Saturday, June 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នៃ​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​អនុវត្ត​ទិស​ស្លោក​រួម គឺ គោលដៅ​តែមួយ ផលប្រយោជន៍​រួម ក្នុងការ​ប្រយុទ្ធប្រឆាំង និង​​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់​

ដោយ Pothe Thun
28/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នៃ​កម្ពុជា ស្នើ​ដល់​សមាជិក​អាស៊ាន​ទាំងអស់ រួមគ្នា​អនុវត្ត​ទិស​ស្លោក​រួម គឺ គោលដៅ​តែមួយ ផលប្រយោជន៍​រួម ក្នុងការ​ប្រយុទ្ធប្រឆាំង និង​​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់​
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ស្តីពី​បញ្ហា​គ្រឿងញៀន លើក​ទី​៤០ ហៅ​កាត់​ថា អាសូត ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រ​យ​ឆាំង​គ្រឿងញៀន​នៃ​កម្ពុជា បាន​ស្នើសុំ​កិច្ចប្រជុំ​ក៏ដូចជា​បណ្តា​ប្រទេស​នៃ​សមាជិក​អាស៊ាន​ទាំងអស់ ផ្តោត​ការយកចិត្តទុកដាក់ និង​ផ្តល់នូវ​កិច្ចសហការ​គាំទ្រ​បន្ថែមទៀត ក្នុងការ​ឆ្លើយតប​ចំពោះ​ស្ថានភាព នៃ​ការផលិត​គ្រឿងញៀន​នៅក្នុង​តំបន់ត្រីកោណមាស ដែល​ស្ថិតនៅក្នុង​តំបន់​អាស៊ាន​របស់​យើង ខណៈ​កម្ពុជា បាន​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ក្នុងកា​គាំទ្រ និង​ចូលរួម​យ៉ាង​ពេញលេញ នូវ​វិធានការ​យុទ្ធសាស្ត្រ​ទាំង​៧ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផែនការ​សកម្មភាព​រប​ស់​យន្តការ​សុវត្ថិភាព​ទន្លេមេគង្គ ពិសេស​សូម​សមាជិក​អាស៊ាន​ទាំងអស់ គួរ​គប្បី​ប្រកាន់យក​នូវ​ការអនុវត្ត​ទិស​ស្លោក​រួមមួយ​គឺ គោលដៅ​តែមួយ ផលប្រយោជន៍​រួម ចំពោះ​ការប្រយុទ្ធប្រឆាំង និង​ការដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​តំបន់ ដើម្បី​ចូលរួមចំណែក​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ សហគមន៍​តែមួយ (One Vision, One identity, One community) របស់​អាស៊ាន ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ នេះ នៅ​ខេត្តសៀមរាប មាន​បើក​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ស្តីពី​បញ្ហា​គ្រឿងញៀន លើក​ទី​៤០ ហៅ​កាត់​ថា អាសូត ក្រោម​អធិបតីភាព​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រ​យ​ឆាំង​គ្រឿងញៀន​នៃ​កម្ពុជា ដោយ​ចូលរួម​ពី​សមាជិក សមាជិកា​អាស៊ាន , លេខាធិការដ្ឋាន​អាស៊ាន , ដៃគូ​ពិភាក្សា រួមមាន​ចិន , កូរ៉េ , ឥណ្ឌា , រុស្ស៊ី , ជប៉ុន , អូស្ត្រាលី និង​អង្គការ​ដៃគូ​ពាក់​ព័​ន្ឋ​មួយចំនួន សរុប​ប្រមាណ​ជាង​១៦០​នាក់ ក្នុង​គោលបំណង​ពិនិត្យ និង​ពិភាក្សា​លើ​អនុសាសន៍​នានា​ដែល​បានដាក់​ចេញ​ក្នុង​ឆ្នាំ​កន្លងទៅ ពាក់ព័ន្ធ​នឹង​កិច្ចសហការ​ប្រតិបត្តិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ផ្តល់​ជា​វេទិការ ដើម្បី​បណ្តា​ប្រទេស​ជា​សមាជិក​មានឱកាស​ចែករំលែក​បទពិសោធន៍ និង​ដោះស្រាយ​រាល់​បញ្ហា​ដែលមាន​ការពាក់ព័ន្ធ និង ដើម្បី​លើកកម្ពស់​ការចូលរួម និង​គាំទ្រ​ពី​ដៃគូ​ផ្សេងៗ​ទៀតផង​ដែរ ដែល​តែងតែ​បានរៀបចំ​ឱ្យមាន​ជា​កិច្ចប្រជុំ​ជាមួយ​ដៃ​គួ ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍​បន្ថែមថា ជាមួយនេះ យើង​បាន​នឹង​កំពុងដំណើរការ​យ៉ាងសកម្ម និង​ជាប់​ជាប្រចាំ ក្នុងការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់ ពី​លើក​ទី​១​ដល់​លើក​ទី​៤ នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាព​ហុ​វិស័យ ទាំង​លើ​ការផ្សព្វផ្សាយ​អប់រំ ការ ព្យាបាល​ស្តារនីតិសម្បទា និង​ការអនុវត្ត​ច្បាប់ សំដៅ​លើកកម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ក៏ដូចជា​ចូលរួម​ទប់ស្កាត់​ការផលិត និង​ការ​ចរាចរ​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​តំបន់​យើង​ទាំងមូល ។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

13/06/2025
មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

13/06/2025

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន មានប្រសាសន៍​បន្ថែមទៀត​ថា តាមរយៈ​នេះ សូម​ឲ្យ​កិច្ចប្រជុំ​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ដោយ​ហ្មត់ចត់​បន្ថែមទៀត ចំពោះ​លទ្ធផល​ការងារ និង​ស្ថានភាព​គ្រឿងញៀន​ចុងក្រោយ​ទាំង​ក្នុង​តំបន់ និង​លើ​ពិភពលោក​ទាំងមូល ដោយ​លើក​ជា​គំនិត​ផ្តួចផ្តើម​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ថ្មី​បន្ថែមទៀត ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ដាក់ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី អាស៊ាន ស្តីពី​គ្រឿងញៀន​ក្នុង​ឆ្នាំក្រោយ ធ្វើការ​ពិនិត្យ និង​សម្រេច ពិសេស សូមឱ្យ​មាននូវ​ការពង្រឹង និង​ង្រី​ក​បន្ថែមទៀត នូវ​កិច្ចសហការ និង​ការជួយ​គ្នា​ទៅវិញទៅមក ទាំង​ផ្នែក​ធនធានមនុស្ស ជំនាញ​បច្ចេកទេស សម្ភារ ទាំង​ក្នុង​កម្រិត​តំបន់ អនុតំបន់​ទ្វេភាគី ត្រីភាគី និង​ពហុភាគី ។​

​សូមបញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៧ ដល់ ៣០ ខែសីហា ឆ្នាំ​២០១៩ ហើយ​នេះ​ជា​លើក​ទី​២ ដែល​កម្ពុ​ជាមាន​កិត្តិយស​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ ២០០៩ ខណៈ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ស្តីពី​បញ្ហា​គ្រឿងញៀន​នេះ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ត្រូវ​ផ្លាស់ប្តូរ​វេន​គ្នា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ និង​ធ្វើជា​ប្រធាន​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មាន​ក្រុមការងារ​ចំនួន ៥ ដើ​ម្បិ​ពិភាក្សា ទៅ តាម​វិស័យ ដែល​ក្នុងនោះ​រួមមាន​៖​ក្រុមការងារ​អប់រំ​បង្ការ​បញ្ហា​គ្រឿងញៀន ដឹកនាំ​ដោយ​ប្រទេស​ហ្វីលីពីន , ក្រុមការងារ​ព្យាបាល និង​ស្តារនីតិសម្បទា ដឹកនាំ​ដោយ​ប្រទេស ម៉ាឡេស៊ី , ក្រុមការងារ​អនុវត្ត​ច្បាប់ ដឹកនាំ​ដោយ​ប្រទេស​ថៃ , ក្រុមការងារ​ស្រាវជ្រាវ ដឹកនាំ​ដោយ​ប្រទេស​សឹង្ហ​បូរី និង ក្រុមការងារ​អភិវឌ្ឍន៍​ដំណាំ​ជំនួស ដឹកនាំ​ដោយ​ប្រទេស ឥណ្ឌូនេស៊ី ។​

​ចំពោះ​កិច្ចប្រជុំ​ក្រុមការងារ​តាម​វិស័យនេះ មាន​គោលបំណង​ពិនិត្យ និង​ពិភាក្សា​លើ​ការអនុវត្ត​អនុសាសន៍​នានា​ដែល​បាន​ដាក់ចេញ​ដោយ​កិច្ចប្រជុំ​កន្លងមក ចែករំលែក​បទពិសោធ​ន៍ និង​ពិភាក្សា ស្វែង​គំនិត​ថ្មីៗ ដើម្បី​ដាក់​ជា​អនុសាសន៍​សម្រាប់​ការអនុវត្ត​ក្នុង​ឆ្នាំ​បន្ត ហើយ​ក្រៅពី​សមាជិក​អាស៊ាន​ទាំង​១០ កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពិភាក្សា មាន​អាស៊ាន​បូក​ចិន ជប៉ុន សាធារណរដ្ឋ​កូ​រ៉ , អាស៊ាន​បូក រុស្សី និង​ឥណ្ឌា និង អាស៊ាន​បូក​ដៃគូ​ពាក់ព័ន្ធ , អង្គការ UNODC , នគរបាល​សហព័ន្ធ​អូស្ត្រាលី​(AFP) , អង្គភាព​ត្រួតពិនិត្យ​គ្រឿងញៀន​អាមេរិក​(DEA) ផងដែរ ៕

    

​អត្ថបទ និង រូបថត : លោក យូ វង្ស
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: One communityOne identityOne Vision​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ស្តីពី​បញ្ហា​គ្រឿងញៀន លើក​ទី​៤០អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នៃ​កម្ពុជាអាសូត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីតាំង​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គាស​ធុងនិង​រថយន្ត​  ចំនួន​០២​កន្លែង​ទៀតត្រូវបាន​ក្រុមការងារ​ផ្អាក​សកម្មភាព​បញ្ចូល ផ្ទេរ និង​ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន​

ទីតាំង​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គាស​ធុងនិង​រថយន្ត​  ចំនួន​០២​កន្លែង​ទៀតត្រូវបាន​ក្រុមការងារ​ផ្អាក​សកម្មភាព​បញ្ចូល ផ្ទេរ និង​ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន​

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដាក់ពាក្យ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដាក់ពាក្យ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    284 shares
    Share 114 Tweet 71
  • អភិបាលខេត្តសៀមរាបអញ្ជើញជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Jingneng Power Co.,Ltd វិនិយោគរោងចក្រផលិតថាមពលអគ្គិសនី

    761 shares
    Share 584 Tweet 74
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8944 shares
    Share 5409 Tweet 1473
  • ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

    20 shares
    Share 8 Tweet 5
  • មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម កែលម្អគុណភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរ

    20 shares
    Share 8 Tweet 5

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (729)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,908)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,253)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,080)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (892)
  • សាសនា និង មនុស្សធម៌ (1,032)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.