​ជា​សម្ភារ​សិក្សា សម្ភារ​កី​ទ្បា ដប​ទឹក កាបូបស្ពាយ និង​ចែក​លិខិត​សរសើរ​ដល់​សិស្ស​ឆ្នើម​ផងដែរ ៕


​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កម្មវិធី​អប់រំ​បេតិកភណ្ឌអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេច​សង្ឃ​៖មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព មិន​បម្រើ​ដល់​បុគ្គល​ណាមួយ​ឡើយគឺ​ដើម្បី​បម្រើ​ជាតិនិងសាសនា​

សម្ដេច​សង្ឃ​៖មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព មិន​បម្រើ​ដល់​បុគ្គល​ណាមួយ​ឡើយគឺ​ដើម្បី​បម្រើ​ជាតិនិងសាសនា​

លោក​ត្រាំអះអាងថាចិន​កំពុង​ចង់​ចរចា​គ្នា​ឡើង​វិញ ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​

លោក​ត្រាំអះអាងថាចិន​កំពុង​ចង់​ចរចា​គ្នា​ឡើង​វិញ ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​

ប៉ូលីស​ចំនួន ១៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ នៅ​ហុងកុង

ប៉ូលីស​ចំនួន ១៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ នៅ​ហុងកុង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.