Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

សម្ដេច​សង្ឃ​៖មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព មិន​បម្រើ​ដល់​បុគ្គល​ណាមួយ​ឡើយគឺ​ដើម្បី​បម្រើ​ជាតិនិងសាសនា​

ដោយ Pothe Thun
27/08/2019
នៅក្នុង ព័ត៌មានជាតិទូទៅ
សម្ដេច​សង្ឃ​៖មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព មិន​បម្រើ​ដល់​បុគ្គល​ណាមួយ​ឡើយគឺ​ដើម្បី​បម្រើ​ជាតិនិងសាសនា​
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 សម្ដេច​សង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ថេរៈ​ដីកា​ច្បាស់ៗ​ថា គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ក្នុង​ក្រុង​សៀមរាប គឺ​ដើម្បី​បម្រើ​ជាតិ និង សាសនា ក្នុង​គុណប្រយោជន៍​ជាតិ​ទាំងមូល មិន​សំដៅ​បុគ្គល​ណាមួយ​ឡើយ​។​

​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ក្នុង​ក្រុង​សៀមរាប ជា​គម្រោង​អភិវឌ្ឍន៍​ដល់​សហគមន៍​ដោយផ្ទាល់ និង​ប្រយោល ព្រមទាំង​ផ្សាភ្ជាប់​វិស័យ​សាសនា វិស័យ​កសិកម្ម និង​ទេសចរណ៍ ប៉ុន្តែ​មិនបាន​បម្រើ​ដល់​បុគ្គល​ណាមួយ​ឡើយ នេះ​បើតាម​ថេរៈ​ដីកា សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស កាលពី​រសៀល​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ​២០១៩​ម្សិលមិញ​។​

​ក្នុងឱកាស​និមន្ត​ដឹកនាំ​ប្រតិភូ អ្នកវិនិយោគ ផ្នែក​វិស័យ​សាសនា និង​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ស្ថិតនៅ​ទំនប់​៧៨ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប​នោះ សម្តេច​សង្ឃ ទេព វង្ស មាន​ថេរៈ​ដីកា​ថា គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព​នេះ នឹង​បង្កើត​នូវ​សម​ទ្ធិ​ផល​សាធារណៈ និង​ឯកជន​ជាច្រើន​ដូចជា សាលារៀន ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ដល់​ឧ​ត្ត​មសិ​ក្សា និង មាន​ទីផ្សារ សណ្ឋាគារ និង មន្ទីរពេទ្យ​ជាដើម តាមរយៈ​ការវិនិយោគ របស់​ដៃគូ​អភិវឌ្ឍ​។ ជាមួយ​នោះ ព្រះអង្គ បាន​បញ្ជាក់ថា ប្លង់​មេ​នៃ​មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាព ត្រូវ​រក្សា​ផ្ទៃដី​ឲ្យ ១​វត្ត ទំហំ ១​ហិច​តា​។ ក្នុងនោះដែរ អ្នកវិនិយោគ​នៃ​ប្រទេស​វៀតណាម នឹង​នាំយក​នូវ​ពុទ្ធបដិមា ដែល មាន​កម្ពស់​៤០​ម៉ែត្រ មាន​ទម្ងន់​៤០​តោន​ធ្វើ​អំពី​ថ្ម ដាក់​នៅតាម​ទីតាំង​ដែល​បានកំណត់​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

​ព្រះអង្គ​បានបញ្ជាក់​បន្ថែមថា លោក​ចៅសង្កាត់ ក៏​ដូច​អ្នក​កាន់​គម្រោង ត្រូវ​ធ្វើយ៉ាងណា​ត្រូវតែមាន​ប្រព័ន្ធ​ស្រោចស្រព ក្នុងការ ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ដល់​ស្រែ​របស់​ប្រជាកសិករ ដោយ​តំបន់​សង្កាត់​ជ្រាវ​នេះ បាន​កំពុង​ក្លាយជា​តំបន់​ក​សិ​ទេសចរណ៍ ដែលជា​ទីកន្លែង​ផលិត​បន្លែ​សុវត្ថិភាព ក្នុងការ​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្រុង​សៀមរាប តាម​សណ្ឋាគារ ភោជនីយដ្ឋាន ក្រៅពី​ការងារ​បង្កបង្កើនផល ក្នុងការ​លើកស្ទួយ​នូវ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ជ្រាវ ក៏​ដូច​បណ្តា​សង្កាត់ ឃុំ​ជិតខាង​ផងដែរ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក ក្តោប រ៉​ន ចៅសង្កាត់​ជ្រាវ គម្រោង​អភិវឌ្ឍន៍​នេះ បម្រើ​ដល់​ផលប្រយោជន៍រ​បស់បង​ប្អូន​ប្រជាកសិករ ក្នុង​សង្កាត់​ជ្រាវ និង បណ្តា​ឃុំ​ជាប់​ជាមួយ​លើ​ការងារ​បង្កបង្កើនផល ទាំង​ប្រាំង វស្សា​ដែលមាន​ផ្ទៃដី ២៨៨​ហិច​តា ។ លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​ការជីក​ធ្វើ​បារាយណ៍ ដើម្បី​ស្តុ​ប​ទឹក​ធ្វើ​ការងារ​បង្កបង្កើនផល គឺមាន​វិសាលភាព​ក្នុងការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ ទាំង​ប្រាំង និង​វស្សា​បាន​ជាង​២០០​ហិច​តា ។​


​អត្ថបទ និង រូបភាព ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មជ្ឈមណ្ឌល​វប្បធម៌​សន្តិភាពសម្តេច​សង្ឃ ទេព វង្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក​ត្រាំអះអាងថាចិន​កំពុង​ចង់​ចរចា​គ្នា​ឡើង​វិញ ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​

លោក​ត្រាំអះអាងថាចិន​កំពុង​ចង់​ចរចា​គ្នា​ឡើង​វិញ ជុំវិញ​សង្គ្រាម​ពាណិជ្ជកម្ម​

ប៉ូលីស​ចំនួន ១៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ នៅ​ហុងកុង

ប៉ូលីស​ចំនួន ១៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុងការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ នៅ​ហុងកុង

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នៃ​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​អនុវត្ត​ទិស​ស្លោក​រួម គឺ គោលដៅ​តែមួយ ផលប្រយោជន៍​រួម ក្នុងការ​ប្រយុទ្ធប្រឆាំង និង​​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់​

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នៃ​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​អនុវត្ត​ទិស​ស្លោក​រួម គឺ គោលដៅ​តែមួយ ផលប្រយោជន៍​រួម ក្នុងការ​ប្រយុទ្ធប្រឆាំង និង​​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.